25/03/2026 - 23:23

សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ 

គាំ​ទ្រ​ខែ​យុវ​ជន និង "ខែ​មី​នា​ព្រំ​ដែន" ឆ្នាំ ២០២៦ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​ហាវ - Medic កឹង​ធើ ចាត់​តាំង​កម្ម​វិធី​ចង​សម្ព័ន្ធ​ភាព​រវាង​សម្ព័ន្ធ​យុវ​ជន​នៃ​អង្គ​ភាព​ទាំង​ពីរ និង​អនុ​វត្ត​នូវ​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជាក់​ស្តែង​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

អង្គ​ភាព​ទាំង​ពីរ​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​ភាព​អនុ​វត្ត​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត។

កម្មវិ​ធី​នេះ​បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​មាន​ខ្លឹម​សារ​ជា​ច្រើន ដូច​ជា៖ ពិ​និត្យ​ជំងឺ ផ្តល់​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ និង​ជូន​អំ​ណោយ​ប្រ​ជា​ជន​ចំ​នួន ២០០ លើក​នាក់​ដែល​មាន​ស្ថាន​ភាព​លំ​បាក; ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ចំ​នួន ៥០ ចំ​ណែក; ជូន​ពពែ​ពូជ​ចំ​នួន​១០​ក្បាល គិត​ជា​ទឹក​ប្រាក់ ៣២,៥ លាន​ដុង​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិ​ឋាន និង​ជូន​អា​ហា​រូប​ករណ៍ ២០ ចំ​ណែក មួយ​ចំ​ណែកៗ​មាន​តម្លៃ ១ លាន​ដុង​ដល់​សិស្ស​ក្រី​ក្រ​ឆ្លង​កាត់​លំ​បាក​រៀនពូ​កែ​នៅ​ឃុំ​ត្រឹង​ដេ។

ពិ​និត្យ​ជំ​ងឺ និង​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

ទន្ទឹម​នឹង​នោះ កម្ម​វិធី​នេះ​នៅ​ទាំង​ចាត់​តាំង​បើក​យុទ្ធ​នា​ការ "ចូរ​សម្អាត​សមុទ្រ" គួប​ផ្សំ​នឹង​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​ការ​ពារ​បរិ​ស្ថាន និង​ជូន​ទង់​ជាតិ​ដល់​អ្នក​នេ​សាទ​នៅ​ឃុំ​ត្រឹង​ដេ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​សមុទ្រ កោះ។ ព្រម​ទាំង​មាន​សកម្ម​ភាព​ដោះ​ដូរ​កី​ឡា Pickleball ល្បែង​ប្រ​ជា​ប្រិយ និង​ប្រ​ឡង​ច្រៀង​ខា​រ៉ា​អូ​ខេ ក៏​បាន​ចាត់​តាំង​ឡើង​យ៉ាង​ពុះ​ពោរ បង្ក​បរិ​យា​កាស​សាមគ្គី ផ្សារ​ភ្ជាប់​រវាង​កម្មា​ភិ​បាល យុទ្ធ​ជន​ជា​មួយ​នឹង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។ សកម្ម​ភាព​កម្ម​វិធី​នេះ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ការ​គិត​គូ​ជីវ​ភាព​ប្រ​ជា​ជន រួម​ចំ​ណែក​ពង្រឹង​ចំ​ណង​សាមគ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ចំ​នួន​ថវិ​កា​អនុ​វត្ត​កម្ម​វិធី​នេះ​សរុប​ជាង ៣០០ លាន​ដុង។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ។

ស្រប​ក្នុង​ឱកាស​នេះ សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​សម្ព័ន្ធ​យុវ​ជន​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​ហាវ - Medic កឹង​ធើ បាន​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​ភាព​លើ​ខ្លឹម​សារ បង្កើន​កិច្ច​សហ​ការ​អនុវត្ត​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន និង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ចលនា និង​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ក្នុង​ពេល​ខាង​មុខ។

វរសេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ការ​ចុះ​ហត្ថ​លេខា​ចង​សម្ព័ន្ធ​ភាព​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​សម្ព័ន្ធ​យុវ​ជន​នៃ​អង្គ​ភាព​ទាំង​ពីរ​បង្កទំ​នាក់​ទំ​នង​សហ​ការ​ស្អិត​ល្មួត និង​យូរ​អង្វែង; ឆ្លង​តាម​រយៈ​នោះ បង្កើន​សាមគ្គី​ភាព ផ្សារ​ភ្ជាប់ ពង្រីក​តួនា​ទី​ឈាន​មុខ ច្នៃ​ប្រ​តិដ្ឋរបស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​នយោ​បាយ សកម្ម​ភាព​តប​ស្នង​សង​គុណ និង​សុខុ​មាល​ភាព​សង្គម រួម​ចំ​ណែក​កសាង​ស្ថា​ប័ន អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ៕

យ្វី​អាញ - វិ​មាន

ចែករំលែកអត្ថបទ