05/08/2026 - 22:19

បង្កើន​ប្រ​សិទ្ធ​ភាព​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​នេសាទ​ IUU 

រយៈ​ពេល​កន្លង​ ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ច្បាស់​ ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​ និង​មិន​គោរព​បទ​ប្បញ្ញត្តិ​ (IUU) មិន​ត្រឹម​តែ​ជា​តម្រូវ​ការ​ចាំ​បាច់​ ដើម្បី​ដក​ "កាត​លឿង​" សម្រាប់​វិស័យ​ជល​ផល​នាំ​ចេញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​សកម្ម​ភាព​ដែល​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​និង​យូរ​អង្វែង​ដល់​អ្នក​នេសាទ​។

ផល​សមុទ្រ​ដែល​នេសាទ​ បាន​នាំ​ចូល​កំ​ពង់​ផែ​ត្រឹង​ដេ មុន​ដឹក​ជញ្ជូន​ទៅ​កាន់​ទី​ផ្សារ​ដើម្បី​ចែក​ចាយ​។

អនុ​វត្ត​ន៍បាន​ល្អ​តាម​បទ​ប្បញ្ញត្តិ​

បច្ចុប្បន្ន​ ទី​ក្រុង​កឹង​ធើ មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​ប្រ​មា​ណ​ ៧២ គី​ឡូ​ម៉ែ​ត្រ​ ដោយ​មាន​តំ​បន់​នេសាទ​ធំ​ទូ​លាយ​ សម្បូរ​ទៅ​ដោយ​ធន​ធាន​ជល​ផល​ និង​ផល​សមុទ្រ​យ៉ាង​សម្បូរ​បែប​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​។ លោក​ស្រី​ ក្វា​ច់ធី​ថាញ​ប៊ិញ អនុ​ប្រ​ធាន​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​៖ "ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ និង​ម៉ឺង​ម៉ាត់​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​; ព្រម​ទាំង​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ ជា​មួយ​មន្ទីរ​ ផ្នែក​មាន​សមត្ថ​កិច្ច​ ភូមិ​ភាគ​នា​នា​តំ​បន់​ជាប់​ឆ្នេរ​សមុទ្រ​ ទើប​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​នេសាទ​ IUU ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​។ ចាប់​តាំង​ពី​ឆ្នាំ​ ២០២៤ មក​ដល់​បច្ចុប្បន្ន​ ទី​ក្រុង​កឹង​ធើ មិន​មាន​នា​វា​នេសាទ​បំ​ពាន​ចូល​ដែន​សមុទ្រ​បរ​ទេស​ឡើយ​។ លទ្ធ​ផល​នេះ​ ក៏​ដោយ​សារ​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​អំ​ពី​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​នេសាទ​ IUU ដែល​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ ធ្វើ​ឱ្យ​សហ​គម​ន៍អ្នក​នេសាទ​យល់​ដឹង​យ៉ាង​ច្បាស់​អំ​ពី​ច្បាប់​ បទ​ប្បញ្ញត្តិ​អំ​ពី​ព្រំ​ដែន​សមុទ្រ​និង​កោះ​ អំ​ពី​ការ​ទាញ​យក​ផល​សមុទ្រ​ស្រប​ច្បាប់​។ ពិ​សេស​ វិស័យ​ជល​ផល​របស់​ទី​ក្រុង​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​មាន​សមត្ថ​កិច្ច​ បង្កើន​ការ​ល្បាត​ ត្រួត​ពិ​និត្យ​ រក​ឃើញ​និង​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​បទ​ល្មើស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​នេសាទ​ IUU…"។

យោង​តាម​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន​ កិច្ច​សហ​ការ​រវាង​កង​កម្លាំង​សមត្ថ​កិច្ច​និង​ខេត្ត​ ក្រុង​នា​នា​ដែល​មាន​សមុទ្រ​ ក៏​បាន​ភូមិ​ភាគ​បង្កើន​ការ​អនុ​វត្ត​ សំ​ដៅ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​ក្រុម​នា​វា​នេសាទ​ ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រ​ចាំ​នូវ​ទិន្ន​ន័យ​នា​វា​នេសាទ​លើ​មូល​ដ្ឋាន​ន្នន័យ​ជាតិ​ស្តី​ពី​វិស័យ​ជល​ផល​ ធា​នា​ឱ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​និង​មាន​ភាព​ត្រឹម​ត្រូវ​។ បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​មាន​នា​វា​នេសាទ​សរុប​ ៧៨៤ គ្រឿង​ ក្នុង​នោះ​ មាន​នា​វា​ប្រ​វែង​ចាប់​ពី​ ១៥ ម៉ែ​ត្រ​ឡើង​ទៅ​ ៣៤០ គ្រឿង​ នា​វា​បម្រើ​សេ​វា​កម្ម​ភស្តុ​ភារ​សម្រាប់​ការ​នេសាទ​ធន​ធាន​ជល​ផល​ ៦០ គ្រឿង​ ក្រៅ​ពី​នោះ​ គឺ​នា​វា​មាន​ប្រ​វែង​ក្រោម​ ១៥ ម៉ែ​ត្រ​។ តាម​នោះ​ នា​វា​នេសាទ​គ្រប់​លក្ខ​ណៈសម្រាប់​ធ្វើ​នេសាទ​ ១០០% បាន​ផ្តល់​លិខិត​អនុ​ញាតិ​ទាញ​យក​ផល​សមុទ្រ​ស្រប​ច្បាប់​។

ចំ​ពោះ​នា​វា​នេសាទ​ដែល​ស្ថិត​ក្នុង​ករ​ណី​ចាប់​បង្ខំ​ ទី​ក្រុង​បាន​បញ្ចប់​ការ​ដំ​ឡើង​ឧប​ករណ៍​តាម​ដាន​ដំ​ណើរ​ការ​រួច​រាល់​; ទន្ទឹម​នឹង​នោះ​ អង្គ​ភា​ពពាក់​ព័ន្ធ​បាន​ពង្រឹង​ការ​ប្រ​ចាំ​ការ​តាម​ដាន​ដំ​ណើរ​ការ​របស់​នា​វា​នេសាទ​ ២៤/២៤ម៉ោង​ ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ព្រមាន​ដោយ​ស្វ័យ​ប្រ​វត្តិ​ ដើម្បី​រក​ឃើញ​និង​ជូន​ដំណឹង​ទាន់​ពេល​វេលា​ ចំ​ពោះ​ករ​ណី​នា​វា​នេសាទ​បាត់​សញ្ញា​តភ្ជាប់​ ឬ​ធ្វើ​នេសាទ​នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំ​ប្រ​ទល់​សមុទ្រ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២៤ រហូត​មក​ដល់​បច្ចុប្បន្ន​ ភូមិ​ភាគ​មិន​បាន​កត់​សម្គាល់​ករ​ណី​ដែល​នា​វា​នេសាទ​បំ​ពាន​ចូល​ដែន​សមុទ្រ​បរ​ទេស​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តាម​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​ ទី​ក្រុង​នៅ​តែ​មាន​នា​វា​នេសាទ​ ១២២ គ្រឿង​ ដែល​មិន​ទាន់​គ្រប់​លក្ខ​ខណ្ឌ​សម្រាប់​ធ្វើ​នេសាទ​។ ក្នុង​នោះ​ មាន​នា​វា​នេសាទ​ ៨៤ គ្រឿង​ អស់​សុពល​ភាព​ត្រួត​ពិ​និត្យ​លក្ខ​ណៈបច្ចេក​ទេស​ តាំង​ពី​ដើម​ឆ្នាំ​ ២០២៦; នា​វា​នេសាទ​ ៣៨ គ្រឿង​ អស់​សុពល​ភាព​ជា​ច្រើន​ឆ្នាំ​ ដោយ​ចត​នៅ​កំ​ពង់​ផែ​រយៈ​ពេល​វែង​ និង​មិន​ចូល​រួម​ធ្វើ​នេសាទ​ឡើយ​។ នា​វា​នេសាទ​ទាំង​នេះ​ បាន​ត្រួត​ពិ​និត្យ​យ៉ាង​តឹង​រ៉ឹង​ ហើយ​ចត​នៅ​ទី​តាំង​ដែល​បាន​កំ​ណត់​។

បង្កើន​ការ​គ្រប់​គ្រង​

យោង​តាម​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ រហូត​មក​ដល់​ពេល​នេះ​ ទី​ក្រុង​នៅ​មាន​ភារ​កិច្ច​មួយ​ចំ​នួន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​នេសាទ​ IUU ដែល​មិន​ទាន់​សម្រេច​តាម​តម្រូវ​ការ​។ ជាក់​ស្តែង​ ការ​អនុ​វត្ត​ការ​ងារ​គ្រប់​គ្រង​ ការ​ត្រួត​ពិ​និត្យ​ និង​ការ​តាម​ដាន​ជា​ប្រ​ចាំ​ការ​ធ្វើ​សកម្ម​ភាព​របស់​ឧប​ករណ៍​តាម​ដាន​ដំ​ណើរ​ការ​នា​វា​ បាន​បង្ហាញ​ថា​ នៅ​តែ​មាន​នា​វា​នេសាទ​មួយ​ចំ​នួន​ដែល​បាត់​សញ្ញា​តភ្ជាប់​នៅ​ពេល​កំ​ពុង​នេសាទ​នៅ​សមុទ្រ​; កិច្ច​ការ​បន្ត​សុពល​ភាព​ត្រួត​ពិ​និត្យ​លក្ខ​ណៈបច្ចេក​ទេស​សម្រាប់​នា​វា​នេសាទ​នៅ​ភូមិ​ភាគ​នៅ​ជួប​ការ​លំ​បាក​ ដោយ​សារ​ម្ចាស់​នា​វា​មួយ​ចំ​នួន​បាន​ទុក​នា​វា​ចោល​នៅ​កំ​ពង់​ផែ​ ហើយ​ទៅ​ប្រ​កប​របរ​នៅ​ភូមិ​ភាគ​ផ្សេង​ មិន​អាច​ទាក់​ទង​នឹង​ម្ចាស់​នា​វា​បាន​; លើស​ពី​នេះ​ នា​វា​មួយ​ដែល​ចត​ចោល​ច្រើន​ឆ្នាំ​ មិន​ចេញ​ធ្វើ​នេសាទ​ ដូច្នេះ​ មិន​គ្រប់​លក្ខ​ខណ្ឌ​សម្រាប់​បន្ត​សុពល​ភាព​ត្រួត​ពិ​និត្យ​លក្ខ​ណៈបច្ចេក​ទេស​។ មូល​ហេ​តុ​ចម្បង​ គឺ​មក​អំ​ពី​ឧប​ករណ៍​តាម​ដាន​ដំ​ណើរ​ការ​របស់​នា​វា​មួយ​ចំ​នួន​ដែល​បាន​ដំ​ឡើង​មុន​ថ្ងៃ​ទី​ ១៩ ខែ​ឧស​ភា​ ឆ្នាំ​២០២៤ មិន​ទាន់​ឆ្លើយ​តប​តាម​លក្ខ​ខណ្ឌ​ដែល​បាន​កំ​ណត់​ ករ​ណី​នា​វា​បាត់​សញ្ញា​តភ្ជាប់​បណ្តា​លមក​ពី​បញ្ហា​បច្ចេក​ទេស​នៃ​ផ្កាយ​រណប​ ឬ​នា​វា​ចូល​ទៅ​ក្នុង​តំ​បន់​ដែល​មាន​សញ្ញា​ផ្កាយ​រណប​ខ្សោយ​របស់​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​ទូរ​គមនាគមន៍​ ហើយ​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​មួយ​ចំ​នួន​មិន​ទាន់​ធ្វើ​សម​កាល​កម្ម​ទិន្ន​ន័យ​បាន​ទាន់​ពេល​វេលា​ ទៅ​កាន់​ប្រ​ព័ន្ធ​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​។

នា​ពេល​ខាង​មុខ​ មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ នឹង​ចង្អុល​ការ​ដល់​សាខា​នា​យក​ដ្ឋាន​ជល​ផល​ និង​អធិការ​កិច្ច​ជល​ផល​ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញ​ចំ​ពោះ​នា​វា​នេសាទ​ដែល​ផុត​សុពល​ភាព​លិខិត​សន្យា​អំ​ពី​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ ព្រម​ទាំង​ធ្វើ​លិខិត​សន្យា​ថ្មី​ស្រប​តាម​បទ​ប្បញ្ញត្តិ​ និង​បន្ត​អនុ​វត្ត​ការ​បែង​ចែក​សិទ្ធិ​គ្រប់​គ្រង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ ចំ​ពោះ​មូល​ដ្ឋាន​ផលិត​ខ្នាត​តូច​ទៅ​ឱ្យ​ភូមិ​ភាគ​គ្រប់​គ្រង​។ ចំ​ពោះ​នា​វា​នេសាទ​ដែល​មាន​ហា​និភ័យ​ខ្ពស់​ក្នុង​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​ IUU នា​វា​នេសាទ​ដែល​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​ និង​នា​វា​នេសាទ​ដែល​មិន​គ្រប់​លក្ខ​ខណ្ឌ​សម្រាប់​ធ្វើ​សកម្ម​ភាព​ ត្រូវ​បាន​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ រៀប​ចំ​បញ្ជី​ឈ្មោះ​សម្រាប់​គ្រប់​គ្រង​និង​ធ្វើ​ការ​តាម​ដាន​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​នា​វា​នេសាទ​មិន​គ្រប់​លក្ខ​ខណ្ឌ​ធ្វើ​នេសាទ​។ ធ្វើ​បច្ចុប្បន្ន​ភាព​គ្រប់​គ្រាន់​នូវ​បញ្ជី​ឈ្មោះ​នា​វា​នេសាទ​ដែល​បាន​លុប​ការ​ចុះ​បញ្ជី​ និង​នា​វា​នេសាទ​ដែល​មាន​ហា​និភ័យ​ខ្ពស់​ក្នុង​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​នេសាទ​ IUU លើ​ប្រ​ព័ន្ធ​តាម​ដាន​ដំ​ណើរ​នា​វា​ (VMS)។ បច្ចុប្បន្ន​ នា​វា​ទាំង​នេះ​ត្រូវ​បាន​ភូមិ​ភាគ​គ្រប់​គ្រង​និង​តាម​ដាន​យ៉ាង​ម៉ឺង​ម៉ាត់​ ដោយ​ត្រួត​ពិ​និត្យ​ជា​រៀង​រាល់​សប្តា​ហ៍ មាន​ព័ត៌​មាន​គ្រប់​សព្វ​អំ​ពី​ទី​តាំង​ចត​ និង​រូប​ភាព​បញ្ជាក់​ការ​ចត​នា​វា​ ដើម្បី​ធា​នា​ថា​ នា​វា​នេសាទ​ ១០០% ដែល​មិន​គ្រប់​លក្ខ​ខណ្ឌ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ធ្វើ​សកម្ម​ភាព​ទាញ​យក​ផល​ជា​ដាច់​ខាត​។

លោក​ស្រី​ក្វា​ច់ធី​ថាញ​ប៊ិញ បាន​ឱ្យ​ដឹង​ បច្ចុប្បន្ន​ ទី​ក្រុង​កឹង​ធើកំ​ពុង​ស្នើ​នា​យក​ដ្ឋាន​ជល​ផល​និង​អធិការ​កិច្ច​ជល​ផល​នៃ​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ជួយ​ដល់​ភូមិ​ភាគ​ដោយ​ស្នើ​ឱ្យ​អង្គ​ភាព​ដែល​ផ្គត់​ផ្គង់​ឧប​ករណ៍​រៀប​ចំ​ផែន​ការ​ជាក់​លាក់​ សម្រាប់​ការ​ផ្លាស់​ឧប​ករណ៍​ ឬ​កែ​លម្អ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បំ​ពេញ​បន្ថែម​លក្ខ​ណៈបច្ចេក​ទេស​ស្រប​តាម​បទ​ប្បញ្ញត្តិ​ ដើម្បី​ធា​នា​ថា​ការ​ផ្លាស់​និង​ការ​កែ​លម្អ​ឧប​ករណ៍​ ត្រូវ​បាន​អនុ​វត្ត​តាម​ផែន​ការ​ដែល​បាន​កំ​ណត់​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៦; ទន្ទឹម​នឹង​នោះ​ ស្នើ​ដល់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​នៅ​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រើ​ប្រាស់​កម្ម​វិធី​ស្វែង​រក​ប្រ​ភព​ផល​នេសាទ​ និង​កំ​ណត់​ហេ​តុ​អេឡិច​ត្រូ​និកសម្រាប់​ការ​នេសាទ​ (eLogbook) ដោយ​ឯក​ភាព​ប្រើ​ប្រាស់​រួម​ទូ​ទាំង​ប្រ​ទេស​ ព្រម​ទាំង​ណែ​នាំ​អំ​ពី​ដំ​ណាក់​ការ​វិនិច្ឆ័យ​ចំ​ពោះ​ករ​ណី​នា​វា​នេសាទ​បាត់​សញ្ញា​តភ្ជាប់​ និង​ការ​តាម​ដាន​ដំ​ណើរ​ការ​នា​វា​ក្នុង​អំ​ឡុង​ពេល​ធ្វើ​នេសាទ​៕

ហា​វ៉ាំង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ