បង្កើនការដើរល្បាត ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់លើភូមិឋានទីក្រុង
តាមនគរបាលទីក្រុងកឹងធើ ដើម្បីធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម អំណរមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស នគរបាលទីក្រុងបានបង្កើតក្រុមការងារចំនួន ៨ ក្រុម អាស្រ័យថ្នាក់ដឹកនាំនគរបាលទីក្រុង ធ្វើជាប្រធានក្រុម ធ្វើការត្រួតពិនិត្យ ចង្អុលការណែនាំការងារចំពោះនគរបាលអង្គភាព និងមូលដ្ឋាននានានៅលើភូមិឋាន។
ខ្លឹមសារត្រួតពិនិត្យ ផ្តោតលើលក្ខខណ្ឌធានាកិច្ចការងារនិងគ្រឿងសព្វាវុធ ឧបករណ៍សម្ភារៈ និងមធ្យោបាយផ្សេងៗ។ល។ ក្នុងនោះ ផ្តោតសំខាន់លើអង្គភាពទិសដៅ ដូចជា៖ ក្រុមការងារធានាសន្តិសុខ សណ្តាប់ធ្នាប់នៅសង្កាត់វីតឹង កៃតាក់ នគរបាលសង្កាត់វីថាញ វីតឹង ឡុងមី និងឃុំហ្វាលឺវ។

ប៉ូលិសសណ្តាប់ធ្នាប់នៃនគរបាលទីក្រុងកឹងធើ ដើរល្បាតលើដងផ្លូវ។ រូបថត៖ កេវជិញ
ថ្នាក់ដឹកនាំនគរបាលទីក្រុង បានសំណូមពរនគរបាលតាមឃុំ សង្កាត់ ម្ចាស់ការធ្វើសេនាធិការស្នើទៅកាន់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនភូមិភាគ ចាត់កងកម្លាំង សហការជាមួយនគរបាលមូលដ្ឋានក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់។ ជាមួយគ្នានេះ បានសំណូមពរដល់ក្រុមការងាររបស់នគរបាលទីក្រុងនិងនគរបាលតាមឃុំ សង្កាត់ ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តភារកិច្ច ដោះស្រាយយ៉ាងឆាប់រហ័សនិងទាន់ពេលវេលានូវបញ្ហានានា អំពីសុវត្ថិភាពបង្ការអគ្គិភ័យ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ល។ ខិតខំធានាសុវត្ថិភាពដាច់ខាតលើភូមិឋានទីក្រុងទាំងមូល រួមចំណែកដើម្បីជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស។
ក្នុងការអនុវត្តយុទ្ធនាការកំពូល ដើម្បីវាយលុកបង្ក្រាបបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ ពិធីបុណ្យចូលឆ្នាំវៀតណាម បិញង៉ ឆ្នាំ២០២៦ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស ដែលប្រព្រឹត្តឡើងលើភូមិឋានទីក្រុង (ចាប់ពីថ្ងៃទី ១០-១២-២០២៥ ដល់ថ្ងៃទី ១៦-៣៦-២០២៦) កងកម្លាំងប៉ូលិសសណ្តាប់ធ្នាប់នៃនគរបាលទីក្រុងកឹងធើ បានបង្ហាញពីតួនាទីស្នូល ម្ចាស់ការកសាងនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការ បង្កើនការដើរល្បាត ត្រួតពិនិត្យគ្របដណ្តប់ទូទាំងភូមិឋាន ផ្តោតសំខាន់លើដងផ្លូវនិងមណ្ឌលសំខាន់ៗដែលស្មុគស្មាញខាងសណ្តាប់ធ្នាប់សាធារណៈ និងសណ្តាប់ធ្នាប់ទីក្រុង។
កងកម្លាំងប៉ូលិសសណ្តាប់ធ្នាប់ទូទាំងទីក្រុង បានសហការជិតស្និទ្ធជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកឃើញបានទាន់ពេល ទប់ស្កាត់និងដោះស្រាយទង្វើល្មើសច្បាប់ផ្សេងៗ។ តាមរយៈនោះ បានដើរល្បាត ត្រួតពិនិត្យចំនួន ៣.៤៥០លើក ដោយមានកម្មាភិបាល យុទ្ធជនចូលរួមជាង ១២.៧៧០ នាក់ រកឃើញនិងដោះស្រាយករណីល្មើសច្បាប់ ៧៥ករណី រួមចំណែករក្សាសណ្តាប់ធ្នាប់ ច្បាប់ទីក្រុង មិនឱ្យកើតមានចំណុចក្តៅ។ ជាមួយគ្នានេះ កងកម្លាំងបានជំរុញសកម្មភាពផ្សព្វផ្សាយអប់រំច្បាប់ តាមរយៈការប្រជុំផ្សព្វផ្សាយដោយផ្ទាល់ចំនួន ៦១៥លើក ចលនាប្រជាជនរាប់ពាន់លើកនាក់លើកកម្ពស់ស្មារតីគោរពច្បាប់ ចូលរួមធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។
ក្នុងការអនុវត្តផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់បម្រើមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងបោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ នគរបាលឃុំកេសាត់ បានផ្តោតសំខាន់លើការក្តាប់ស្ថានការណ៍សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិឋាន; ម្ចាស់ការរកឃើញ ធ្វើសេនាធិការដោះស្រាយទាន់ពេលនូវបញ្ហាស្មុគស្មាញនានាចាប់ពីមូលដ្ឋាន។
ជាមួយគ្នានេះដែរ បានសហការជិតស្និទ្ធជាមួយគណៈ ផ្នែក អង្គការមហាជនឃុំ និងគណៈកម្មការប្រជាជនតាមភូមិ ដើម្បីផ្សព្វផ្សាយចលនាប្រជាជនក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន សកម្មចូលរួមការចលនា ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ; ពង្រីកតួនាទីនៃទម្រង់ស្វ័យគ្រប់គ្រងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែករក្សាស្ថិរភាពលើភូមិឋាន។
អនុវត្តយុទ្ធនាការកំពូល មកដល់ពេលនេះនគរបាលឃុំ បានសហការដើរល្បាត ត្រួតពិនិត្យសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ជាង ៦០លើកនិងធ្វើការផ្សព្វផ្សាយជាង ៤០ លើកអំពីចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ៕
ប្រភព៖ baocantho.com.vn - ពេជ្រសឿន