
អ្នកតំណាងចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍។

លោក ង្វៀងហ្វិញថៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ដល់បុគ្គលមានការរួមចំណែកក្នុងការអភិវឌ្ឍរបស់ទស្សនាវដ្ដីសិល្បៈត្រាវិញផ្នែកភាសាខ្មែរ។
អស់រយៈពេល ១០ ឆ្នាំដំណើរការសមាគមអក្សរសិល្បិ៍ខេត្តត្រាវិញ ចង្អុលការសាខាសមាគមសិល្បៈខ្មែរ ក្នុងមួយឆ្នាំបោះពុម្ពផ្សាយ ៤ លេខ សម្រាប់បម្រើជូនក្នុងថ្ងៃបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ មានដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុកជាដើម ជាពិសេសគឺប្រធានបទអំពី “ការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថ ហូជីមិញ” ។ រហូតមកទល់ពេលនេះ សាខាសមាគមសិល្បៈខ្មែរ បោះពុម្ពផ្សាយបាន ៤០ លេខ ដោយមានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូ ប្រពៃណីវីរភាព អង់អាចក្លាហានរបស់ជនជាតិ ទំនៀមទម្លាប់នៃពិធីបុណ្យវប្បធម៌ សិល្បៈជនរួមជាតិខ្មែរជាដើម។ រួមចំណែកក្នុងការច្រានចោលរាល់ការអត្ថាធិប្បាយមួលបង្កាច់របស់អានុភាពអមិត្ត សំដៅបំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ៕
ម៉ាល័យ - ពេជ្រសឿន