14/05/2026 - 07:33

បំ​ផុស​ចំ​ណូល​ចិត្ត​អាន​សៀវ​ភៅ​ក្នុង​សម័យ​ឌី​ជី​ថល 

ក្នុង​បរិ​ការណ៍​ដែល​បច្ចេក​វិទ្យា​កំ​ពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា ទម្លាប់​អាន​សៀវ​ភៅ​នៅ​តែ​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​បណ្តុះ​ចំ​ណេះ​ដឹង លត់​ដំ​បុគ្គ​លិក​លក្ខណៈ​និង​ចិញ្ចឹម​សេចក្តី​ប្រាថ្នា​រៀន​សូត្រ​គ្មាន​ទី​បញ្ចប់​របស់​យុវ​ជន​ជំ​នាន់​ក្រោយ។

បរិ​យា​កាស​ដ៏​ពុះ​ពោរ​នៃ​ទិវា​អាន​សៀវ​ភៅ​នៅ​អនុ​វិទ្យា​ល័យ​វិញ​តឹង សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ។

ការ​អាន​សៀវ​ភៅ មិន​ត្រឹម​តែ​ជា​វិធី​សាស្ត្រ ទទួល​បាន​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ហ្វឹក​ហាត់​ការ​គិត លើក​កម្ពស់​សមត្ថ​ភាព​វិភាគ​និង​ធ្វើ​វិវេ​ចនា​ផង​ដែរ។ ពិ​សេស ចំ​ពោះ​សិស្សា នុសិស្ស​ដែល​ជា​ធន​ធាន​របស់​ប្រ​ទេស​ជាតិ ការ​បង្ក​ទម្លាប់​អាន​សៀវ​ភៅ​តាំង​ពី​ក្មេង គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​អភិ​វឌ្ឍន៍​គ្រប់​ផ្នែក។

ប៉ុន្មាន​ឆ្នាំ​មក​នេះ គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ទាំង​អស់ ពិ​សេស​គឺ​ផ្នែក​អប់រំ បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​កសាង និង​អភិ​វឌ្ឍ​ទម្លាប់​អាន​សៀវ​ភៅ​នៅ​ក្នុង​សា​លា​រៀន។ មាន​ទម្រង់​ល្អៗ​និង​វិធី​សាស្ត្រ ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ដូច​ជា៖ បណ្ណា​ល័យ​ស្និទ្ធ​ស្នាល ទូ​សៀវ​ភៅ​ប្រ​ចាំ​ថ្នាក់ ទិ​វា​អាន​សៀវ​ភៅ រថ​យន្ត​បណ្ណា​ល័យ​ចល័ត...។ តាម​នោះ សៀវ​ភៅ​បាន​នាំ​យក​ទៅ​ដល់​ដៃ​សិស្សានុ​សិស្ស បំ​ផុស​ចំ​ណូល​ចិត្ត​ក្នុង​ការ​អាន​និង​បង្ក​ទម្លាប់​ស្វ័យ​សិក្សា។

ជា​តួ​យ៉ាង​ដូច​អនុ​វិទ្យា​ល័យ​វិញ​តឹង នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ គឺ​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​ការ​ចាត់​តាំង​ទិវា​អាន​សៀវ​ភៅ ក្រោម​ប្រ​ធាន​បទ៖ “រៀន​ដើម្បី​អភិ​វឌ្ឍ​ខ្លួន ម្ចាស់​ការ​លើ​ចំ​ណេះ​ដឹង​និង​បច្ចេក​វិទ្យា រួម​ចំ​ណែក​កសាង​ប្រ​ទេស​ជាតិ​ឱ្យ​រឹង​មាំ​និង​រុង​រឿង”។ កម្ម​វិធី​នេះ បាន​សហ​ការ​អនុ​វត្ត​ជា​មួយ​បណ្ណា​ល័យ​ទី​ក្រុង​កឹង​ធើ ដោយ​នាំ​មក​នូវ​សកម្ម​ភាព​ជាក់​ស្តែង និង​មាន​អត្ថ​ន័យ​ជា​ច្រើន។

ទិវា​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិ​យា​កាស​សប្បាយ រីក​រាយ​តាម​រយៈ​ការ​បំ​ផុស​ចលនា​អាន​សៀវ​ភៅ រួម​ជា​មួយ​នឹង​សកម្ម​ភាព​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ជា​ច្រើន។ ជា​ពិ​សេស ទម្រង់​រថ​យន្ត​បណ្ណា​ល័យ​ចល័ត ដែល​មាន​សៀវ​ភៅ​រាប់​រយ​ក្បាល​ទាក់​ទាញ សិស្សា​នុសិស្ស​ជា​ច្រើន​ចូល​រួម​អាន។ មិន​ត្រឹមបាន​អាន​សៀវ​ភៅ​នៅ​នឹង​កន្លែង​ប្អូនៗ សិស្សា​នុសិស្ស​ថែម​ទាំង​ចូល​រួម​ល្បែង​កម្សាន្ត “សួរ​ឆ្លើយ យក​រង្វាន់” អំ​ពី​ចំ​ណេះ​ដឹង​ទូ​ទៅ​ក្នុង​សៀវ​ភៅ រួម​ចំ​ណែក​បង្ក​បរិយា​កាស​សិក្សា​ប្រ​កប​ដោយ​ភាព​ស្រស់​ស្រាយ​និង​ជក់​អា​រម្មណ៍។ នៅ​ទី​នោះ សិស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​យោ​បល់​អំ​ពី​សៀវ​ភៅ​ដែល​ខ្លួន​ស្រ​ឡាញ់ តាម​រយៈ​នោះ មិន​ត្រឹម​តែ​ជួយ​លត់​ដំ​ទេព​កោ​សល្យ​ពី​ការ​ទំ​នាក់​ទំ​នង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​សេចក្ដី​ស្រ​ឡាញ់​សៀវ​ភៅ​ដល់​មិត្ត​ភក្តិ​ទៀត​ផង។

តាម​លោក​ត្រឹង​ថាញ​ស្វឹង នា​យក​រង​បណ្ណា​ល័យ ទី​ក្រុង​កឹង​ធើ​បាន​ឱ្យ​ដឹង ការ​កសាង​ទម្លាប់​អាន​ក្នុង​សិស្សា​នុសិស្ស គឺ​ជា​ភារ​កិច្ច​យូរ​អង្វែង​និង​ត្រូវ​ការ​ព្រួត​ដៃ​ពី​សា​លា​រៀន គ្រួ​សារ​និង​សង្គម។ សកម្ម​ភាព​នា​នា​ដូច​ជា​ទិ​វា​អាន​សៀវ​ភៅ មិន​ត្រឹម​តែ​បង្ក​នូវ​ទី​លាន​កម្សាន្ត​ដ៏​មាន​សារៈ​សំ​ខាន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​ទម្លាប់​អាន​សៀវ​ភៅ ជួយ​ឱ្យ​ប្អូនៗ​អភិ​វឌ្ឍ​បាន​គ្រប់​ផ្នែក​ក្នុង​សម័យ​កាល​ថ្មី។

តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង ទិ​វា​អាន​សៀវ​ភៅ​នៅ​អនុ​វិទ្យា​ល័យ​វិញ​តឹង បាន​រួម​ចំ​ណែក​ដាស់​នូវ​ក្តី​ជក់​អា​រម្មណ៍​លើ​ការ​អាន​សៀវ​ភៅ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សិស្សា​នុសិស្ស​អំ​ពី​តួ​នា​ទី​នៃ​ចំ​ណេះ​ដឹង​ក្នុង​ការ​រស់​នៅ។ នេះ​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​មួយ​ដែល​មាន​អត្ថ​ន័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សក្ខី​ភាព​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សា​លា​រៀន ក្នុង​ការ​កសាង​សា​លា​រៀន​ស្និទ្ធ​ស្នាល សិស្ស​សកម្ម​ផង​ដែរ៕

 ដាលីន

ចែករំលែកអត្ថបទ