30/06/2026 - 06:38

រួម​ដំណើរ​ជា​មួ​យស​មា​ជិក​កសិ​ករ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ 

ទន្ទឹម​នឹង​ការក​សាង​អង្គ​ការ​សមា​គម​កាន់​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​កឹង​ធើ បាន​សកម្ម​ជំ​រុញ​ការ ឃោស​នា​ចលនា​កម្មា​ភិបាល សមា​ជិក​កសិ​ករ​ពង្រីក​ស្មារតី​សាម​គ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ពល​កម្ម​ផលិត។ ជា​ជំ​ហានៗ​បង្កើន​ប្រាក់​ចំ​ណូល ឈាន​ឡើង​ធូរ​ធារ រួម​ចំណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ។

ទម្រង់​ចិញ្ចឹម​ត្រី​ប្រ​ខឿ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​របស់​ពូ​ហឿ​វ៉ាំង​សាង។

តា​មប្រ​សាសន៍​លោក​ ឡេ​ក្វឹក​ខើយ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​មី​ទូ រយៈ​ពេល​ច្រើន ឆ្នាំ​មក​នេះ សមា​គម​តែង​ជំ​រុញ​ការ​ឃោស​នា​ អប់​រំ​នយោ​បាយ សតិ​អា​រម្មណ៍ និង​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ដល់​កម្មា​ភិបាល សមា​ជិក​ដោយ​រូប​ភាព​ជា​ច្រើន​ សម្បូរ​បែប។ ទន្ទឹម​នឹង​នោះ បង្ក​លក្ខ​ណៈដើម្បី​សមា​ជិក​បង្ខិត​ជិត​ប្រ​ភព​ទុន​អនុ​គ្រោះ​ពី​ធនាគារ គោ​លន​យោ​បាយ​អភិវឌ្ឍ​ការ​ផលិត បង្កើន​ប្រាក់​ចំ​ណូល។ តួ​យ៉ាង​ដូច​គ្រួ​សារ​ពូ​ហឿ​វ៉ាំង​សាង នៅ​ឃុំ​មី​ទូ​ ដោយ​ឃើញ​ពី​សក្តា​នុភាព​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចិញ្ចឹម​ត្រី​ប្រ​ខឿ ឆ្នាំ ២០២៤ ពូ​បាន​សម្រេច​ចិត្ត​បុល​ទុន​ពី​ធនាគារ​គោលន​យោ​បាយ ដើម្បី​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​ត្រី​នេះ។ ដំ​បូង​ឡើយ គាត់​គ្រាន់​តែ​ចិញ្ចឹម តែ​ពីរ​បី​ពាន់​ក្បាល​ប៉ុណ្ណោះ ក្រោយ​មក​ឃើញ​មាន​ប្រ​សិទ្ធ​ភាព គាត់​ក៏​ចិញ្ចឹម​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ពូ​សាង ចែក​រំលែក៖ “ត្រី​ប្រ​ខឿ​ងាយ​ស្រួល​ចិញ្ចឹម ហា​និភ័យ​តិច និង​ចំ​ណាយ​ដើម​ទុន​តិច​ជាង​ការ​ចិញ្ចឹម​បង្គា។ ក្នុង​មួយ​ថ្ងៃ​ឱ្យ​ចំ​ណី ៣ ដង ពេល​ត្រី​ធំ ចំ​នួន ៤០ ក្បាល​ក្នុង​មួយ​គី​ឡូ​ក្រាម ទើប​បន្ថយ​មក​ឱ្យ​ចំ​ណី ត្រឹម ២ ដង​ក្នុង​មួយ​ថ្ងៃ។ ដំ​ណាក់​កាល​ចិញ្ចឹម​ត្រី​ប្រ​ខឿ ក៏​មិន​សូវ​មាន​ជំងឺ​ដែរ មិន​ចាំ​បាច់​ប្រើ​កង្ហារ​ទឹក ជួយ​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ។ បច្ចុប្បន្ន គ្រួ​សារ​ខ្ញុំ​រក្សា​ស្រះ​ចិញ្ចឹម​ចំ​នួន ១៥ ស្រះ ស្រះ​នីមួយៗ​មាន​ទំ​ហំ ២.០០០ ម៉ែត្រ​កា​រ៉េ និង​ដាក់​ពូជ​ជាង ៨០.​០០០ ក្បាល។ ជា​មួយ​នឹង​ពូជ​ជាង ១ លាន​ក្បាល បន្ទាប់ ពី ៤ ខែ​នឹង​ដល់​ពេល​ប្រ​មូល​ផល ដោយ​ចំ​នួន​ត្រី ៣៨ ក្បាល​ក្នុង​មួយ​គី​ឡូ​ក្រាម តម្លៃ​ឡើង​ចុះ​ពី ១៤០ ទៅ ៣២០.​០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម បន្ទាប់​ពី​ទូ​ទាត់​រួច ចំ​ណេញ​បាន​ប្រហែល ៧០០ លាន​ដុង”។

ចំណែក​គ្រួ​សារ​ពូ​ដៀង​ឌើង នៅ​សង្កាត់​សុក​ត្រាំង កាល​ពី​មុន​ប្រ​កប​មុខ​របរ​ធ្វើ​ស្រែ ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់។ ឆ្នាំ​ ២០១៥ ពូ​សម្រេច​ចិត្ត​កែ​ប្រែ​ដី​ស្រែ​ចំ​នួន ៣ កុង​ បង្វែរ​មក​ដាំ​ជីរ​បន្លា​វិញ។ ផ្តើម​ពី​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ពី​ធនា​គារ​គោ​លន​យោ​បាយ​សង្គម រួម​ជា​មួយ​នឹង​ចំ​ណេះ​ដឹង​ដែល​បាន​ហ្វឹក​ហាត់​អំ​ពី​ការ​កែ​ប្រែ​ចម្ការ របៀប​ថែ​ទាំ ទម្រង់​បាន​អភិវឌ្ឍ​បន្តិច​ម្តងៗ រក​ប្រាក់​ចំណូល​លំ​នឹង​។ ពូ​ឌើង ឱ្យ​ដឹង​៖ “ជា​មួយ​ដី ៣ កុង ដាំ​ជីរ​បន្លា​ក្នុង​មួយ​ឆ្នាំ​ប្រ​មូល​ផល បាន​ប្រហែល ១២ តោន ជា​មួយ​តម្លៃ​ពី ១៥.​០០០ ទៅ​ ២៥.​០០០ ដុង​/គី​ឡូ​ក្រាម បន្ទាប់​ពី​ទូ​ទាត់​រួច ខ្ញុំ​ចំ​ណេញ​បាន​ប្រហែល ២០០ លាន​ដុង អា​ស្រ័យ​ហេតុ​នោះ ខ្ញុំ​មាន​ប្រ​ភព​កម្លាំង​បន្ថែម​វិនិយោគ​លើ​ការ​ចិញ្ចឹម​គោ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព”។

អ្នក​ស្រី​ ង៉ោធី​មី​ចាល ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​សុក​ត្រាំង ឱ្យ​ដឹង​៖ “មក​ទល់​ពេល​នេះ សមា​គម​គ្រប់​គ្រង​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ចំ​នួន ២១ ក្រុម ជា​មួយ​ទឹក​ប្រាក់​បំ​ណុល​សរុប​ជាង ៤៩ ពាន់​លាន​ដុង សម្រាប់​ឱ្យ​សមា​ជិក ១.០៦៩ នាក់ បុល​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ទន្ទឹម​នឹង​នោះ សមា​គម​ថែម​ទាំង​ជំ​រុញ​ការ​ហ្វឹក​ហាត់ និង​ផ្ទេរ​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ដល់​សមា​ជិក​កសិ​ករ ជួយ​បង្កើន​ទិន្ន​ផល និង​អភិ​វឌ្ឍ​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព”។

ជា​មួយ​នឹង​សកម្ម​ភាព​ឧបត្ថម្ភ​ជាក់​ស្តែង​ជា​ច្រើន សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​របស់​សមា​ជិក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច រួម​ចំណែក​បង្កើន​ប្រាក់​ចំ​ណូល លើក​ស្ទួយ​ជីវ​ភាព និង​ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់៕

                   ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ