25/08/2025 - 14:34

រដ្ឋា​ភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​១៨៨/​២០២៥/​NĐ-CP មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​១៥ ខែ​សីហា​ ឆ្នាំ​២០២៥ ដែល​បំ​ពេញ​បន្ថែម​មុខ​សញ្ញា​ចូល​រួម​និង​កំ​ណត់​កម្រិត​បង់​ ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។​ 

បើក​ទូលាយ​មុខ​សញ្ញា​ចូល​រួម​

ក្រៅ​ពី​ក្រុម​ដែល​បាន​កំ​ណត់​ត្រង់​មាត្រា​១២​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ អនុក្រឹត្យ​បាន​បំ​ពេញ​បន្ថែម​មុខ​សញ្ញា​ជា​ច្រើន​ទៀត​ ដែល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ដូច​ជា៖

កម្ម​ករ​កៅ​ស៊ូ​ដែល​កំ​ពុង​ទទួល​ប្រាក់​សោធន​រៀង​រាល់​ខែ​តាម​សេចក្ដី​កំ​ណត់​របស់​រដ្ឋា​ភិបាល។​

ប្រ​ជា​ជន​ស្នាក់​នៅ​ក្នុង​ឃុំ​តំ​បន់​សុវត្ថិ​ភាព​បដិវត្តន៍​នៃ​សម័យ​សង្គ្រាម​ប្រ​ឆាំង​បា​រាំង​ឬ​អា​មេ​រិក។​

សិប្ប​ករ​ប្រ​ជា​ជន​ ឬ​សិប្ប​ករ​ឆ្នើម​ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ដែល​មាន​កម្រិត​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ​ប្រ​ចាំ​ខែ​ ទាប​ជាង​កម្រិត​ប្រាក់​បៀវត្សរ៍​គោល។​

អ្នក​រង​គ្រោះ​ដោយ​សារ​គ្រាប់​បែក​ គ្រាប់​មីន​និង​គ្រឿង​ផ្ទុះ​ក្រោយ​សង្គ្រាម។​

សាច់​ញាតិ​របស់​បុគ្គល​ដែល​ធ្វើ​ការ​ក្នុង​អង្គ​ការ​សម្ងាត់។​

ក្រុម​មុខ​សញ្ញា​ពិសេស​ដោយ​ឡែក​មួយ​ចំ​នួន​ទៀត​ មាន​ដូច​ អ្នក​ចូល​រួម​ប្រ​យុទ្ធ​តស៊ូ​ សិស្ស​សា​លា​យោ​ធា​ថ្នាក់​ឃុំ​ជា​ដើម។​

ការ​កំ​ណត់​កម្រិត​បង់​ធានា​រ៉ាប់​រង​សុខា​ភិបាល​

កម្រិត​បង់​បែង​ជា​ក្រុម​ គិត​តាម​អត្រា​៤,៥% នៃ​ប្រាក់​បៀ​វត្សរ៍​ប្រ​ចាំ​ខែ​ឬ​ប្រាក់​បៀ​វត្សរ៍គោល អា​ស្រ័យ​លើ​មុខ​សញ្ញា​និង​ប្រ​ភព​ត្រូវ​បង់​ (និយោ​ជិក និយោ​ជិត​ ថវិកា​រដ្ឋ​ ឬ​រួម​គ្នា​បង់)។​

ក្រុម​ដែល​និយោ​ជិក​និង​និយោ​ជិត​រួម​គ្នា​បង់​៖ និយោ​ជិក​បង់​២/៣ និយោ​ជិត​បង់​១/៣។​

ក្រុម​ដែល​ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​បង់៖ កម្រិត​បង់​ស្មើ​ ៤,៥% នៃ​ប្រាក់​សោធន​និវត្តន៍​ ប្រាក់​ឧបត្ថម្ភ​បាត់​បង់​សមត្ថ​ភាព​ការ​ងារ​ឬ​កម្រិត​ប្រាក់​បៀ​វត្សរ៍​គោល។​

ក្រុម​ដែល​ថវិ​ការដ្ឋ​បង់៖ កម្រិត​បង់​ស្មើ​៤,៥%​នៃ​កម្រិត​ប្រាក់​បៀ​វត្សរ៍​គោល។​

ក្រុម​ដែល​បាន​ថវិកា​រដ្ឋ​ឧបត្ថម្ភ៖ បង់​ខ្លួន​ឯង​ មួយ​ចំ​ណែក​ ក្រៅ​ពី​នោះ​គឺ​ថវិកា​រដ្ឋ​ឧបត្ថម្ភ​បង់​តាម​អត្រា​ដែល​បាន​កំ​ណត់។​

សមា​ជិក​គ្រួ​សារ​ដែល​ចូល​រួម​បង់​ពេញ​មួយ​ឆ្នាំ​ នឹង​កាត់​បន្ថយ​កម្រិត​បង់​តាម​លំ​ដាប់​លំ​ដោយ​រាប់​ចាប់​ពី​អ្នក​ទី​២ ទី​៣ ទី​៤ និង​ទី​៥ឡើង។​

កម្រិត​ឧបត្ថម្ភ​ពី​ថវិកា​រដ្ឋ​

អនុក្រឹត្យ​ក៏​បាន​កំ​ណត់​ច្បាស់​នូវ​កម្រិត​ឧបត្ថម្ភ​ ទាប​បំ​ផុត៖

កម្រិត​បង់​១០០% សម្រាប់​គ្រួ​សារ​ក្បែរ​ក្រ នៅ​តាម​ឃុំ​ក្រី​ក្រ។​

កម្រិត​បង់​៧០% សម្រាប់​ក្រុម​មុខ​សញ្ញា​មួយ​ចំ​នួន​យោង​តាម​ច្បាប់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ដោយ​រួម​ទាំង​ប្រ​ជា​ជន​នៅ​តំ​បន់​លំ​បាក​ (ឧបត្ថម្ភ​ខ្ពស់​បំ​ផុត​៣៦​ខែ​ បន្ទាប់​ពី​តំ​បន់​នេះ​ចាក​ពី​ក្រប​ខ័ណ្ឌ​ក្រី​ក្រ)។​

កម្រិត​បង់​៥០% សម្រាប់​ក្រុម​នា​នា​ ដូច​ជា​ អ្នក​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ (ក្នុង​រយៈ​ពេល​១​ឆ្នាំ​ចាប់​ពី​ពេល​បាន​ទទួល​ស្គាល់) ឬ​ក្រុម​ដែល​ជួប​លំ​បាក​ផ្សេង​ៗ​ទៀត។​

កម្រិត​បង់​៣០% សម្រាប់​មុខ​សញ្ញា​ផ្សេង​ៗ​ទៀត​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​តាម​សេចក្ដី​កំ​ណត់។​

ការ​ចេញ​អនុក្រឹត្យ​១៨៨​/២០២៥​/NĐ-CP សំ​ដៅ​បើក​ទូលាយ​មុខ​សញ្ញា​ដែល​គ្រប​ដណ្ដប់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ កាត់​បន្ថយ​កម្រិត​ចំ​ណាយ​លើ​ការ​ចូល​រួម​សម្រាប់​ក្រុម​អ្នក​ងាយ​រង​គ្រោះ​និង​ធានា​ផល​ប្រ​យោជន៍​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ទូទាំង​ប្រ​ជា​ជន៕​

 យោង៖ laodong.vn-បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ