ដោយសារអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិចនៅលើភូមិឋានទីក្រុងកឹងធើ បានរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ជួយប្រជាជនស្ងប់អារម្មណ៍ថែទាំសុខភាព លំនឹងជីវភាព។

ពិធីប្រគល់ធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិចតាមអនុក្រឹត្យលេខ ៧៥/NĐ-CPរបស់រដ្ឋាភិបាល។
នៅលើភូមិឋានទីក្រុងកឹងធើ គោលនយោបាយឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិច ត្រូវបានអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ២៥/២០២៤/NQ-HĐND ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ចាស់) កំណត់កម្រិតឧបត្ថម្ភ បង់ថ្លៃធានារ៉ាប់រងជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងជនជាតិភាគតិចរស់នៅក្នុងខេត្តសុកត្រាំង(ចាស់) ឆ្នាំ២០២៥ ធានាកម្រិតបង់ថ្លៃធានារ៉ាប់រងសុខាភិបាល ១០០%។ ក្នុងនោះ មជ្ឈិមឧបត្ថម្ភ ៧០%តាមអនុក្រឹត្យលេខ ៧៥/២០២៣/NĐ-CP និងថវិកាភូមិភាគ៣០%។
ដោយសារអនុវត្តម៉ឺងមាត់ដល់ខែមិថុនា ឆ្នាំ២០២៥ ខេត្តសុកត្រាំង (ចាស់) ឧបត្ថម្ភប័ណ្ណធានារ៉ាប់រងសុខាភិបាលបានចំនួន១១៤.៥៤៩ ដល់ជនជាតិភាគតិច គិតជាទឹកប្រាក់សរុបជាង២២ពាន់លានដុង។ ដោយឡែក អ្នកមានប្រិយភាពក្នុងជនជាតិភាគតិចបន្តបានឧបត្ថម្ភ១០០% កម្រិតបង់ថ្លៃធានារ៉ាប់រងសុខាភិបាលតាមសេចក្តីសម្រេចលេខ ២៧៩៧/QĐ-UBND ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ អំពីការទិញធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចដែលរស់នៅក្រៅតំបន់លំបាកខ្លាំងនៅខេត្តសុកត្រាំង (ចាស់)។ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលបានចំនួន៣១ គិតជាទឹកប្រាក់ជាង៣៨លានដុង។
លោកថាច់ភីន អ្នកមានប្រិយភាពនៅតំបន់កាឡាំងអាបៀង សង្កាត់វិញចូវ ឱ្យដឹង៖ “ដោយសារបានរដ្ឋឧបត្ថម្ភប័ណ្ណធានារ៉ាប់រងសុខាភិបាល ជួយឱ្យយើងខ្ញុំកាន់តែស្ងប់អារម្មណ៍ពេលឈឺថ្កាត់ម្តងៗ។ នេះជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីយើងខ្ញុំបន្តចលនាមាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រក្សា ចំណងសាមគ្គីភាពក្នុងសហគមន៍”។
ចំពោះភូមិឋានទីក្រុងកឹងធើ(ចាស់) ដោយសារអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ១០/២០២៤/ NQ-HĐND ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ (ចាស់) កំណត់កម្រិតបង់ថ្លៃធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិចនៅលើភូមិឋានទីក្រុងកឹងធើ (ចាស់) និងសេចក្តីសម្រេចចិត្តលេខ ០៨/២០១៧/NQ-HĐND ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ (ចាស់) កំណត់កម្រិតឧបត្ថម្ភបង់ថ្លៃធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចនៅលើភូមិឋានទីក្រុងកឹងធើ (ចាស់) បានឧបត្ថម្ភប័ណ្ណធានារ៉ាប់រងជាង ២.៥០០ ប័ណ្ណគិតជាទឹកប្រាក់ជាង២ពាន់លានដុង។
លោកស្រីង្វៀងធីថាញស្វឹង នាយកធានារ៉ាប់រងសង្គមទីក្រុងកឹងធើ មានប្រសាសន៍៖ “ការថែទាំសុខភាពជូនមាមីងនៅតំបន់ជនជាតិភាគតិច តែងបានភូមិភាគយកចិត្តទុកដាក់ តាមរយៈគោលនយោបាយឧបត្ថម្ភជាច្រើន។ ច្រើនឆ្នាំកន្លង មានសេចក្តីសម្រេចចិត្តជាច្រើនបានក្រុមប្រឹក្សាប្រជាជនភូមិភាគប្រកាសជាផ្លូវការ ហើយបានចូលទៅក្នុងជីវភាព។ សេចក្តីសម្រេចចិត្តដែលបានប្រកាសជាផ្លូវការឆ្ពោះទិសដៅ “មិនទុកចោលនរណាម្នាក់នៅខាងក្រោយ” ក្នុងដំណើរអភិវឌ្ឍន៍របស់ភូមិភាគ៕
ហុងទើ-វិមាន