ក្រុងកឹងធើ បានផ្សព្វផ្សាយមានប្រសិទ្ធភាពផែនការលេខ ៥៦៦/KH-BGDĐT របស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពបង្រៀនវិញ្ញាសាភាសាជនជាតិភាគតិចក្នុងកម្មវិធីអប់រំចំណេះទូទៅ ដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅផ្សព្វផ្សាយដំណាក់កាល ២០២៦ - ២០៣០ (ហៅកាត់ថា កម្មវិធី)។

សាលាបឋមសិក្សាទីប្រជុំជនកើ-ដ ២ ស្រុកកើ-ដ ជាសាលារៀនមួយក្នុងចំណោមសាលារៀនជាច្រើនដែលបើកបង្រៀនភាសាខ្មែរជូនសិស្សជនជាតិខ្មែរ។
ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពនិងស៊ីជម្រៅ ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានប្រគល់ឱ្យមន្ទីរអប់រំនិងបណ្ដុះបណ្ដាលក្រុងដឹកនាំ សហការជាមួយនឹងប្រធានស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំអនុវត្តផែនការខាងលើ។ ទន្ទឹមនឹងនោះ របាយការណ៍បូកសរុបបណ្ដោះអាសន្នអំពីការអនុវត្តសេចក្ដីសម្រេចលេខ ១៤២/QĐ-TTg របស់នាយករដ្ឋមន្រ្តី អនុម័តលើកម្មវិធី; ផ្ញើរបាយការណ៍ជូនក្រសួងអប់រំនិងបណ្ដុះបណ្ដាល និងគណៈកម្មាធិការប្រជាជនក្រុង។ល។ អាស្រ័យការយកចិត្តយ៉ាងហ្មត់ចត់របស់ក្រុងនិងការសហការព្រមៗ គ្នារវាងភាគីពាក់ព័ន្ធ ទើបកម្មវិធីត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងរលូននិងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
យោងតាមសេចក្ដីសម្រេចលេខ ១៤២/QĐ-TTg កម្មវិធីមាន២ដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥; ដំណាក់កាលទី ២ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។ យោងតាមនោះ នៅឆ្នាំ ២០២៥ បញ្ចប់ការចងក្រងសៀវភៅសិក្សានិងឯកសារណែនាំការបង្រៀនកម្រិតបឋមសិក្សាជាមួយនឹងភាសាជនជាតិភាគតិចចំនួន៨ ដែលបានប្រកាសឱ្យប្រើកម្មវិធីវិញ្ញាសាសិក្សា (រួមមានភាសាបាណា ចាម អេដេ ខ្មែរ ចារ៉ាយ ព្នង ម៉ុង ថៃ); ធានាគ្រប់សៀវភៅសិក្សាគោល ឯកសារណែនាំបង្រៀនកម្រិតបឋមសិក្សា ១០០% សម្រាប់ជនជាតិភាគតិចចំនួន ៨ បន្ទាប់ពីការចងក្រង; ចែកចាយយ៉ាងហោចណាស់បាន ១ កម្មវិធីវិញ្ញាសាសិក្សានៃភាសាជនជាតិភាគតិច ដែលមានអក្សរសរសេរដើម្បីដាក់បញ្ចូលក្នុងកម្មវិធីអប់រំចំណេះទូទៅ;ធានាមានគ្រប់ចំនួនគ្រូបង្រៀនភាសាជនជាតិភាគតិច ក្នុងនោះ គ្រូបង្រៀនមានកម្រិតវិជ្ជាបណ្ដុះបណ្ដាលសម្រេចបទដ្ឋាន ៤៥%; កម្មាភិបាលគ្រប់គ្រង ផ្នែកអប់រំដែលពាក់ព័ន្ធនឹងការបង្រៀនភាសាជនជាតិភាគតិច ត្រូវបានបំពាក់បំប៉នលើកកម្ពស់សមត្ថភាព ១០០%។
តាមប្រសាសន៍លោក ត្រឹងថាញប៊ិញ នាយកមន្ទីរអប់រំនិងបណ្ដុះបណ្ដាលក្រុងកឹងធើ រហូតដល់ឆ្នាំ ២០៣០ ក្រុងខិតខំឱ្យមានគ្រូបង្រៀនភាសាជនជាតិភាគតិចដែលមានកម្រិតវិជ្ជាបណ្ដុះបណ្ដាលសម្រេចបទដ្ឋាន ១០០%; កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំដែលពាក់ព័ន្ធនឹងការបង្រៀនភាសាជនជាតិភាគតិច ត្រូវបានបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ១០០% ដើម្បីអនុវត្តកម្មវិធីវិញ្ញាសាសិក្សាចំនួន ២ ភាសាជនជាតិភាគតិចដែលមានអក្សរសរសេរក្នុងកម្មវិធីអប់រំចំណេះទូទៅ។ ភាពម្ចាស់ការរបស់ក្រុងសំដៅសមស្របជាមួយនឹងផែនការរួមនៃទូទាំងប្រទេស គឺរហូតដល់ឆ្នាំ ២០៣០ នឹងបោះពុម្ពឱ្យប្រើសៀវភៅសិក្សាគោល ឯកសារណែនាំបង្រៀនកម្រិតអនុវិទ្យាល័យចំពោះភាសាជនជាតិភាគតិចណាដែលមានតម្រូវការនិងគ្រប់លក្ខណៈចងក្រង; សៀវភៅសិក្សាគោល ឯកសារណែនាំបង្រៀនកម្រិតបឋមសិក្សាចំពោះភាសាជនជាតិភាគតិចទើបប្រកាសឱ្យប្រើកម្មវិធី; ធានាមានគ្រប់សៀវភៅសិក្សាគោល ឯកសារណែនាំបង្រៀនចំពោះភាសាជនជាតិភាគតិច ១០០% បន្ទាប់ពីចងក្រង៕
ប៊ិចង៉ុក-ប្រែសម្រួល៖ ថាច់ធី