ជាច្រើនឆ្នាំមកនេះ ប៉ុស្តិ៍ការពារព្រំដែនវិញហាយ កងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានផ្សព្វផ្សាយទម្រង់ “សៀវភៅមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន”។ តាមរយៈនោះ បានជួយដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹង ជម្នះលំបាក លំនឹងជីវភាព ពូនជ្រំមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញហាយ អញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារលោកយាយគីមធីឡៀង។
មិនត្រឹមតែបំពេញភារកិច្ចការពារអធិបតេយ្យ សន្តិសុខតំបន់ព្រំដែនសមុទ្របានល្អប៉ុណ្ណោះទេ ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ថែមទាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវទម្រង់និងកម្មវិធីជាច្រើន មានដូច៖ សាងសង់ផ្ទះមហាសាមគ្គី កម្មវិធីល្វែងទំនិញសូន្យដុងសម្រាប់អ្នកក្រ ជូនអំណោយដល់អ្នកក្រក្នុងឱកាសថ្ងៃបុណ្យទាន ពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។ល។ ពិសេសគឺ ទម្រង់“សៀវភៅមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” បានដំណើរការតាមរូបភាពស្ម័គ្រចិត្ត ចីរភាពនិងរីកសាយភាយទូលំទូលាយ។ ជារៀងរាល់ខែ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន បានស្ម័គ្រចិត្តដកប្រាក់បៀវត្សរ៍និងប្រាក់បំណាច់មួយចំណែក ដើម្បីឧបត្ថម្ភយាយតាចាស់ៗគ្មានទីពឹង អ្នកដែលមានស្ថានភាពលំបាកខ្លាំង ជាមួយកម្រិតឧបត្ថម្ភ ១,៥ លានដុងក្នុងមួយខែ។ ចាប់ពី ឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន សរុបទឹកប្រាក់ឧបត្ថម្ភគឺ ១៨០ លានដុង ជួយពួកគាត់លំនឹង ជីវភាពជាសន្សឹមៗ។ ទម្រង់មិនត្រឹមតែនាំមកប្រសិទ្ធភាពជាក់ស្តែងផ្នែកខាងសុខុមាលភាពសង្គម ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីម្ចាស់ការ ធ្វើសេនាធិការ និងគំនិតច្នៃប្រតិដ្ឋរបស់ប៉ុស្តិ៍ការពារព្រំដែនវិញហាយក្នុងការងារប្រជាចលនាប៉ិនប្រសប់។
លោកយាយ គឹមធីឡៀង នៅភូមិយុងណូយ ឃុំវិញហាយ ឱ្យដឹង៖ “ជាច្រើនឆ្នាំមកនេះ ជារៀងរាល់ខែ បានពូៗកងទ័ពការពារព្រំដែនឧបត្ថម្ភប្រាក់ អង្ករ សម្លៀកបំពាក់និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ខ្ញុំសប្បាយចិត្តនិងមានភាពកក់ក្តៅណាស់ ពីព្រោះរស់នៅម្នាក់ឯងបានពូៗកងទ័ពជួយឧបត្ថម្ភដូចកូនបង្កើត”។ ចំណែក លោកយាយគឹមសាមី នៅភូមិវិញថាញ់ B ឱ្យដឹង៖ “គ្រួសារក្រ ខ្ញុំវ័យចាស់គ្មានកម្លាំងពលកម្ម ថែមទាំងចិញ្ចឹមចៅៗ ៤ នាក់និងកូនម្នាក់មានជំងឺ ដូច្នេះ ជីវភាពជួបការលំបាកច្រើន។ ជាច្រើនឆ្នាំមកនេះ អាស្រ័យបានពូៗកងទ័ពការពារព្រំដែន សង់ផ្ទះនិងឧបត្ថម្ភអង្ករ មីនិងរបស់របរប្រើប្រាស់ជារៀងរាល់ខែ ទើបគ្រួសារខ្ញុំមានបាយហូបគ្រប់គ្រាន់។ ក្រៅពីនោះ ពូៗកងទ័ពនៅទាំងជូនសម្លៀកបំពាក់ សៀវភៅ ប៊ិកជួយឧបត្ថម្ភចៅៗខ្ញុំរៀនសូត្រ ដូច្នេះ គុណបំណាចនេះខ្ញុំចងចាំជានិច្ច”។
បច្ចុប្បន្ន ទម្រង់ “សៀវភៅមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” របស់ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ជួយយាយតាចាស់ៗគ្មានទីពឹង ៤ នាក់ មានជីវភាពគ្រួសារលំបាកខ្លាំង មានទីបង្អែករឹងមាំទាំងសម្ភារៈនិងស្មារតី។ អនុសេនីយ៍ឯក ង្វៀងយ្វីខាញ់ ស្នងការនយោបាយរងប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “ទម្រង់នេះទទួលបានការគាំទ្រនិងវាយតម្លៃខ្ពស់ពីរដ្ឋអំណាចភូមិភាគ។ ពីព្រោះ បានជួយឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពលំបាកខ្លាំង យាយតាចាស់ៗគ្មានទីពឹង រួមចំណែកជាមួយរដ្ឋអំណាចអនុវត្តល្អការងារសុខុមាលភាពសង្គម បន្ថយភាពក្រីក្រដោយចីរភាព រឹតបន្តឹងចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន ក្នុងការការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រំដែនជាតិ”៕
យ្វីអាញ-មុនី