ថ្មីៗនេះ តម្លៃត្រីប្រាវត្ថុធាតុនៅវាលរាបទន្លេគឺវឡុងស្ថិតក្នុងកម្រិតខ្ពស់បង្គួរ ជាឱកាសដើម្បីអាជីវកម្ម និងអ្នកចិញ្ចឹមត្រីប្រាអភិវឌ្ឍលំនឹង។ ថ្វីដ្បិតដូច្នេះក្តី អ្នកចិញ្ចឹមគប្បីគោរពវិធានការបច្ចេកទេសនិងបច្ចេកវិទ្យា ដែលអ្នកវិទ្យាសាស្ត្រផ្តល់អនុសាសន៍ដើម្បីអភិវឌ្ឍចីរភាពផ្នែកមុខទំនិញត្រីប្រា។
* លើកកម្ពស់ប្រសិទ្ធភាពវប្បកម្ម
បណ្តោយតាមទន្លេហូវ ទីក្រុងកឹងធើ មានប្រភពទឹកសាបទាំងប្រាំងវស្សា ងាយស្រួលដល់វិស័យវារីវប្បកម្ម ក្នុងនោះមានត្រីប្រា។ ច្រើនឆ្នាំកន្លង ទន្ទឹមនឹងប្រភេទជលផលសំខាន់ៗដទៃទៀត ត្រីប្រា (ផ្ទៃដីចិញ្ចឹមប្រចាំឆ្នាំជិត ៨៨០ ហិកតា) បានបន្តអភិវឌ្ឍ រួមចំណែកផ្គត់ផ្គង់វត្ថុធាតុដើមលំនឹងដល់រោងចក្រកែច្នៃ និងនាំចេញនៅទីក្រុងកឹងធើផងដែរ។
លោកស្រី ក្វាច់ធីថាញប៊ិញ នាយិការងនៃមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ បញ្ជាក់ឱ្យដឹង៖ “ផ្នែកកសិកម្មទីក្រុងបានឧបត្ថម្ភ ណែនាំ និងផ្សព្វផ្សាយចំណេះដឹងអំពីសុវត្ថិភាពអនាម័យម្ហូបអាហារ និងអនាម័យលើវិស័យជលផលដល់គ្រួសារចិញ្ចឹមត្រីប្រា និងគ្រួសារចិញ្ចឹមជលផលដទៃទៀតនៅលើភូមិសាស្រ្ត។ ពិសេស ផ្នែកកសិកម្មបង្កើនការគ្រប់គ្រងតំបន់ចិញ្ចឹម ជំនួយស្វែងរកប្រភពផលិតផលច្បាស់លាស់ ព័ត៌មានទិន្នន័យគ្រួសារចិញ្ចឹមបានធ្វើឌីជីថលកម្ម និងគ្រប់គ្រងសមកាលកម្ម។ សកម្មភាពនេះ សំដៅឆ្ពោះទៅរកទិសដៅផ្តល់លេខកូដដល់គ្រួសារចិញ្ចឹមជលផល ១០០% ពិសេសគឺប្រភេទជលផលសំខាន់ៗរបស់ទីក្រុងក្នុងពេលខាងមុខ”។

ទម្រង់ចិញ្ចឹមត្រីប្រាតាមស្តង់ដាសុវត្ថិភាពអនាម័យម្ហូបអាហារកំពុងអភិវឌ្ឍនៅទីក្រុងកឹងធើ។
តាមមហាវិទ្យាល័យជលផល - សាកលវិទ្យាល័យកឹងធើ ក្នុងពីរទសវត្សរ៍កន្លង ត្រីប្រាបានអំណះអំណាងជាផ្នែកមុខទំនិញសេដ្ឋកិច្ចដ៏សំខាន់នៅទីក្រុងកឹងធើ និងទូទាំងតំបន់វាលរាបទន្លេគឺវឡុង។ ឆ្នាំ ២០២៥ បរិមាណផលចិញ្ចឹមត្រីប្រានៅតំបន់វាលរាបទន្លេគឺវឡុងសម្រេច ១,៧ លានតោន តម្លៃនាំចេញជិត ២,២ ពាន់លាន USD។ បច្ចុប្បន្ន ផ្ទៃដីចិញ្ចឹមជាង ៦.០០០ ហិកតា ហើយមានលទ្ធភាពអាចនឹងបន្តបើកទូលាយបន្ថែមទៀតក្នុងពេលខាងមុខ។ ទន្ទឹមនឹងនោះ ត្រីប្រាវៀតណាមក្តោបក្តាប់ទីផ្សារពិភពលោក មានវត្តមាននៅប្រទេសនានាជាង ១៥០ ប្រទេស។ ទន្ទឹមនឹងនោះ កំពុងមាននិន្នាការពង្រីកទីផ្សារនាំចេញក្នុងពេលខាងមុខ…។
នៅទីក្រុងកឹងធើ និងខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង តម្លៃត្រីប្រាវត្ថុធាតុសម្រេចស្តង់ដានាំចេញ (ទម្ងន់ពី ០,៨ - ១ គីឡូក្រាម/ក្បាល) កំពុងមានតម្លៃពី ៣៣.០០០ - ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម (ដើមខែមិថុនា ឆ្នាំ២០២៦)។ នេះជាតម្លៃថ្លៃបង្គួរសម្រាប់អ្នកចិញ្ចឹម អាស្រ័យតម្លៃផលិតស្ថិតក្នុងរង្វង់ប្រមាណពី ២៤.០០០ - ២៦.០០០ ដុងក្នុងមួយគីឡូក្រាម រកបានប្រាក់ចំណេញពី ៧.០០០ - ៩.០០០ ដុងក្នុងមួយគីឡូក្រាម។
* សុវត្ថិភាពតំបន់ចិញ្ចឹម
តាមប្រសាសន៍អ្នកឯកទេស ទន្ទឹមនឹងភាពងាយស្រួល អ្នកចិញ្ចឹមត្រីប្រាក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈម និងហានិភ័យជាច្រើនដែរ ដូចជាកម្រិតចិញ្ចឹមប្រពលវប្បកម្មខ្ពស់ពេក ខ្វះវិធានការគ្រប់គ្រង និងខ្វះការកាត់បន្ថយកាកសំណល់ឱ្យនៅកម្រិតទាប ធ្វើឱ្យបរិស្ថានចិញ្ចឹមកាន់តែថមថយធ្ងន់ធ្ងរ; ការប្រែប្រួលអាកាសធាតុតឹងតែងខ្លាំងពេក បណ្តាលឱ្យត្រីចិញ្ចឹមបាត់បង់សមត្ថភាពស្រូបយក និងតុល្យភាពសារធាតុចិញ្ចឹម; រោគឆ្លងកើតឡើងកាន់តែស្មុគស្មាញ ជំងឺកើតឡើងពុំតាមរដូវកាលទៀត ហើយពេលកើតឡើងពិបាកនឹងគ្រប់គ្រងទៀតផង; ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ និងសារធាតុគីមីច្រើនពេក ដោយខ្វះវិធានការជីវសាស្រ្ត ធ្វើឱ្យកម្រិតស៊ាំនឹងថ្នាំកើនខ្ពស់...។
តថភាព និងបញ្ហាប្រឈមខាងលើបណ្តាលឱ្យបង់ខាត និងកាត់បន្ថយប្រសិទ្ធភាពចិញ្ចឹមត្រីប្រា៖ ត្រីចិញ្ចឹមធំធាត់យឺត ពេលវេលាចិញ្ចឹមអូសបន្លាយ ធ្វើឱ្យកើនប្រាក់ចំណាយ និងបាត់បង់ថ្លៃដើម; ស្រះភ្ញាស់ត្រីជាច្រើនមានអត្រាហានិភ័យដល់ទៅ ១០០% ហើយស្រះចិញ្ចឹមត្រីទំនិញមានអត្រាត្រីងាប់ខ្ពស់ពី ៣០ - ៦០%; ទិន្នផលចិញ្ចឹមថយចុះធ្វើឱ្យថ្លៃផលិតកើនខ្ពស; គុណភាពសាច់ត្រីទំនិញប៉ះពាល់ដល់តម្លៃពាណិជ្ជកម្ម ហើយលំបាកឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ ដែលទាមទារតាមស្តង់ដាតឹងរ៉ឹង...។
ដើម្បីគ្រប់គ្រងហានិភ័យអាស្រ័យរោគឆ្លងរាលដាលកើតឡើង ក្រុមហ៊ុនភាគហ៊ុន UV - វៀតណាម បានវិនិយោគលើការស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាថ្មីទៅក្នុងខ្សែសង្វាក់បច្ចេកទេសក្នុងការផលិតជាក់ស្តែង ដូចជា អង្គបដិប្រាណ bacteriophage, peptide ប្រឆាំងមេរោគ និងអនុវត្តផលិតផលជីវសាស្រ្ត (probiotic, prebiotic) ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងកាត់បន្ថយប្រាក់ចំណាយនៃទម្រង់ចិញ្ចឹមត្រីប្រានៅតំបន់វាលរាបទន្លេគឺវឡុង។
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងញឺទ្រី - មហាវិទ្យាល័យជលផលនៃសាកលវិទ្យាល័យកសិរុក្ខកម្មក្រុងហូជីមិញ បញ្ជាក់៖ “បច្ចុប្បន្ន ត្រីប្រាបានចិញ្ចឹមតាមទម្រង់ប្រពលវប្បកម្មដោយកម្រិតខ្ពស់ពេក និងទិន្នផលខ្ពស់។ ទម្រង់នេះ ប្រសិនបើគ្រប់គ្រងគុណភាពទឹក ចំណី និងសុខភាពខ្សោយនោះ នឹងបង្កឱ្យ stress ដល់សត្វចិញ្ចឹមក្នុងទឹក។ ព្រោះហេតុនោះ ត្រីប្រាដែលចិញ្ចឹមងាយនឹងរងផលប៉ះពាល់ ហើយសមត្ថភាពស៊ាំ បំផុតថ្លើមនឹងចុះខ្សោយ។ ប្រការនេះញ៉ាំងឱ្យការធំធាត់យឺត ជាតិពុលមិនបានជម្រះចេញពីរាងកាយ បណ្តាលឱ្យសុខភាពថយចុះ ងាយនឹងកើតជំងឺ។ ព្រោះហេតុនោះ ការប្រើប្រាស់ផលិតផលជីវសាស្រ្តជួយឱ្យសត្វចិញ្ចឹមអភិវឌ្ឍសុវត្ថិភាពគឺជាការចាំបាច់។ បណ្តាផលិតផលទាំងនេះ គួរតែប្រើប្រាស់តាមពេលកំណត់តាមការណែនាំរបស់អ្នកផលិត។ ទន្ទឹមនឹងនោះ រក្សាចំណីទុកឱ្យបានសមស្រប គ្រប់គ្រងចំណីបានល្អនៅក្នុងស្រះ ហើយចិញ្ចឹមដោយកម្រិតសមស្រប និងរក្សាគុណភាពទឹកបានល្អក្នុងអំឡុងពេលចិញ្ចឹមគឺជាកត្តាដ៏សំខាន់ មិនត្រឹមតែជួយកាត់បន្ថយថ្លៃថ្នាំ និងសារធាតុគីមីប្រើប្រាស់ក្នុងរដូវចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសត្វចិញ្ចឹមមានសុខភាពមាំមួន ឆាប់ធំ ទិន្នផលកាក់កប និងរកបានប្រាក់ចំណេញច្រើនទៀតផង…”៕
ហាវុាំង-វិមាន