រយៈពេលកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ តាមនោះ ជាជំហានៗលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច។

កម្មវិធីទិសដៅជាតិលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន
នៅតំបន់ជនជាតិភាគតិច។
ក្នុងដំណាក់កាល ២០២១ - ២០២៥ សរុបប្រភពទុនអនុវត្តនូវកម្មវិធីលើភូមិឋានទីក្រុងកឹងធើ សម្រេចបានជាង ៥.០០០ ពាន់លានដុង។ ប្រភពធនធាននេះ បានប្រមូលផ្តុំវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជំនួយអភិវឌ្ឍក្នុងការផលិត បង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាព រួមចំណែកបន្ថយភាពក្រីក្រ និងកែលម្អលក្ខណៈរស់នៅរបស់ប្រជាជន។ មានទម្រង់ផលិតប្រកបដោយប្រសិទ្ធភាពជាច្រើនបានបង្កើតឡើង ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល និងបង្កការផ្លាស់ប្តូរយ៉ាងសកម្មនៅលើភូមិឋាននៃតំបន់ជនជាតិភាគតិច។
ឈានចូលដំណាក់កាល ២០២៦-២០៣០ ការ រួមបញ្ចូលកម្មវិធីទិសដៅជាតិទាំង៣ រួមមាន៖ កសាងជនបទថ្មី បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ យោងតាមសេចក្តីសម្រេចចិត្តលេខ ២៥៧/២០២៥/QH១៥ របស់រដ្ឋសភា បានបើកឱកាសដ៏ធំធេងក្នុងការប្រមូលផ្តុំប្រភពធនធាន ជម្នះស្ថាន ភាពខ្វែងគ្នានិងផ្ទួនលើគ្នានៃគោលនយោបាយ។ នេះគឺជាជំហានដ៏សំខាន់ សំដៅលើកកម្ពស់ប្រសិទ្ធភាព វិនិ យោគ ធានាប្រភពធនធានទាំងឡាយបានប្រើប្រាស់ចំគោលដៅនិងចំមុខសញ្ញាទទួលផល។
យោងតាមនោះ ក្នុងដំណាក់កាល ២០២៦ - ២០៣០ ទីក្រុងបានស្នើនូវប្រភពទុនសរុបសម្រាប់ អនុវត្តកម្មវិធីទិសដៅជាតិ បន្តទទួលបានអាទិភាពក្នុងកម្រិតខ្ពស់ ផ្សារភ្ជាប់នឹងតម្រូវការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ បន្តយកចិត្តទុកដាក់កៀរគរប្រភពធនធាន ដ៏សម្បូរបែប ចាប់ពីថវិកាមជ្ឈិម ភូមិភាគ រហូតដល់ការចលនាសង្គម ព្រមទាំងជំរុញការគួបផ្សំនូវកម្មវិធី និងគម្រោងនានា ដើម្បីពង្រីកប្រសិទ្ធភាពវិនិយោគ ខ្ពស់បំផុត។ ទន្ទឹមនឹងនោះ ការងារដឹកនាំនិងចង្អុលការបានពង្រឹងតាមទិសដៅព្រមៗគ្នា រវៀសរវៃនិងទៅតាមភាពជាក់ស្តែង។ ការធ្វើឱ្យសុក្រឹតយន្តការសហការរវាងបណ្តាថ្នាក់និងផ្នែកនានា លើកកម្ពស់សមត្ថភាពកងជួរកម្មាភិបាល ពង្រឹងការត្រួតពិនិត្យ ឃ្លាំមើល និងជំរុញការងារឃោសនាផ្សព្វផ្សាយ បានចាត់ទុកជាដំណោះស្រាយដ៏សំខាន់ ដើម្បីធានាកម្មវិធីបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ទីក្រុងក៏បានយកចិត្តទុកដាក់ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ជំនួយអភិវឌ្ឍការផលិត បណ្តុះបណ្តាលរបរ បង្កការងារធ្វើនិងលើកកម្ពស់ប្រាក់ចំណូលសម្រាប់ប្រជាជន។ ទម្រង់ប្រកបរបររកស៊ីចិញ្ចឹមជីវិតសមស្របនឹងលក្ខណៈភូមិភាគតែងបានបើកទូលាយ រួមចំណែកជួយឱ្យប្រជាជនម្ចាស់ការឈានឡើងបន្ថយភាពក្រីក្រនិងលំនឹងជីវភាព។
តាមលោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ឱ្យដឹង៖ “ម្ចាស់ការប្រភពធនធាន លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងនិងប្រើប្រាស់ដើមទុន គឺជាកត្តាស្នូលដើម្បីឱ្យបណ្តាកម្មវិធីទិសដៅជាតិពង្រីកប្រសិទ្ធភាពដោយចីរភាព។ ទីក្រុងនឹងបន្តពិនិត្យឡើងវិញ គួបផ្សំនូវគោលនយោបាយ ផ្តោតលើការវិនិយោគមានវគ្គស្នើ ធានាឱ្យប្រជាជន ពិសេស គឺមាមីងជនជាតិភាគតិច ទទួលបានផលប្រយោជន៍យ៉ាងពេញលេញនិងទាន់ពេល”៕
ហុងទើ-ដាលីន