24/06/2026 - 22:01

ឱ​កាស​ការ​ងា​រជា​ច្រើន​សម្រាប់​កម្ម​ករ​និយោជិត​ 

រយៈ​ពេល​ថ្មី​ៗនេះ​ ទី​ផ្សា​រកា​រងា​រនៅ​ទី​ក្រុង​កឹង​ធើបាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​ច្រើន​ អា​ស្រ័យ​ការ​ស្តា​រឡើង​វិញ​និង​ការ​អភិវឌ្ឍ​ស្ថិរ​ភាព​របស់​អា​ជីវ​កម្ម​នា​នា​។ សកម្ម​ភាព​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ មាន​ការ​រីក​ចម្រើន​ បាន​ជំ​រុញ​ឱ្យ​តម្រូវ​ការ​ជ្រើស​រើស​កម្លាំង​ពល​កម្ម​កើន​ឡើង​យ៉ាង​ខ្លាំង​ ពិ​សេស​ក្នុង​វិស័យ​សំ​ខាន់​ៗ ដូច​ជា​ ការ​ច្នៃ​ម្ហូប​អា​ហារ​ កាត់​ដេរស​ម្លៀកបំ​ពាក់​ ផលិត​ឧស្សាហ​កម្ម​ ពាណិជ្ជ​កម្ម​-សេ​វា​កម្ម​ និង​ភស្តុ​ភារ​កម្ម​។ ប្រ​ការ​នោះ​ មាន​ន័យ​ថា​ កម្ម​ករ​និយោជិត​អាច​ស្វែង​រក​បាន​ការ​ងា​រដែល​សម​ស្រប​ និង​មាន​ប្រាក់​ចំណូល​លំ​នឹង​។

តំ​ណាង​អា​ជីវ​កម្ម​ ឧទ្ទេស​នាម​ព័ត៌​មាន​ជ្រើស​រើស​បុគ្គលិក​ និង​មុខ​តំណែង​ការ​ងា​រដល់​កម្ម​ករ​និយោជិត​ក្នុង​វេទិកា​ផ្លាស់​ប្តូរ​ការ​ងា​រមួយ​។

មាន​មុខ​តំណែង​ការ​ងា​រទំនេរ​ជា​ច្រើន​កំ​ពុង​ត្រូវ​ការ​ជ្រើស​រើស​

យោង​តាម​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងា​រទី​ក្រុង​កឹង​ធើ នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៦ សន្ទស្សន៍​ផលិត​ឧស្សាហ​កម្ម​របស់​ទី​ក្រុង​ បាន​ប៉ាន់​ស្មាន​កើន​ឡើង​ ៤,២% បើ​ប្រៀប​ធៀប​នឹង​ខែ​មុន​និង​កើន​ឡើង​ ៧,២% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ តាម​រយៈ​ការ​ស្ទង់​មតិ​ព័ត៌​មាន​ជ្រើស​រើស​បុគ្គលិក​របស់​អា​ជីវ​កម្ម​ ១៨២ លើក​ មជ្ឈ​មណ្ឌល​បាន​កត់​សម្គាល់​ មាន​មុខ​តំណែង​ការ​ងា​រទំនេរ​ជាង​  ១១.០០០ កន្លែង​ កំ​ពុង​ត្រូវ​ការ​ជ្រើស​រើស​។ តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ភាគ​ច្រើន​នៅ​តាម​មណ្ឌល​ឧស្សាហ​កម្ម​ អា​ជីវ​កម្ម​កែ​ច្នៃ​ជល​ផល​ វិស័យ​កាត់​ដេរ​ ពាណិជ្ជ​កម្ម​ និង​សេ​វា​កម្ម​។ល។ ដូច្នេះ​ បាន​បើក​ឱ​កាស​ការ​ងា​រជា​ច្រើន​សម្រាប់​កម្ម​ករ​ទូ​ទៅ​ កម្ម​ករ​មាន​ជំនាញ​និង​អ្នក​ដែល​មាន​តម្រូវ​ការ​ផ្លាស់​ប្តូរ​ការ​ងា​រ។

អ្នក​ស្រី​ ផាង​ធី​មី​ធ្វី​ បុគ្គលិក​ផ្នែក​ចាត់​តាំង​-រដ្ឋ​បាល​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​កាត់​ដេរ​តៃដូ បាន​ឱ្យ​ដឹង​៖ ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២៦ ក្រុម​ហ៊ុន​ត្រូវ​ការ​ជ្រើស​រើ​សកម្ម​ករ​និយោជិត​ជាង​ ២០០ នាក់​ ក្នុង​នោះ​ប្រ​មា​ណ​ ២០០ នាក់​ជា​កម្ម​ករ​កាត់​ដេរ​; ចំណែក​មុខ​ការ​ងា​រដែល​នៅ​សល់​ រួម​មាន​ កម្ម​ករ​អ៊ុត​ផលិត​ផល​សម្រេច​ ជាង​ម៉ាស៊ីន​ បុគ្គលិក​ជំនួយ​ការ​ឃ្លាំង​ និង​បុគ្គលិក​ជួស​ជុល​ទូ​ទៅ​។ កម្ម​ករ​និយោជិត​មាន​ប្រាក់​ចំណូល​មធ្យម​ពី​ ៩ - ១២ លាន​ដុង​ម្នាក់​ក្នុង​មួយ​ខែ​។ ពួក​គេ​ទទួល​បាន​ការ​ចុះ​កិច្ច​សន្យា​ការ​ងា​រ ចូល​រួម​ពេញ​លេញ​ក្នុង​របប​ធា​នា​រ៉ាប់​រង​ផ្សេង​ៗ និង​ទទួល​បាន​អត្ថ​ប្រ​យោជន៍​សុខុមាល​ភាព​ស្រប​តាម​បទ​ប្បញ្ញត្តិ​ដែល​បាន​កំ​ណត់​។

ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ឡាក់​ទី​ II  នៅ​មណ្ឌល​ឧស្សាហ​កម្ម​តឹង​ភូ​ថា​ញ់ កំ​ពុង​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​បន្ទាន់​ជាង​ ២.០០០ នាក់​ សម្រាប់​កម្ម​ករ​ទូ​ទៅ​និង​បុគ្គលិក​ការិយា​ល័យ​ចំ​នួន​ ២០ នាក់​។ តាម​ការ​បញ្ជាក់​របស់​លោក​ ង្វៀង​វ៉ាំង​ទ្រឿង​ អនុ​ប្រ​ធាន​ផ្នែក​ធន​ធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​ បាន​ឱ្យ​ដឹង​ អា​ស្រ័យ​លើ​មុខ​តំណែង​និង​វេន​ការ​ងា​រ កម្ម​ករ​និយោជិត​អាច​ទទួល​បាន​ប្រាក់​ចំណូល​ប្រហែល​ពី​ ៥,៥ - ៩ លាន​ដុង​ម្នាក់​ក្នុង​មួយ​ខែ​។ បន្ថែម​ពី​នេះ​ ក្រុម​ហ៊ុន​ក៏​ផ្តល់​ជូន​អា​ហារ​ថ្ងៃ​ត្រង់​ ធា​នា​រ៉ាប់​រង​សង្គម​ត្រឹម​ត្រូវ​ ការ​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ​ និង​ប្រាក់​រង្វាន់​ផ្សេង​ៗទៀត​។ បេក្ខជន​អាច​ចូល​រួម​សម្ភាស​ន៍និង​ចាប់​ផ្តើម​ការ​ងា​របាន​ភ្លាម​ៗនៅ​ក្នុង​សប្ដា​ហ៍ ហើយ​មិន​ត្រូវ​បង់​ថ្លៃ​សេ​វា​ ឬ​ចំ​ណាយ​ណា​មួយ​សម្រាប់​ដាក់​ពាក្យ​សុំ​ការ​ងា​រឡើយ​។

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​ ២០២៦ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ TKG Taekwang កឹង​ធើ  ត្រូវ​ការ​ជ្រើស​រើ​សកម្ម​ករ​ទូ​ទៅ​ប្រ​មា​ណ​ ២.០០០ នាក់​ ដោយ​មាន​ប្រាក់​ចំណូល​ពី​ ៧ - ៩ លាន​ដុង​ម្នាក់​ក្នុង​មួយ​ខែ​។ អ្នក​ស្រី​ ត្រឹង​ធី​គី​មឡ​ង  តំ​ណាង​ផ្នែក​ជ្រើស​រើស​បុគ្គលិក​និង​បណ្តុះ​បណ្តា​លរបស់​ក្រុម​ហ៊ុន​ ចែក​រំលែក​៖ "បច្ចុប្បន្ន​ ក្រុម​ហ៊ុន​កំ​ពុង​ពង្រីក​ការ​ផលិត​ ដូច្នេះ​ត្រូវ​ការ​ជ្រើស​រើ​សកម្ម​ករ​ទូ​ទៅ​ ដែល​មាន​អាយុ​ចាប់​ពី​ ១៨ ដល់​ ៤០ ឆ្នាំ​។ ក្នុង​ចំ​ណោម​នោះ​ មាន​ប្រ​មា​ណ​ ១.០០០ មុខ​ការ​ងា​រធ្វើ​តាម​វេន​។ កម្ម​ករ​និយោជិត​ថ្មី​ ដែល​ចូល​បម្រើ​ការ​ងា​រនឹង​ទទួល​បាន​ការ​ណែ​នាំ​ការ​ងា​រច្បាស់​លាស់​ ទទួល​បាន​ប្រាក់​ខែ​គោល​ ប្រាក់​ឧបត្ថម្ភ​ និង​ប្រាក់​ជំនួយ​ផ្សេង​ៗ ចូល​រួម​ពេញ​លេញ​ក្នុង​របប​ធា​នា​រ៉ាប់​រង​នា​នា​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ឱ​កាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ អំ​ណោយ​ថ្ងៃ​ខួប​កំ​ណើត​ និង​ការ​សួរ​សុខ​ទុក្ខ​នៅ​ពេល​ឈឺ​ថ្កាត់​ជា​ដើម​"។

ក្រៅ​ពី​នេះ​ ក៏​មាន​អា​ជីវ​កម្ម​ជា​ច្រើន​កំ​ពុង​ជ្រើស​រើ​សកម្ម​ករ​និយោជិត​ក្នុង​ចំ​នួន​ច្រើន​ ដូច​ជា​៖ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ Unipax Vi Thanh ត្រូវ​ការ​ជ្រើស​រើ​សកម្ម​ករ​កាត់​ដេរ​ប្រ​មា​ណ​ ៩០០ នាក់​; ក្រុម​ហ៊ុន​សមា​ជិក​មួយ​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ផលិត​ ធ្វើ​ពាណិជ្ជ​កម្ម​និង​សេ​វា​កម្ម​នី​ហរ័ណ​ មិញ​យុង​ ត្រូវ​ការ​ជ្រើស​រើ​សកម្ម​ករ​និយោជិត​ជាង​ ៥០០ នាក់​; និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ពាណិជ្ជ​កម្ម​ An Nam Food ត្រូវ​ការ​ជ្រើស​រើ​សកម្ម​ករ​ទូ​ទៅ​ប្រ​មា​ណ​ ១០០ នាក់​។

បង្កើន​ការត​ភ្ជាប់​រវាង​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​កម្លាំង​ពល​កម្ម​

ចំ​ពោះ​តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​កំ​ពុង​កើន​ឡើង​ មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​សហ​ការ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​វិធាន​ការ​ជា​ច្រើន​សម្រាប់​ដោះ​ស្រាយ​ការ​ងា​រធ្វើ​ជូន​ប្រ​ជា​ជន​។ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​លើ​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ស្រប​តាម​តម្រូវ​ការ​ទី​ផ្សា​រកា​រងា​រ; បណ្តុះ​បណ្តា​លតាម​លំ​ដាប់​លំ​ដោយ​របស់​អា​ជីវ​កម្ម​ បង្កើន​ការ​ប្រឹក្សា​និង​ឧទ្ទេស​នា​មកា​រងា​រ ព្រម​ទាំង​ជួយ​ដល់​កម្ម​ករ​និយោជិត​ទទួល​បាន​ព័ត៌​មាន​ជ្រើស​រើស​បុគ្គលិក​មាន​ប្រ​ភព​ច្បាស់​លាស់​ដែល​អាច​ទុក​ចិត្ត​បាន​។

ដោយ​មាន​តួ​នា​ទី​ជា​ស្ថា​ប័ន​ស្នូល​ ក្នុង​ការត​ភ្ជាប់​រវាង​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​កម្លាំង​ពល​កម្ម​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងា​រទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ពិពិធ​កម្ម​ទម្រង់​ពិ​គ្រោះ​ និង​ឧទ្ទេស​នា​មកា​រងា​រធ្វើ​ តាម​រយៈ​គេ​ហ​ទំ​ព័រ​ ទូរស័ព្ទ​ សារ​អេឡិច​ត្រូ​និក បណ្ដាញ​សង្គម​ និង​វេទិកា​ផ្លាស់​ប្តូរ​ការ​ងា​រ។ មជ្ឈ​មណ្ឌល​បាន​បន្ត​រៀប​ចំ​វេទិកា​ផ្លាស់​ប្តូរ​ការ​ងា​រដោយ​ផ្ទាល់​ និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ព្រម​ទាំង​វេទិកា​ផ្លាស់​ប្តូរ​ការ​ងា​រនៅ​តាម​ ឃុំ​ សង្កាត់​ វេទិកា​ប្រ​ចាំ​សប្ដា​ហ៍និង​កម្ម​វិធី​ ជួប​ជុំ​រវាង​អ្នក​ស្វែង​រក​ការ​ងា​រនិង​និយោ​ជិក​។

ដោយ​ឡែក​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០២៦  មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងា​រទី​ក្រុង​កឹង​ធើ បាន​ពិ​គ្រោះ​ពី​ការ​ងា​រ គោ​លន​យោ​បាយ​ការ​ងា​រ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ជូន​កម្ម​ករ​និយោជិត​ជាង​ ១៩.៦០០ លើក​នាក់​។ ទន្ទឹម​នឹង​នោះ​ មជ្ឈ​មណ្ឌល​បាន​ឧទ្ទេស​នា​មកា​រងា​រធ្វើ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ជូន​កម្ម​ករ​និយោជិត​ជាង​ ៣.០០០ លើក​នាក់​ និង​ផ្គត់​ផ្គង់​កម្លាំង​ពល​កម្ម​ជូន​អា​ជីវ​កម្ម​សម្រាប់​ការ​ជ្រើស​រើស​បុគ្គលិក​ជាង​ ៤៧០ លើក​នាក់​។ សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំណែក​ជួយ​កម្ម​ករ​និយោជិត​កំ​ណត់​បាន​ទិស​ដៅ​អា​ជីព​និង​រក​បាន​ការ​ងា​រធ្វើ​លំ​នឹង​។ ជា​មួយ​គ្នា​នេះ​ ក៏​បាន​ជួយ​អា​ជី​វិម្មដោះ​ស្រាយ​បញ្ហា​កង្វះ​ធន​ធាន​មនុស្ស​ជា​បណ្តើ​រៗ ជា​ពិ​សេស​នៅ​ក្នុង​វិស័យ​ដែល​ត្រូវ​ការ​កម្លាំង​ពល​កម្ម​ផ្ទាល់​ច្រើន​។

មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងា​រទី​ក្រុង​កឹង​ធើ បាន​ព្យា​ករណ៍​ តម្រូវ​ការ​ជ្រើស​រើស​កម្លាំង​ពល​កម្ម​ នា​ពេល​ខាង​មុខ​ នឹង​ផ្តោត​សំ​ខាន់​លើ​វិស័យ​ផលិត​ កែ​ច្នៃ​ កាត់​ដេរ​ ផលិត​ស្បែក​ជើង​ ភស្តុ​ភារ​កម្ម​ ពាណិជ្ជ​កម្ម​-សេ​វា​កម្ម​។ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការត​ភ្ជាប់​រវាង​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​កម្លាំង​ពល​កម្ម​ មជ្ឈ​មណ្ឌល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ត​បន្ទាប់​នូវ​ព័ត៌​មាន​ អំ​ពី​តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​របស់​អា​ជី​វកម្ម​ និង​តម្រូវ​ការ​ស្វែង​រក​ការ​ងា​រធ្វើ​របស់​កម្ម​ករ​និយោជិត​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ជំ​រុញ​សកម្ម​ភាព​ផ្តល់​បទ​ពិ​គ្រោះ​ការ​ងា​រ និង​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​; សហ​ការ​រៀប​ចំ​វេទិកា​ផ្លាស់​ប្តូរ​ការ​ងា​រ និង​ពង្រីក​បណ្តា​ញសហ​ការី​ជំនួយ​ផ្នែក​ការ​ងា​រ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​នៅ​តាម​ឃុំ​ សង្កាត់​។ ឆ្លង​តាម​រយៈ​នោះ​ ព័ត៌​មាន​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​ប្រ​ភព​ផ្លូវ​ការ​ បាន​កៀក​ជិត​កម្ម​ករ​និយោជិត​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ ជួយ​អា​ជីវ​កម្ម​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​មាន​ប្រ​សិទ្ធ​ភាព​ និង​រួម​ចំណែក​ជំ​រុញ​ឱ្យ​ទី​ផ្សា​រកា​រងា​ររបស់​ទី​ក្រុង​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ស្ថិរ​ភាព​៕

កៀង​ក្វឹក​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ