ដើម្បីគាំទ្រសកម្មភាព "ខែយុវជន" និង "ខែមីនាព្រំដែន" ឆ្នាំ ២០២៦ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៩៥ ឆ្នាំ ទិវាបង្កើតសមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ( ២៦/៣/១៩៣១-២៦/៣/២០២៦) នៅថ្ងៃទី២៤ ខែមីនា នៅប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សាខាសម្ព័ន្ធយុវជនប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វា បានសហការជាមួយសម្ព័ន្ធយុវជនឃុំឡាយហ្វា ឃុំមីទូ និងសម្ព័ន្ធឃុំឡុងហឹង ទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី "ខែមីនាព្រំដែន" ជាមួយនឹងសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន។

ជូនអំណោយដល់គ្រួសារដែលមានស្ថានភាពខ្វះខាត។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី អង្គភាពនានាបានចាត់តាំងឃោសនា ផ្សព្វផ្សាយចំណេះដឹងអំពីអធិបតេយ្យភាពកោះ សមុទ្រ និងព្រំដែនជាតិ មុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់កងកម្លាំងកងទ័ពការពារព្រំដែនដល់សមាជិកសម្ព័ន្ធយុវជន។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជនក្នុងការចូលរួមគ្រប់គ្រង ការពារអធិបតេយ្យភាពដែនដីនិងសន្តិសុខព្រំដែនជាតិ។

ជូនអាហារូបករណ៍ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។
ទន្ទឹមនឹងនោះ បណ្តាសកម្មភាពសុខុមាលភាពសង្គម រួមមាន៖ ជូនអំណោយ ៣០ ចំណែក ដល់គ្រួសារដែលមានស្ថានភាពខ្វះខាតនៅលើភូមិឋានឃុំឡាយហ្វា; ជូនអាហារូបករណ៍ ១០ ចំណែក ក្នុងមួយចំណែកៗ មានតម្លៃ ៤០០.០០០ ដុង ដល់សិស្សក្រីក្រជំនះលំបាករៀនពូកែ ផ្តល់កម្លាំងចិត្តដើម្បីប្អូនៗឈានឡើងក្នុងការរៀនសូត្រ។ ក្រៅពីនេះ សមាជិកសម្ព័នយុវជនបានចូលរួមក្នុងការកាប់ឆ្កា និងសម្អាតផ្លូវគមនាគមជនបទ; ដាំផ្កាដើម្បីបង្កបរិស្ថានបៃតង ស្រស់ស្អាត នៅក្នុងភូមិឈូងធំ B ឃុំឡាយហ្វា។ ព្រមទាំងចាត់តាំងចេញទ័ពអនុវត្តយុទ្ធនាការ "សម្អាតសមុទ្រ" ប្រមូលសំរាមនៅតំបន់លូលេខ ២ ភូមិព្រៃជាប់ B រួមចំណែកការពារជីវបរិស្ថានឆ្នេរសមុទ្រ។

សកម្មភាពនានានៃកម្មវិធី "ខែមីនាព្រំដែន" ជាឱកាសសម្រាប់យុវជននៃកងកម្លាំងការពារព្រំដែនទីក្រុង និងភូមិភាគនានា ពង្រឹងសាមគ្គីភាព ជិតស្និទ្ធ លើកកម្ពស់តួនាទីឈានមុខ និងច្នៃប្រតិដ្ឋក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី ពង្រឹងការការពារជាតិ សន្តិសុខ និងរក្សារឹងមាំអធិបតេយ្យភាពព្រំដែន សមុទ្រ កោះនៃមាតុភូមិ។

ក្នុងឱកាសនេះ អ្នកតំណាំងនិងសមាជិកសម្ព័ន្ធយុវជន មកពីអង្គភាពនានា បានអុជធូបនៅសិលារំលឹកវិញ្ញាណក្ខន្ធព្រះសង្ឃស្នេហាជាតិ ព្រះអាចារ្យ សើុងថាន នៅវត្តព្រៃជាប់ ឃុំឡាយហ្វា ដើម្បីសម្តែងនូវការដឹងគុណចំពោះបុព្វបុរសដែលមានសគុណចំពោះមាតុភូមិនិងប្រទេសជាតិ។
យ្វីអាញ-ត្រឹងរ៉ូន