នៅរសៀលថ្ងៃទី ១៩ ខែមីនា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំប្តូរវេនការងារបក្ស ការងារនយោបាយ ត្រីមាសទី១ ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ហ្វិញថាញហ៊ុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ អធិបតីកិច្ចប្រជុំ។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គណៈកម្មាធិការបក្សនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានដឹកនាំ ចង្អុលការផ្សព្វផ្សាយព្រមៗគ្នា គ្រប់ជ្រុងជ្រោយអំពីការងារបក្ស ការងារនយោបាយ ច្បាមភារកិច្ចនយោបាយ បង្កឱ្យមានការផ្លាស់ប្តូរច្បាស់លាស់ទាំងការយល់ដឹងនិងសកម្មភាពក្នុងទូទាំងកងកម្លាំង។

ទិដ្ឋភាពក្នុងអង្គប្រជុំ។
លេចធ្លោបំផុតគឺចង្អុលការអង្គភាពចាត់តាំងការសិក្សា បញ្ជ្រាបផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេច បទបញ្ជា និងផែនការគ្រប់ថ្នាក់ ក៏ដូចជាស្ថានភាព ភារកិច្ចគ្រប់គ្រង ការពារព្រំដែន ឆ្នាំ២០២៦។ អនុវត្តល្អការងារអប់រំនយោបាយ ការគ្រប់គ្រងនិងកំណត់ទិសដៅសតិអារម្មណ៍ដល់កម្មាភិបាល យុទ្ធជន។ ជំរុញការងារផ្សព្វផ្សាយចលនាមហាជនគោរពអនុវត្តតាមគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងការបង្ការ ទប់ស្កាត់នេសាទខុសច្បាប់ IUU ។ ការងារចលនាមហាជនដែលមានគំនិតច្នៃប្រតិដ្ឋ រក្សាប្រសិទ្ធភាពនៃការចលនានិងទម្រង់ផ្សេងៗ ដើម្បីជួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនលិខិតសរសើរ
ដល់សមូហភាពនិងបុគ្គល។
អង្គភាពបានចាត់តាំងបានល្អកម្មវិធី “និទាឃរដូវផ្តល់ភាពកក់ក្តៅដល់អ្នកភូមិ”, “និទាឃរដូវព្រំដែនកោះសមុទ្រ - បុណ្យចូលឆ្នាំវៀតណាមមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” ឆ្នាំ២០២៦ សហការចាត់តាំង “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន” ជិតស្និទ្ធ បានវាយតម្លៃខ្ពស់។ តាមរយៈនោះ សាងសង់ផ្ទះមហាសាមគ្គីជូនប្រជាជនចំនួន ៤៣ ខ្នង ជូនអំណោយជិត ១.០០០ ចំណែក និងអាហារូបករណ៍ ២២៨ ចំណែកឧបត្ថម្ភកសាងសំណង់ទឹកស្អាត ជំនួយពូជដំណាំ សត្វចិញ្ចឹម ពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកក្រ គិតជាទឹកប្រាក់ជាង ៣,៧ ពាន់លានដុង។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដើម្បីចាត់តាំងសន្និសីទបូកសរុប លើកសរសើរទម្រង់ល្អៗនិងការចលនា ដំណាក់កាល ២០១៥-២០២៥ បង្កបានភាពសាយភាយទូលំទូលាយ។
ថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ហ្វិញថាញហ៊ុង ស្ងើចសរសើរចំពោះលទ្ធផលលេចធ្លោក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងសំណូមពរក្នុងត្រីមាសទី២ គប្បីបន្តលើកកម្ពស់គុណភាពការងារអប់រំនយោបាយ សតិអារម្មណ៍និងបញ្ជ្រាបផ្សព្វផ្សាយស៊ីជម្រៅនូវបទបញ្ជា សេចក្តីសម្រេច ភ្ជាប់នឹងភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ។ រក្សាប្រសិទ្ធភាពនៃទម្រង់ “មួយសប្តាហ៍មួយសំណួរ”, “ក្រុមមនុស្ស៣នាក់”, “ក្រុមប្រឹក្សាច្បាប់ ចិត្តសាស្ត្រ”; ក្តោបក្តាប់ស្ថានភាពសតិអារម្មណ៍របស់កងទ័ព ដើម្បីកំណត់ទិសដៅទាន់ពេល។ ទន្ទឹមនឹងនោះ បង្កើនការតស៊ូប្រឆាំងច្រានចោលទស្សនៈខុសឆ្គង ព័ត៌មានអាក្រក់លើបណ្តាញ; ពង្រីកតួនាទីកងកម្លាំង៤៧ គណៈចង្អុលការ៣៥ លើកកម្ពស់ប្រសិទ្ធភាពការងារត្រួតពិនិត្យ ឃ្លាំមើល។
ទន្ទឹមនឹងនោះ បន្តការច្បាមភូមិឋាន ក្តោបក្តាប់ស្ថានភាពប្រជាជន ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ កសាងមូលដ្ឋាននយោបាយរឹងមាំ។ ជំរុញការផ្សព្វផ្សាយបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ IUU; ផ្សព្វផ្សាយមានប្រសិទ្ធភាពទម្រង់ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច បន្ថយភាពក្រីក្រដោយចីរភាព រួមចំណែកពង្រឹងគោលជំហរក្នុងទឹកចិត្តប្រជាជននៅតំបន់ព្រំដែនសមុទ្រ។
ស្របក្នុងឱកាសនេះដែរ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនលិខិតសរសើរដល់សមូហភាពចំនួន ១ និងបុគ្គល៤នាក់ ដែលសម្រេចបានស្នាដៃក្នុងការ “តស៊ូបង្ក្រាបគ្រឿងញៀន”៕
យ្វីអាញ់-វ៉ាន់តឹន