នារសៀលថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ សហការជាមួយគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ រួមជាមួយរដ្ឋអំណាចភូមិភាគឃុំឡាយហ្វានិងឃុំវិញហាយ បានចាត់តាំងពិធីប្រគល់ផ្ទះ"មហាសាមគ្គី"៣០ខ្នង ដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងលើភូមិឋានតំបន់ព្រំដែនសមុទ្រ។
.jpg)
តំណាងថ្នាក់ដឹកនាំនិងអង្គភាពនានា ជូនសេចក្តីសម្រេចប្រគល់ផ្ទះនិងអំណោយដល់គ្រួសារប្រជាជនលើភូមិឋានឃុំវិញហាយ។
អញ្ជើញចូលរួមមាន សមមិត្តត្រេវធីង៉ុកយ៉េម តំណាងរដ្ឋសភា នីតិកាលទី១៦ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ លោកវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ថ្នាក់់ដឹកនាំគណៈកិច្ចការសង្គមចំណុះគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងបណ្តាគ្រួសារដែលបានទទួលផ្ទះ។
ស្របឱកាសនេះដែរ គណៈចាត់តាំងបានជូនសេចក្តីសម្រេចប្រគល់ផ្ទះមហាសាមគ្គី៣០ខ្នង គិតជាទឹកប្រាក់សរុប១,៨ពាន់លានដុង ដល់គ្រួសារប្រជាជននៅតំបន់ព្រំដែនសមុទ្រ ក្នុងនោះ ឃុំឡាយហ្វា២០ខ្នង និងឃុំវិញហាយ១០ខ្នង។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្តែងស្ថិតក្នុងកម្មវិធី "ទីវាការពារព្រំដែនទូទាំងប្រជាជន" ឆ្នាំ២០២៦ ទន្ទឹមនឹងនោះ ជាសំណង់អំណរមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី១១ អាណត្តិកាល ២០២៦-២០៣១ សម្រេចជោគជ័យ។

សមមិត្តត្រេវធីង៉ុកយ៉េម តំណាងរដ្ឋសភា នីតិកាលទី១៦ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងលោកវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ប្រគល់សេចក្តីសម្រេចជូនផ្ទះដល់គ្រួសារប្រជាជនលើភូមិឋានឃុំឡាយហ្វា។
ថ្លែងការណ៍ក្នុងពិធីនេះ សមមិត្តត្រេវធីង៉ុកយ៉េម តំណាងរដ្ឋសភា នីតិកាលទី១៦ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បញ្ជាក់៖ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង រួមជាមួយមន្ទីរ គណៈ ផ្នែក ភូមិភាគនិងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង តែងយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គម គិតគូរដល់ជីវភាពប្រជាជន បំផុតគឺជនរួមជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្រ។ ការឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីមិនត្រឹមតែជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងគ្រួសារដែលមានស្ថានភាពលំបាកខ្លាំងមានផ្ទះនៅលំនឹង ស្ងប់ចិត្តពលកម្មផលិត ថែមទាំងរួមចំណែកអនុវត្តមានប្រសិទ្ធភាពទិសដៅកាត់បន្ថយភាពក្រីក្រដោយចីរភាព កសាងជនបទថ្មីនិងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ព្រមជាមួយនោះ គឺការបន្តពង្រឹងចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន កសាងគោលជំហរយុទ្ធសាស្ត្រការពារព្រំដែនទូទាំងប្រជាជន ផ្សារភ្ជាប់គោលជំហរទឹកចិត្តប្រជាជនរឹងមាំនៅតំបន់ព្រំដែនសមុទ្រទីក្រុងកឹងធើ ។
ចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះ ទីក្រុងបានចលនារាល់ប្រភពធនធានក្នុងសង្គមឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីបាន៤០៨ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាកខ្លាំង គិតជាទឹកប្រាក់សរុបជាង២៤,៤៨ ពាន់លានដុង៕
លីធាន-មុនី