នាថ្ងៃទី១៤ ខែឧសភា នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បណ្តុំប្រឡងប្រណាំងលេខ០១ សមាគមសហព័ន្ធនារីទីក្រុងកឹងធើ រួមជាមួយសមាគមនារីនគរបាលទីក្រុងកឹងធើ សហការជាមួយសមាគមសហព័ន្ធនារីឃុំឡាយហ្វា ចាត់តាំងកម្មវិធី "រួមដំណើរជាមួយនារីជាយដែន" ផ្សព្វផ្សាយច្បាប់និងជូនអំណោយដល់សមាជិកសមាគមនារីនិងសិស្សដែលមានស្ថានភាពលំបាកលើភូមិឋានឃុំឡាយហ្វា។

ជូនអាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។
កម្មវិធីបានផ្សព្វផ្សាយក្នុងគោលបំណងអនុវត្តផែនការរបស់គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អំពីយុទ្ធនាការប្រឡងប្រណាំងចំណុចកំពូល ដើម្បីអំណរមហាសន្និបាតតំណាងទូទាំងប្រទេសរណៈសិរ្សមាតុភូមិវៀតណាមលើកទី១១ និងមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៤ អាណត្តិកាល ២០២៦-២០៣១ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធក្នុងការគិតគូរជីវភាពប្រជាជនតំបន់ព្រំដែន តំបន់ជាប់មាត់សមុទ្រ។

ជូនអំណោយដល់គ្រួសារក្រីក្រ។
នៅក្នុងកម្មវិធីនេះ អ្នកតំណាងទាំងឡាយ សមាជិកានារីនិងប្រជាជន បានផ្សព្វផ្សាយពីប្រធានបទជាក់ស្តែងជាច្រើន មានដូច៖ បង្ការ ប្រឆាំងបទល្មើសគ្រឿងញៀន ផលប៉ះពាល់របស់គ្រឿងញៀន បំណិនការបញ្ឃាក់ភិនភាគ បង្ការប្រឆាំងរូបភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាឧទ្ទេសនាមទម្រង់ "ប្រអប់សំបុត្រអេឡិចត្រូនិកអនាមិក" ទទួលព័ត៌មានរាយការណ៍និងថ្កោលទោសឧក្រិដ្ឋជន។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងក្នុងការគោរពច្បាប់និងបំណិនការពារសម្រាប់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ។
ស្របក្នុងឱកាសនេះដែរ គណៈចាត់តាំងបានជូនអាហារូបករណ៍២០ចំណែក មួយចំណែកៗគិតជាតម្លៃទឹកប្រាក់៧០០ពាន់ដុង (រួមមាន៖ ទឹកប្រាក់ សៀវភៅសរសេរនិងទឹកដោះគោ Yakult) ដល់សិស្សជម្នះលំបាក រៀនពូកែ និងជូនអំណោយ១០០ចំណែក មួយចំណែកៗគិតជាតម្លៃទឹកប្រាក់៣០០ពាន់ដុង ដល់សមាជិកានារីដែលមានស្ថានភាពលំបាកលើភូមិឋានឃុំឡាយហ្វា។ ក្រៅពីនោះ ក្រុមការងារក៏បានជូនអំណោយដល់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ដើម្បីលើកទឹកចិត្តដល់កងកម្លាំងអនុវត្តល្អភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រ។
សកម្មភាព "រួមដំណើរជាមួយនារីជាយដែន "មិនត្រឹមតែបង្ហាញពីស្មារតីចែករំលែក និងការទទួលខុសត្រូវរបស់សមាគមគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធចំពោះសមាជិកានារី សិស្សានុសិស្សដែលមានស្ថានភាពលំបាក ថែមទាំងរួមចំណែកពង្រឹងផែនមហាសាមគ្គីរវាងកងទ័ពនិងប្រជាជនក្នុងការកសាងគោលជំហរការពារព្រំដែនទូទាំងប្រជាជនកាន់តែរឹងមាំនៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុងកឹងធើ៕
យ្វីអាញ-មុនី