01/05/2026 - 13:33

សម​មិត្ត ដុង​វ៉ាំង​ថាញ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​កម្មា​ភិ​បាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន 

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេ​សា ក្នុង​ឱកាស​រំ​លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៥១​ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង និង​ឯក​ភាព​ប្រ​ទេស​ជាតិ (៣០​/០៤​/១៩៧៥ – ៣០​/០៤​/២០២៦) សម​មិត្ត ដុង​វ៉ាំង​ថាញ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​សា​ទរ​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

ក្រោយ​ពី​បាន​ស្តាប់​វរសេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ រាយ​ការណ៍​អំ​ពី​លទ្ធ​ផល​ការ​ងារ​ក្នុង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ ២០២៦ និង​ផែន​ការ​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ ការ​ពារ​ព្រឹត្តិ​ការណ៍ និង​សកម្ម​ភាព​ពិធី​រំ​លឹក​ខួប​អនុ​ស្សាវ​រីយ៍​៥១​ឆ្នាំ ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង និង​ឯក​ភាព​ប្រ​ទេស​ជាតិ សម​មិត្ត ដុង​វ៉ាំង​ថាញ បាន​កត់​សម្គាល់ និង​ស្ងើច​សរ​សើរ​ចំ​ពោះ​លទ្ធ​ផល​លេច​ធ្លោ​ដែល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​សម្រេច​បាន​ក្នុង​ពេល​កន្លង។ ជា​ពិ​សេស​គឺ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ភាព សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ រក្សា​ស្ថិរ​ភាព​នយោ​បាយ និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​ឋាន។

សម​មិត្ត ដុង​វ៉ាំង​ថាញ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​សួរ​សុខ​ទុក្ខ​និង​អប​អរ​សា​ទរ​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

សម​មិត្ត​បាន​សង្កត់​ធ្ងន់៖ ក្នុង​បរិ​ការណ៍​ដែល​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​នៅ​តែ​បង្កប់​កត្តា​ស្មុគ​ស្មាញ​ជា​ច្រើន កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង គប្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ បង្កើន​កិច្ច​សហ​ការ​ក្តាប់​នូវ​ស្ថាន​ភាព​នៅ​លើ​ភូមិ​ឋាន ម្ចាស់​ការ​លើ​គ្រប់​សភាព​ការណ៍ មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ យថា​ហេតុ ឬ​កើត​មាន​ហេតុ​ការណ៍​ស្មុគ​ស្មាញ​ណា​មួយ​ឡើយ ​ដើម្បី​បន្ត​រក្សា​ស្ថិរ​ភាព​នយោ​បាយ និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​របស់​ទី​ក្រុង​ក្នុង​ឱកាស​ពិធី​បុណ្យ ថ្ងៃ​ទី​៣០ ខែ​មេ​សា។ ទន្ទឹម​នឹង​នោះ ត្រូវ​បង្កើន​ការ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​ឱ្យ​បាន​ល្អ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ភាព សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​សមុទ្រ​និង​កោះ ប្រ​ឆាំង​នឹង​ការ​នេ​សាទ​ខុស​ច្បាប់ ​IUU ទប់​ស្កាត់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ស្ថាន​ភាព​កប៉ាល់​នេ​សាទ​រំ​លោភ​ដែន​សមុទ្រ​បរ​ទេស ក៏​ដូច​ជា​ទប់​ស្កាត់ និង​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ចំ​ពោះ​រាល់​សកម្ម​ភាព​ល្មើស​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ...។

​សម​មិត្ត ដុង​វ៉ាំង​ថាញ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

ក្នុង​ឱកាស​នេះ សម​មិត្ត ដុង​វ៉ាំង​ថាញ បាន​ផ្ញើ​សារ​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង ឱ្យ​បន្ត​ជម្នះ​ការ​លំ​បាក អនុ​វត្ត​សម្រេច​ល្អ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន ស័ក្តិ​សម​ជា​កង​កម្លាំង​ស្នូល និង​ទទួល​បន្ទុក​ផ្ទាល់​ក្នុង​បុព្វ​ហេតុ​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ​ភាព និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ។

*ក្នុង​ថ្ងៃ​នេះ​ដែរ នា​ឱកាស​រំ​លឹក​ខួប​អនុ​ស្សាវ​រីយ៍​៥១​ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង និង​ឯក​ភាព​ប្រ​ទេស​ជាតិ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ក៏​បាន​ចាត់​តាំង​នូវ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​អត្ថ​ន័យ​ជា​ច្រើន បង្ហាញ​ពី​សីល​ធម៌ "ផឹក​ទឹក​នឹក​ប្រ​ភព" និង "តប​ស្នង​សង​គុណ" របស់​ប្រ​ជា​ជាតិ។

លោក​វរ​សេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​វរ​សេ​នីយ៍​ឯក ឡេ​មិញ​គើ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន។

យោង​តាម​នោះ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​បង្កើត​គណៈ​ប្រតិ​ភូ​ចំ​នួន ២ ក្រុម ដោយ​មាន​វរសេ​នីយ​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង និង​វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង ធ្វើ​ជា​ប្រ​ធាន​ក្រុម អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​លោក​វរ​សេ​នីយ៍​ឯក ឡេ​មិញ​គើ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន អ​តីត​មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង (បច្ចុប្បន្ន គឺ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ) គ្រួ​សារ​យុទ្ធ​ជន​ពលី វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន ង្វៀង​វៀត​ហ៊ុង អ​តីត​ស្នង​ការ​នយោ​បាយ​នៃ​កង​អនុ​សេ​នា​ធំ​ការ​ពារ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង (B៦៨) និង​គ្រួ​សារ​លោក​វរ​សេ​នីយ៍​ត្រី ត្រឹង​វ៉ាំង​ក្វាង ដែល​កំ​ពុង​បម្រើ​ការ​ងារ​ក្នុង​អង្គ​ភាព និង​ជា​សាច់​ញាតិ​យុទ្ធ​ជន​ពលី។

នៅ​កន្លែង​នី​មួយៗ ថ្នាក់​ដឹក​នាំ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ និង​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​បណ្តា​យុទ្ធ​ជន​ពលី វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន យុទ្ធ​ជន​ពិ​ការ និង​គ្រួ​សារ​គោល​នយោ​បាយ ក្នុង​បុព្វ​ហេតុ​តស៊ូ​រំ​ដោះ​ជាតិ កសាង និង​ការ​ពារ​មាតុ​ភូមិ។ ទន្ទឹម​នឹង​នោះ លោក​មាន​បំ​ណង​ឱ្យ​បណ្តា​គ្រួ​សារ​បន្ត​លើក​កម្ពស់​ប្រ​ពៃ​ណី​បដិ​វត្តន៍ អប់រំ​កូន​ចៅ​ឱ្យ​ខិត​ខំ​រៀន​សូត្រ និង​ពល​កម្ម ដើម្បី​រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន និង​ស្រស់​បំ​ព្រង។

នេះ​គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង រួម​ចំ​ណែក​គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​ចំ​ពោះ​អ្នក​ដែល​មាន​គុ​ណូប​ការៈ តាម​រយៈ​នោះ​ពង្រឹង​ក្តី​ជំ​នឿ​ទុក​ចិត្ត និង​រឹត​ចំ​ណង​សាម​គ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ថែម​ទៀត៕

យ្វី​អាញ - សុផន

ចែករំលែកអត្ថបទ