ប៉ុន្មានឆ្នាំកន្លង អាស្រ័យដោយគោលនយោបាយអនុគ្រោះពីធនាគារគោលនយោបាយសង្គម មានគ្រួសារកសិករជាច្រើននៅឃុំវិញឡើយ ទីក្រុងកឹងធើ ជាសន្សឺមៗបានលំនឹងជីវភាព ផ្តើមពីដើមទុនអនុគ្រោះឱ្យបុលទាន់ពេលវេលា ក្លាយជាកម្លាំងចលករជួយប្រជាជនមោះមុតវិនិយោគក្នុងការផលិត បង្កើតមុខរបរចិញ្ចឹមជីវិត និងឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។

លោកអូវត្វងហាវ (ខាងស្តាំ) អនុប្រធានសមាគមកសិករឃុំវិញឡើយនិងកម្មាភិបាលឥណទានធនាគារគោលយោបាយសង្គមសួរសុខទុក្ខគ្រួសារបុលទុនអភិវឌ្ឍការចិញ្ចឹមសត្វ។
កំប្រោងពោតបារាំងដែលបានឈ្មួញប្រមូលទិញរៀងរាល់ព្រឹកពីគ្រួសារបងត្រឹងសួរ សមាជិកកសិករនៅភូមិ១៣ ឃុំវិញឡើយ គឺជាផ្លែផ្កាបន្ទាប់ពីសម្រេចចិត្តផ្លាស់ប្តូរវិធីធ្វើការរកស៊ី អាស្រ័យ ប្រភពទុនបុលអនុគ្រោះពីធនាគារគោលនយោបាយសង្គម។ ផ្តើមពីការខ្វះខាតដើមទុនផលិត ជីវភាពគ្រួសារបងបានលំនឹងបន្តិចម្តងៗ នៅពេលដែលមានលក្ខណៈវិនិយោគត្រូវទិសដៅនិងរកបានប្រភពចំណូលជាប្រចាំ។ កាលពីមុន មានដីបង្កបង្កើនផលជាង ២.៦០០ ម៉ែត្រការ៉េ សេដ្ឋកិច្ចគ្រួសារ បងសួរ ជួបការលំបាកជាច្រើន។ ខ្វះដើមទុន ធ្វើឱ្យការផលិតជាសំខាន់ផ្អែកលើបទពិសោធន៍ មានទ្រង់ទ្រាយតូចនិងប្រសិទ្ធភាពមិនខ្ពស់។ នៅពេលទទួលបានទុនបុលអនុគ្រោះចំនួន ៧០ លានដុង តាមរយៈសមាគមកសិករឃុំវិញឡើយ បងសម្រេចចិត្តកែប្រែដី វិនិយោគប្រព័ន្ធស្រោចស្រព បង្វែរមកដាំពោតបារាំងវិញ។ តាមបងសួរ ប្រភេទដាំណាំនេះមានរយៈពេលលូតលាស់ខ្លី ប្រហែលពីរខែគឺចាប់ ផ្តើមប្រមូលផលបាន និងអាចបេះជាបន្តបន្ទាប់។ ក្នុងមួយរដូវលើផ្ទៃដី ២.៦០០ ម៉ែត្រការ៉េ បងវិនិយោគប្រហែល ១០,៥ លានដុង ប្រមូលផលបានជិត ២,៣ តោន រកចំណូលបានជាង ១៨ លានដុង ចំណេញជិត ៨ លានដុង ក្រោយពីទូទាត់រួចរាល់។ បងសួរ ចែករំលែក៖ “មានដើមទុនហើយ ចេះគិតគូរ ទ្រាំលំបាករៀនសូត្របច្ចេកទេស ទើបដើមទុននោះពង្រីកប្រសិទ្ធភាព”។
ចំណែកគ្រួសារអ្នកមីង វ៉ធីជុក សមាជិកកសិករនៅភូមិ ១៦/១ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលប្រើប្រាស់មានប្រសិទ្ធភាពប្រភពដើមទុនឥណទានរបស់ធនាគារគោលនយោបាយ។ ចុងឆ្នាំ ២០២៤ អ្នកមីងបានធនាគារគោលនយោបាយសង្គមឱ្យបុលទុនចំនួន ១០០ លានដុង ដើម្បីវិនិយោគអភិវឌ្ឍការចិញ្ចឹមសត្វ។ ផ្តើមពីប្រភពទុននេះ គ្រួសារបានសង់ក្រោល ទិញពូជសត្វ និងបើកទូលាយទម្រង់ចិញ្ចឹមពពែនិងចិញ្ចឹមគោ។ មកទល់ពេលនេះ ហ្វូងពពែរបស់គ្រួសារមាន៩ ក្បាល; ហ្វូងគោ ៥ ក្បាល រួមមានគោញី ៤ ក្បាល និងកូនគោ ១ ក្បាល។ ទន្ទឹមនឹងនោះ គ្រួសារបានដាំស្មៅ ២ កុង សម្រាប់បម្រើការចិញ្ចឹមសត្វ និងធ្វើស្រែ ៤ កុង រួមចំណែកម្ចាស់ការលើប្រភពចំណីឱ្យសត្វចិញ្ចឹម និងរក្សាការផលិត។ អ្នកមីងជុក ឱ្យដឹង៖ “ប្រភពទុនបុលបានប្រើប្រាស់ចំគោលដៅ ជួយឱ្យគ្រួសារខ្ញុំអភិវឌ្ឍហ្វូងសត្វបន្តិចម្តងៗ លំនឹងការផលិត និងមានលក្ខណៈបន្តបើកទូលាយទម្រង់ក្នុងរយៈពេលខាងមុខ”។
លោកអូវត្វងហាវ អនុប្រធានសមាគមកសិករឃុំវិញឡើយ ឱ្យដឹង៖ “អ្វីគួរឱ្យត្រេកអរនោះគឺសមាជិកជាច្រើនបន្ទាប់ពីបានទទួលប្រភពដើមទុន បានក្លាហានផ្លាស់ប្តូរមុខដំណាំ សត្វចិញ្ចឹម សន្សឹមៗលំនឹងជីវភាព និងឈានឡើងចាកផុតភាពក្រីក្រ។ មានគ្រួសារមិនតិចទេដែលបានសងបំណុលទាន់ពេលវេលា សន្សំបានដើមទុនដើម្បីបន្តបើកទូលាយការផលិត។ នោះជាភស្តុតាងបង្ហាញថា ឥណទានគោលនយោបាយមិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចលករដើម្បីប្រជាជនឈានឡើងដោយខ្លួនឯងអភិវឌ្ឍសេដ្ឋកិច្ច”។
ផ្តើមពីទម្រង់ផលិតដែលកំពុងមានប្រសិទ្ធភាពនៅឃុំវិញឡើយ អាចឃើញថា តម្លៃដើមទុននោះបានផ្តល់ឱកាសដើម្បីកសិករក្លាហានផ្លាស់ប្តូរការគិតវិធីធ្វើ ម្ចាស់ការបង្កើតមុខរបរចិញ្ចឹមជីវិត ចាកផុតភាពក្រីក្របន្តិចម្តងៗ។ ខណៈពេលគោលនយោបាយបានផ្សព្វផ្សាយចំមុខសញ្ញា ព្រមទាំងការរួមដំណើរពីអង្គការសមាគម និងឆន្ទៈឈានឡើងរបស់ប្រជាជន ដើមទុនអនុគ្រោះទាំងនោះនឹងបន្តក្លាយជាបង្អែកសម្រាប់សមាជិកកសិករជាច្រើន ដើម្បីមានឱកាសឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
ដាលីន - លីសៀ