06/05/2026 - 20:42

ពង្រីក​តួនា​ទី​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម នាំ​យក​ទុន​គោល​នយោ​បាយ​ដល់​ប្រ​ជា​ជន 

តាម​សា​ខា​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ទី​ក្រុង​កឹង​ធើ​បាន​ឱ្យ​ដឹង ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០២៦ នេះ សកម្ម​ភាព​ផ្ទេរ​សិទ្ធិ​ឱ្យ​បុល​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ និង​មុខ​សញ្ញា​គោល​ន​យោ​បាយ​ផ្សេងៗ តាម​រយៈ​អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា នៅ​តែ​បន្ត​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ជួយ​ដល់​ប្រ​ជា​ជន​មាន​ទុន​សម្រាប់​អភិ​វឌ្ឍ​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម បង្ក​ការ​ងារ​ធ្វើ និង​បង្កើន​ប្រាក់​ចំ​ណូល។

កម្មា​ភិ​បាល​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កើ-ដ ចុះ​សួរ​សុខ​ទុក្ខ​និង​ទស្សនា​ទម្រង់​ចិញ្ចឹម​កង្កែប​របស់​សមា​ជិ​កា​ដែល​បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ដើម្បី​អភិ​វឌ្ឍ​មុខ​របរ​ចិញ្ចឹម​ជី​វិត។

គិត​ដល់​ចុង​ត្រី​មាស​ទី​១ ឆ្នាំ​២០២៦ សរុប​បំ​ណុល​ជំ​ពាក់​ផ្ទេរ​សិទ្ធិ​តាម​រយៈ​អង្គ​ការ​នយោ​បាយ-​សង្គម​នា​នា សម្រេច​បាន​ជាង ១៧​.៧០០ ពាន់​លាន​ដុង ជា​មួយ​នឹង​គ្រួ​សារ​បុល​ទុន​ជាង ៣៥៧​.០០០ គ្រួ​សារ​ដែល​នៅ​ជំ​ពាក់; ស្រូប​អត្រា​ជាង ៩៦% សរុប​បំ​ណុល​ជំ​ពាក់​របស់​សា​ខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ទី​ក្រុង។ ក្នុង​នោះ សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​គ្រង​បំ​ណុល​ជំ​ពាក់​ជាង ៦.០០០ ពាន់​លាន​ដុង សមា​គម​កសិ​ករ​ជិត ៥.៧០០ ពាន់​លាន​ដុង សមា​គម​អតីត​យុទ្ធ​ជន​ជាង ៣.៤០០ ពាន់​លាន​ដុង សម្ព័ន្ធ​យុវ​ជន​ជាង ២.៥០០ ពាន់​លាន​ដុង។ តាម​រយៈ​សកម្ម​ភាព​ផ្ទេរ​សិទ្ធិ​នេះ អង្គ​ការ​នយោ​បាយ-​សង្គម​នា​នា បាន​សហ​ការ​ជា​មួយ​ធនា​គារ​គោល​នយោ​បាយ​សង្គម​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​អំ​ពី​គោល​នយោ​បាយ​ឥណ​ទាន​អនុ​គ្រោះ ពិ​និត្យ​ជម្រើស​ឱ្យ​បុល ត្រួត​ពិ​និត្យ តាម​ដាន​និង​ណែ​នាំ​គ្រួ​សារ​បុល​ទុន​ឱ្យ​ប្រើ​ប្រាស់​ទុន​ចំ​គោល​ដៅ។

សា​ខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ទី​ក្រុង​កឹង​ធើ​នឹង​បន្ត​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​ទទួល​ការ​ផ្ទេរ​សិទ្ធិ​នា​នា ត្រួត​ពិ​និត្យ​តម្រូវ​ការ​បុល​ទុន​របស់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​មុខ​សញ្ញា​គោល​នយោ​បាយ​ផ្សេងៗ​ទៀត; ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ឱ្យ​បុល​ជំ​នួយ​បង្ក​ការ​ងារ​ធ្វើ រក្សា​និង​ពង្រីក​ការ​ងារ​ធ្វើ។ ទន្ទឹម​នឹង​នោះ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បើក​ទូ​លាយ​ទម្រង់​បន្ថយ​ភាព​ក្រី​ក្រ ណែ​នាំ​របៀប​រក​ស៊ី ផ្ទេរ​ចំ​ណេះ​ដឹង​ពី​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ជួយ​ដល់​គ្រួ​សារ​នា​នា​ឱ្យ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​ចំ​គោល​ដៅ មាន​ប្រ​សិទ្ធ​ភាព ឈាន​ឡើង​លំ​នឹង​ជីវ​ភាព៕

គៀង​ក្វុក-ដា​លីន

ចែករំលែកអត្ថបទ