14/08/2026 - 19:11

លក្ខ​ន្តិកៈ​ថ្មី​ បង្ក​កម្លាំង​ចលករ​ថ្មី​សម្រាប់​បេតិក​ភណ្ឌ​វប្ប​ធម៌​ 

លក្ខ​ន្តិកៈ​គ្រប់​គ្រង​ ការ​ពារ​ និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ (លក្ខ​ន្តិកៈ​) ដែល​ទើប​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ដាក់​ឱ្យ​ប្រើ​ប្រាស់​ បាន​បែង​ចែក​យ៉ាង​ច្បាស់​លាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​បណ្តា​មន្ទីរ​ ផ្នែក​ និង​ភូមិ​ភាគ​ក្នុង​ការ​គ្រប់​គ្រង​បេតិក​ភណ្ឌ​។ នេះ​ក៏​ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ​ ដើម្បី​ឱ្យ​បេតិក​ភណ្ឌ​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​អភិវឌ្ឍ​ន៍ រួម​ចំ​ណែក​ជំ​រុញ​ឧស្សាហ​កម្ម​វប្ប​ធម៌​ រីក​សាយ​ភាយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​កឹង​ធើ​ ក្នុង​ដំ​ណើរ​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​តាម​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​។

ការ​ធ្វើ​វិមជ្ឈ​ការ​ និង​វិសហ​មជ្ឈ​ការ​ នឹង​ជួយ​ឱ្យ​ភូមិ​ភាគ​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​គ្រប់​គ្រង​ អភិ​រក្ស​ និង​ពង្រីក​បេតិក​ភណ្ឌ​។ ក្នុង​រូប​ថត​៖ ពិ​ធី​បុណ្យ​កី​អៀង​ នៅ​វិហារ​ប៊ិញធ្វី​ (សង្កាត់​ប៊ិញធ្វី​)។

ការ​ធ្វើ​វិមជ្ឈ​ការ​គ្រប់​គ្រង​បេតិក​ភណ្ឌ​

ជាក់​ស្តែង​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ នឹង​គ្រប់​គ្រង​ផ្ទាល់​ថ្នាក់​រដ្ឋ​ចំ​ពោះ​បេតិក​ភណ្ឌ​ថ្នាក់​ជាតិ​ពិ​សេស​; បណ្តា​បេតិក​ភណ្ឌ​ថ្នាក់​ជាតិ​ មាន​ដូច​៖ គុក​ធំ​កឹង​ធើ​ មូល​ដ្ឋាន​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កឹង​ធើ​ មូល​ដ្ឋាន​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​; បណ្តា​បេតិក​ភណ្ឌ​ស្ថិត​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​ និង​បណ្តា​បេតិក​ភណ្ឌ​វប្ប​ធម៌​ពិ​សេស​ ដែល​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់​ជូន​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ អនុ​វត្ត​ការ​គ្រប់​គ្រង​ថ្នាក់​រដ្ឋ​ចំ​ពោះ​បណ្តា​បេតិក​ភណ្ឌ​វប្ប​ធម៌​នៅ​លើ​ភូមិ​ឋាន​។ ករ​ណី​បេតិក​ភណ្ឌ​បាន​បែង​ចែក​នៅ​លើ​ភូមិ​ឋាន​ចាប់​ពី​ ២ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ឡើង​ទៅ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ នឹង​សម្រេច​ប្រ​គល់​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​គ្រប់​គ្រង​បេតិក​ភណ្ឌ​នោះ​។

នៅ​លើ​ភូមិ​ឋាន​សង្កាត់​ប៊ិញធ្វី​ មាន​បេតិក​ភណ្ឌ​ថ្នាក់​ជាតិ​ចំ​នួន​ ៦ និង​ភូមិ​ភាគ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​បេតិក​ភណ្ឌ​ ពិ​សេស​គឺ​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​និង​ការ​ទាញ​យក​ផល​បម្រើ​ឱ្យ​ទេស​ចរណ៍​។ ជាក់​ស្តែង​ដូច​ជា​ ពិ​ធី​បុណ្យ​កី​អៀង​នៅ​វិហារ​ប៊ិញធ្វី​ ពិ​ធី​បុណ្យ​ដារ​អ្នក​ប្រឡង​ជាប់​លេខ​មួយ​ ប៊ុយហឺ​វងៀ នា​ពេល​កន្លង​ ជា​លើក​ដំ​បូង​ដែល​ចាត់​តាំង​ដោយ​ថ្នាក់​សង្កាត់​ ប៉ុន្តែ​មាន​ភាព​ហ្មត់​ចត់​ និង​រៀប​រយ​យ៉ាង​ល្អ​។ ក្រោយ​ពី​ចាត់​តាំង​រដ្ឋ​អំ​ណាច​ ២ ថ្នាក់​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ បាន​អនុ​វត្ត​មុខ​ងារ​គ្រប់​គ្រង​ថ្នាក់​រដ្ឋ​អំ​ពី​បេតិក​ភណ្ឌ​វប្ប​ធម៌​ និង​ធ្វើ​ឱ្យ​សុក្រឹត​ ពង្រីក​តួ​នា​ទី​របស់​គណៈ​អភិ​បាល​ គណៈ​គ្រប់​គ្រង​បណ្តា​បេតិក​ភណ្ឌ​ក្នុង​ការ​សម្រប​សម្រួល​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដើម្បី​គ្រប់​គ្រង​និង​ការ​ពារ​បេតិក​ភណ្ឌ​។

លោក​ង្វៀង​វៀត​ក្វឹង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ប៊ិញធ្វី​ បាន​ចាត់​ទុក​ថា​ ការ​ធ្វើ​វិមជ្ឈ​ការ​គ្រប់​គ្រង​បេតិក​ភណ្ឌ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ផង​ និង​ជា​លក្ខ​ខណ្ឌ​អំ​ណោយ​ផល​ផង​ ដើម្បី​ឱ្យ​សង្កាត់​មាន​ភាព​ម្ចាស់​ការ​ក្នុង​កិច្ច​ការ​នេះ​។ សង្កាត់​នឹង​បន្ត​ពិ​និត្យ​ឡើង​វិញ​ បំ​ពេញ​បន្ថែម​បែប​បទ​លក្ខ​ន្តិកៈ​សម្រប​សម្រួល​ បែង​ចែក​ច្បាស់​លាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​រវាង​រដ្ឋ​អំ​ណាច​ភូមិ​ភា​ភជា​មួយ​អង្គ​ភាព​គ្រប់​គ្រង​ ម្ចាស់​កម្ម​សិទ្ធិ​បេតិក​ភណ្ឌ​ និង​សហ​គម​ន៍ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​បន្ទាប់​ពី​បាន​ធ្វើ​វិមជ្ឈ​ការ​។

ឃុំ​វិញ​ទ្រិញ បច្ចុប្បន្ន​មាន​បេតិក​ភណ្ឌ​ថ្នាក់​ទី​ក្រុង​ចំ​នួន​ ១ គឺ​វិហារ​វិញ​ទ្រិញ។ លោក​ហា​ថាញ​ញ៉ឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ទ្រិញ បាន​អះ​អាង​៖ ការ​ធ្វើ​វិមជ្ឈ​ការ​និង​វិសហ​មជ្ឈ​ការ​ គឺ​ជា​លក្ខ​ខណ្ឌ​ដើម្បី​ឱ្យ​ភូមិ​ភាគ​មាន​ភាព​ម្ចាស់​ការ​ជាង​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​។ អនុ​វត្ត​តាម​លក្ខ​ន្តិកៈ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​ពង្រឹង​គណៈ​គ្រប់​គ្រង​បេតិក​ភណ្ឌ​វិហារ​វិញ​ទ្រិញ ដែល​មាន​តំ​ណាង​បណ្តា​ផ្នែក​ អង្គ​ការ​មហា​ជន​ពាក់​ព័ន្ធ​ និង​ចាស់​ព្រឹទ្ធាចារ្យ​ អ្នក​មាន​ប្រិយ​ភាព​ មាន​ការ​យល់​ដឹង​ច្បាស់​ពី​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​ និង​ចូល​រួម​គ្រប់​គ្រង​សកម្ម​ភាព​របស់​វិហារ​ដោយ​ផ្ទាល់​។ ទម្រង់​នេះ​ធា​នា​ការ​អនុ​វត្ត​ល្អ​នូវ​មុខ​ងារ​គ្រប់​គ្រង​ថ្នាក់​រដ្ឋ​ ទាំង​ពង្រីក​តួ​នា​ទី​និង​ការ​ទទួល​ខុស​ត្រូវ​របស់​សហ​គម​ន៍ក្នុង​ការ​ថែ​រក្សា​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​។

លោក​ញ៉ឹក បាន​ឱ្យ​ដឹង​បន្ថែម​៖ «នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ នឹង​បន្ត​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ជំ​នាញ​ ដើម្បី​ពិ​និត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​ រៀប​ចំ​ផែន​ការ​ថែ​រក្សា​ ជួស​ជុល​ និង​ស្ដារ​បេតិក​ភណ្ឌ​ឡើង​វិញ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​»។

ឃុំ​ថា​ញ់ស្វឹង​ ក៏​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​កិច្ច​ការ​អភិ​រក្ស​ និង​ពង្រីក​បណ្តា​បេតិក​ភណ្ឌ​នៅ​លើ​ភូមិ​ឋាន​ រួម​មាន​៖ បេតិក​ភណ្ឌ​ប្រ​វត្តិ​សាស្ត្រ​ - វប្ប​ធម៌​ជាតិ​ជ័យ​ជំ​នះតឹមវូ​ បេតិក​ភណ្ឌ​ប្រ​វត្តិ​សាស្ត្រ​ - វប្ប​ធម៌​ថ្នាក់​ទី​ក្រុង​ចំ​នួន​ ២ គឺ​ទី​តាំង​បង្កើត​រណ​សិរ្ស​រំ​ដោះ​ជាតិ​ភាគ​ខាង​ត្បូង​វៀត​ណាម​ខេត្ត​កឹង​ធើ​ និង​វិហារ​សួគ៌​ឡុង​ចូវ​។

លោក​ស្រី​ ប៊ុយមី​ទៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ស្វឹង​ បាន​ឱ្យ​ដឹង​ថា​ ភូមិ​ភាគ​តែង​តែ​ពិ​និត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​បេតិក​ភណ្ឌ​ជា​ប្រ​ចាំ​ ដើម្បី​ស្នើ​ដំ​ណោះ​ស្រាយ​អភិ​រក្ស​បាន​ទាន់​ពេល​វេលា​ ព្រម​ទាំង​កៀរ​គរ​ការ​ចូល​រួម​ពី​សហ​គម​ន៍ ដើម្បី​ថែ​រក្សា​ និង​ពង្រីក​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​និង​វប្ប​ធម៌​។

ភាគ​ច្រើន​បេតិក​ភណ្ឌ​បាន​ប្រ​គល់​ជូន​ថ្នាក់​ឃុំ​គ្រប់​គ្រង​ អភិ​រក្ស​ និង​ពង្រីក​។ ក្នុង​រូប​៖ ពិ​ធី​បូ​ជា​លោក​យាយ​ធឿង​ដុង​កូហ៊ី នៅ​បេតិក​ភណ្ឌ​ថ្នាក់​ទី​ក្រុង​ ហ្គាង​យឿ (ឃុំ​ញ៉ើងអាយ​)។ រូប​ថត​៖ មិញ​ ទ្រុង​

ម្ចាស់​ការ​ពង្រីក​

តាម​ការ​ស្ថិតិ​ ទី​ក្រុង​កឹង​ធើ​ បច្ចុប្បន្ន​មាន​បេតិក​ភណ្ឌ​ចំ​នួន​ ១០៨ ដែល​បាន​រៀប​ចំ​ណាត់​ថ្នាក់​ ដោយ​មាន​បេតិក​ភណ្ឌ​ថ្នាក់​ជាតិ​ពិ​សេស​ចំ​នួន​ ១ បេតិក​ភណ្ឌ​ថ្នាក់​ជាតិ​ចំ​នួន​ ៣១ និង​បេតិក​ភណ្ឌ​ថ្នាក់​ទី​ក្រុង​ចំ​នួន​ ៧៦ ព្រម​ទាំង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​ចំ​នួន​ ១៦។ ប្រ​ព័ន្ធ​បេតិក​ភណ្ឌ​វប្ប​ធម៌​នៅ​ទី​ក្រុង​កឹង​ធើ​ មាន​ប្រ​ភេទ​យ៉ាង​សម្បូរ​បែប​ មាន​អត្ត​សញ្ញា​ណ​ដោយ​ឡែក​ និង​មាន​សក្តា​នុពល​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​។

រយៈ​ពេល​កន្លង​ សង្កាត់​សុក​ត្រាំង​និង​សង្កាត់​ភូ​ឡើយ​ បាន​ពង្រីក​យ៉ាង​ល្អ​នូវ​ប្រ​ព័ន្ធ​បេតិក​ភណ្ឌ​ ជា​ពិ​សេ​សប​ណ្តា​វត្ត​អា​រាម​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ខ្មែរ​។ សង្កាត់​និញកេវ​និង​សង្កាត់​ប៊ិញធ្វី​ មាន​ភាព​លេច​ធ្លោ​ដោយ​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​និង​អនុ​ស្សាវ​រី​យ៏ពី​ទី​ក្រុង​...

លោក​ង្វៀង​វៀត​ក្វឹង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ប៊ិញធ្វី​ បាន​សង្កត់​ធ្ងន់​៖ «យើង​ខ្ញុំ​បាន​កំ​ណត់​ថា​ ការ​អភិ​រក្ស​ត្រូវ​តែ​ផ្សារ​ភ្ជាប់​នឹង​ការ​ពង្រីក​តម្លៃ​។ បណ្តា​បេតិក​ភណ្ឌ​នៅ​លើ​ភូមិ​ឋាន​ នឹង​បន្ត​បាន​ទាញ​យក​ផល​ដូច​ជា​បណ្តា​អា​សយ​ដ្ឋាន​ក្រ​ហម​ លំ​ហ​សកម្ម​ភាព​វប្ប​ធម៌​ អប់​រំ​ប្រ​ពៃ​ណី​និង​ជា​ធន​ធាន​ទេស​ចរណ៍​»។

សង្កាត់​ប៊ិញធ្វី​ ក៏​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​វិស័យ​បេតិក​ភណ្ឌ​ផង​ដែរ​ ដូច​ជា​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​លេខ​កូដ​ QR នៅ​តាម​បេតិក​ភណ្ឌ​ ការ​បង្កើត​ផែ​នទី​ឌីជី​ថល​ និង​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តា​ញឌីជី​ថល​... តាម​លោក​ក្វឹង​ សង្កាត់​មាន​ការ​តម្រង់​ទិសត​ភ្ជាប់​ប្រ​ព័ន្ធ​បេតិក​ភណ្ឌ​ជា​មួយ​នឹង​បូ​ជនីយ​ដ្ឋាន​សេ្ដចហ៊ុង កោះ​កោង​សើ​ង ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ​ បណ្តា​ផលិត​ផល​ OCOP និង​បណ្តា​ទី​តាំង​ទេស​ចរណ៍​នៅ​លើ​ភូមិ​ឋាន​ ដើម្បី​បង្កើត​ជើង​ទេស​ចរណ៍​កម្សាន្ត​មា​នល​ក្ខណៈ​ពិ​សេស​ «ប៊ិញធ្វី​ - ស្វែង​រក​បេតិក​ភណ្ឌ​»។

លោក​ហា​ថាញ​ញ៉ឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ទ្រិញ ក៏​បាន​លើក​ឡើង​ពី​ការ​តម្រង់​ទិស​៖ ក្នុង​រយៈ​ពេល​យូរ​អង្វែង​ ឃុំ​នឹង​តភ្ជាប់​វិហារ​វិញ​ទ្រិញ ជា​មួយ​នឹង​បណ្តា​ទី​តាំង​ទស្សនា​កម្សាន្ត​ ទេស​ចរណ៍​ធម្ម​ជាតិ​ ឆ្លង​បទ​ពិសោធន៍​វប្ប​ធម៌​ និង​បណ្តា​ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ​ ដើម្បី​ឈាន​ទៅ​រក​ការ​បង្កើត​ជើង​ទេស​ចរណ៍​កម្សាន្ត​សម​ស្រប​។ ភូមិ​ភាគ​មាន​បំ​ណង​ឱ្យ​បេតិក​ភណ្ឌ​នេះ​ បង្ក​ជា​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​វប្ប​ធម៌​ និង​ទេស​ចរណ៍​ប្រ​កប​ដោយ​ចីរ​ភាព​នា​ពេល​ខាង​មុខ​។

លោក​ង្វៀង​មិញ​ត្វឹង​ អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ បាន​ចាត់​ទុក​៖ លក្ខ​នន្តិកៈ​មិន​ត្រឹម​តែ​សំ​ដៅ​លើ​ការ​បែង​ចែក​ភារ​កិច្ច​រវាង​បណ្ដា​ថ្នាក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​គឺ​ការ​ពង្រីក​ភាព​ម្ចាស់​ការ​របស់​ភូមិ​ភាគ​ ទាញ​យក​ប្រ​ភព​ធន​ធាន​ជា​អតិ​បរ​មា​ ដើម្បី​ការ​ពារ​ និង​ទាញ​យក​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​តម្លៃ​បេតិក​ភណ្ឌ​។ នៅ​ពេល​ប្រ​គល់​ការ​ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​ផ្ទាល់​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ចំ​ពោះ​បណ្តា​បេតិក​ភណ្ឌ​នៅ​លើ​ភូមិ​ឋាន​ នឹង​បង្ក​លក្ខ​ណៈឱ្យ​ភូមិ​ភាគ​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អភិ​រក្ស​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ បង្កើត​អង្គ​ភាព​គ្រប់​គ្រង​បេតិក​ភណ្ឌ​សម​ស្រប​ និង​ចាត់​ចែង​ថវិកា​បម្រើ​ឱ្យ​កិច្ច​ការ​ការ​ពារ​ និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​។ ព្រម​ទាំង​ប្រ​ទះ​ឃើញ​ និង​ទប់​ស្កាត់​បាន​ទាន់​ពេល​នូវ​បណ្តា​សកម្ម​ភាព​រំ​លោភ​បំ​ពាន​បេតិក​ភណ្ឌ​។

មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ នឹង​បន្ត​ដើរ​តួ​នា​ទី​តម្រង់​ទិស​ជំ​នាញ​ បង្កើត​ច្រក​របៀង​ផ្លូវ​ច្បាប់​តាម​រយៈ​ការ​ធ្វើ​ជា​ប្រ​ធាន​រៀប​ចំ​សំណុំ​ឯក​សារ​វិទ្យា​សាស្ត្រ​ ធ្វើ​ជា​សេ​នា​ធិ​ការ​រៀប​ចំ​ណាត់​ថ្នាក់​បេតិក​ភណ្ឌ​ ណែ​នាំ​មុខ​ជំ​នាញ​ បណ្តុះ​បណ្តា​លកង​ជួរ​កម្មា​ភិបាល​ថ្នាក់​មូល​ដ្ឋាន​ និង​បង្កើន​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​អំ​ពី​បេតិក​ភណ្ឌ​។ ព្រម​ទាំង​រក្សា​យន្ត​ការ​ត្រួត​ពិ​និត្យ​ តាម​ដាន​ និង​ធ្វើ​ជា​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដោះ​ស្រាយ​ការ​លំ​បាក​ និង​បញ្ហា​ប្រ​ឈម​នា​នា​ដែល​កើត​មាន​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​បាន​ទាន់​ពេល​វេលា​។

លោក​ង្វៀង​មិញ​ត្វឹង​ បាន​សង្កត់​ធ្ងន់​៖ «ការ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ នឹង​បង្កើត​បាន​ការត​ភ្ជាប់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដែល​ក្នុង​នោះ​ មន្ទីរ​ទទួល​ខុស​ត្រូវ​តួ​នា​ទី​តម្រង់​ទិស​ រី​ឯ​ភូមិ​ភាគ​រៀប​ចំ​ការ​គ្រប់​គ្រង​ និង​ទាញ​យក​ផល​បេតិក​ភណ្ឌ​ដោយ​ផ្ទាល់​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​បណ្តា​តម្លៃ​វប្ប​ធម៌​របស់​កឹង​ធើ​ ក្លាយ​ជា​ប្រ​ភព​ធន​ធាន​ដ៏​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​»។

* * *

នៅ​ពេល​ការ​ទទួល​ខុស​ត្រូវ​បាន​ប្រ​គល់​ជូន​ត្រូវ​តាម​ថ្នាក់​ និង​សមត្ថ​កិច្ច​ បេតិក​ភណ្ឌ​វប្ប​ធម៌​នឹង​មាន​កម្លាំង​រស់​រាន​ថ្មី​ថែម​ទៀត​ រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​អត្ត​សញ្ញា​ណ​ និង​បង្ក​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ន៍កឹង​ធើ​ក្នុង​ដំ​ណាក់​កាល​ថ្មី​៕

ដាំង​ហ្វិញ​ - សុផន​

ចែករំលែកអត្ថបទ