25/09/2025 - 05:31

បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​និង​អ្នក​ពិ​ការ 

អនុវត្ត​គោល​ការណ៍ “មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​នៅ​ក្រោយ​គេ” គឺ​ជា​គោល​ការណ៍​មួយ​ក្នុង​ចំ​ណោម​គោល​ការណ៍​ដ៏​ធំ​របស់​បក្ស រដ្ឋ សម្តែង​នូវ​ស្មារតី​មនុស្ស​ធម៌ ការ​ទទួល​ខុស​ត្រូវ​ឆ្ពោះ​ទៅ​រក​សង្គម មួយ​ដែល​ស្មើ​ភាព អារ្យ​ធម៌ អភិ​វឌ្ឍ​ចីរ​ភាព។ សំ​ដៅ​ធ្វើ​ឱ្យ​សាយ​ភាយ​ស្មារតី​ស្រ​ឡាញ់​រាប់អាន​គ្នា រួម​ចំ​ណែក​ដោះ​ស្រាយ​រាល់​បញ្ហា​អំ​ពី​សុខុ​មាល​ភាព។ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហីុប ខេត្ត​វិញ​ឡុង បាន​អនុវត្ត​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​មនុស្ស​ចាស់​គ្មាន​ទីពឹង​និង​អ្នក​ពិការ។

កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហុីប ពិនិត្យ​ព្យា​បាល​ជំងឺ
ថែ​ទាំ​សុខ​ភាព​ជូន​មនុស្ស​ចាស់​នៅ​ផ្ទះ។

វេជ្ជ​បណ្ឌិត​ហ្វិញ​ថាញ​តឹម ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហុីប ឱ្យ​ដឹង៖ “ឡុង​ហ៊ីប​ជា​ឃុំ​មួយ​ដែល​មាន​អត្រា​អ្នក​ពិការ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ច្រើន។ មូល​ហេតុ​ចម្បង​គឺ​ដោយ​សារ​រង​របួស​ស្នាម ផ្ទុក​ជាតិ​ពុល​ព៌ណ​លឿង​ក្រោយ​ពី​សង្គ្រាម; ផល​វិបាក​អំ​ពី​បញ្ហា​សុខ​ភាព​សហ​គមន៍​ក្នុង​ដំ​ណាក់​កាល​រីក​ចម្រើន ដូច​ជា​គ្រោះ​ថ្នាក់​របួស​ស្នាម ជំងឺ​មិន​ឆ្លង​ផ្សេងៗ សុខ​ភាព​សរ​សៃ​ប្រា​សាទ​ជា​ដើម។ រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុខា​ភិ​បាល​តែង​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​រៀប​ចំ​សកម្ម​ភាព​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត​និង​ជូន​អំ​ណោយ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង អ្នក​ពិ​ការ ពិ​សេស​នា​ឱកាស​ពិធី​បុណ្យ​ផ្សេងៗ។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី រាល់​សកម្ម​ភាព​ទាំង​នេះ​នៅ​មាន​ការ​ឆក​ល្វែង​ច្រើន មិន​ទាន់​ឆ្លើយ​តប​បាន​គ្រប់​សព្វ​តម្រូវ​ការ​របស់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​និង​អ្នក​ពិការ​លើ​ភូមិ​ឋាន​នៅ​ឡើយ។ ស្ថិតិ​ឆ្នាំ ២០២៥ លើ​ភូមិ​ឋាន​ឃុំ​ឡុង​ហ៊ីប​មាន​មនុស្ស​ចាស់​គ្មាន​ទី​ពឹង ២៤ នាក់ អ្នក​ពិ​ការ​មាន​ជីវ​ភាព​ខ្វះ​ខាត ៥៩ នាក់។ រាល់​សប្តាហ៍​ដំ​ណាក់​សុខា​ភិបាល​ចាត់​កម្មា​ភិបាល​ទទួល​បន្ទុក​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​ចុះ​ទៅ​ភូមិ​នីមួយៗ​លើ​ភូមិ​ឋាន​ឃុំ​ពិនិត្យ​ជំ​ងឺ ផ្តល់​ថ្នាំ ពិ​គ្រោះ​ជំងឺ ណែ​នាំមនុស្ស​ចាស់​គ្មាន​ទី​ពឹង​ថែ​ទាំ​សុខ​ភាព​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ”។

ដោះ​ដូរ​ជា​មួយ​នឹង​យើង​ខ្ញុំ លោក​យាយ​គឹម​ធីចំ​រើន​ កើត​ឆ្នាំ​១៩៥០ នៅភូមិ​ខ្នោស ឱ្យ​ដឹង៖ “ខ្ញុំ​វ័យ​ចាស់​ជីវ​ភាព​ខ្វះ​ខាត មាន​ជំងឺ​លើស​ឈាម។ ខែកន្លង​ហើយ ខ្ញុំ​បាន​គ្រូ​ពេទ្យ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​មក​ពិនិត្យ​ជំងឺ​ឥត​គិត​ថ្លៃ។ ពេល​ពិ​និត្យ​ជំងឺ​រួច​ស្រេច គ្រូ​ពេទ្យ​ណែ​នាំ​ខ្ញុំ​អស់​ពី​ចិត្ត​ពី​របៀប​ថែ​ទាំ​សុខ​ភាព របៀប​លេប​ថ្នាំ អា​ហារ​ហូប​ចុក និង​ចលនា​ឱ្យ​បាន​សម​ស្រប ខ្ញុំ​ត្រេក​អរ​ណាស់”។

វេជ្ជ​បណ្ឌិត​ហ្វិញ​ថាញ​តឹម ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​បន្ថែម៖ “តាម​ផែន​ការ​ឆ្នាំ ២០២៥ ដំ​ណាក់​សុខា​ភិបាល រៀប​ចំ​ពិ​និត្យ​ជំងឺ ថែ​ទាំ​សុខ​ភាព​ជូន​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​និង​អ្នក​ពិការ​បាន ៨៣ នាក់ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ ពិនិត្យ​ជំងឺ​ថែ​ទាំ​សុខ​ភាព​បាន ៤៥ នាក់។ ដើម្បី​បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ជូន​មនុស្ស​ចាស់​គ្មាន​ទី​ពឹង អ្នក​ពិ​ការ​រយៈ​ពេល​ខាង​មុខ ដំ​ណាក់​សុខា​ភិបាល​បន្ត​ចាត់​កម្មា​ភិ​បាល ទទួល​បន្ទុក​ការ​ងារ​គ្រប់​គ្រង​និង​ថែ​ទាំ​សុខ​ភាព​មនុស្ស​ចាស់​គ្មាន​ទី​ពឹង។ ផ្សព្វ​ផ្សាយ​ព័ត៌​មាន ដែល​ពាក់​ព័ន្ធ​នឹង​គោល​នយោ​បាយ របប​អា​ទិភាព​សម្រាប់​មនុស្ស​វ័យ​ចាស់ គ្រួ​សារ​គ្មាន​ទី​ពឹង គួប​ផ្សំ​នឹង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត​របស់​ដំ​ណាក់​សុខា​ភិបាល។ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ និង​អង្គ​ការ គណៈ ផ្នែក​ដែល​ពាក់​ព័ន្ធ​រៀប​ចំ​សកម្ម​ភាព​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​មនុស្ស​ចាស់​គ្មាន​ទី​ពឹង។ ផ្អែក​លើ​លទ្ធ​ផល​ពិនិត្យ ដំ​ណាក់​សុខា​ភិបាល​នឹង​ផ្គត់​ផ្គង់​ប្រ​ភេទ​ថ្នាំ​ជា​ចាំ​បាច់ ដូច៖ ថ្នាំ​បំ​ប៉ន​វីតា​មីន ថ្នាំ​ជំ​នួយ​ព្យា​បាល​ជំ​ងឺ​រុាំ​រ៉ៃ​ផ្សេងៗ (ប្រ​សិន​បើ​មាន) រួម​ចំ​ណែក​អនុវត្ត​ល្អ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​នៅ​ភូមិ​ភាគ៕

                                     សើង​ម៉ា​ល័យ-ប្រែ​សម្រូល៖លី​សៀ

ចែករំលែកអត្ថបទ