មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/05/2025 - 10:14

ដូង​ទុំ​ឡើង​ថ្លៃ កសិករ​រីក​រាយ 

ខេត្ត​ត្រា​វិញ បច្ចុប្បន្ន​មាន​ចម្ការ​ដូង​ជាង ២៧.៥២០ ហិក​តា អា​ស្រ័យ​កសិ​ករ​អនុ​វត្ត​រាល់​ការ​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​ច្ចេក​ទេស ទើប​ទិន្ន​ផល​សម្រេច​ជាង ៤៤៦ ពាន់​តោន​ក្នុង​មួយ​ឆ្នាំ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២៥ មក​ទល់​ពេល​នេះ តម្លៃ​ដូង​ទុំ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន ដូង​ក្នុង​មួយ​ទ្វា​ទសកៈ (១២​ផ្លែ) មាន​តម្លៃ​ពី ១៨០,​០០០ - ២០៥,​០០០ ដុង​/ទ្វា​ទសកៈ កសិ​ករ​ដាំ​ដូង​រំភើប​រីក​រាយ។

ទម្រង់​ដាំ​ដូង​របស់​លោក គៀង​មិញ​ នៅ​ភូមិ​ដៃ​ទាន ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់។

លោក ថាច់​ជី​លីម នៅ​អនុ​សង្កាត់​១ ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប៖ “គ្រួ​សារ​ខ្ញុំ​មាន​ចម្ការ​ដូង ០,៧ ហិក​តាកំ​ពុង​ផ្តល់​ផ្លែ កាល​ពី​ខែ​មុន ខ្ញុំ​លក់​ដូង​ទុំ​ក្នុង​តម្លៃ ១៨៥​.០០០ ដុង/ទ្វា​ទសកៈ ជា​មួយ​នឹង​ចម្ការ​ដូង ០,៧ ហិក​តា រៀង​រាល់​ខែ ខ្ញុំ​ប្រ​មូល​ផល​បាន ១.០៥០ ផ្លែ លក់​ក្នុង​តម្លៃ ១៨៥​.០០០ ដុង​/ទ្វា​ទសកៈ រក​បាន​ប្រាក់​ចំ​ណេញ​ជិត ១៧ លាន​ដុង​/ខែ។ ដើម្បី​ដាំ​ដូង​ទុំ​មាន​ប្រ​សិទ្ធ​ភាព កសិ​ករ​ត្រូវ​ជ្រើស​រើស​ពូជ​ល្អ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន ដាក់​ជី​ឱ្យ​ល្មាក់​ល្មម (អា​សូត ផូ​ស្វ័រ ប៉ូ​តា​ស្យូម) និង​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត បំ​ផុត​គឺ​ដង្កូវ​ដួង។ ក្រៅ​ពី​កត្តា​ខាង​លើ ទឹក​ស្រោច​ស្រព​ក៏​មាន​សារៈ​សំ​ខាន់​ផង​ដែរ ត្រូវ​ធា​នា​ទឹក​គ្រប់​គ្រាន់​សម្រាប់​រដូវ​ប្រាំង​ដើម្បី​ផ្លែ​ជាប់​បាន​ច្រើន“។

តម្លៃ​ដូង​ទុំឡើង​ថ្លៃ ឈ្មួញ​កណ្តាល​ឆ្លៀត​ឱកាស​ទិញ​ដូង​ទុំ​នៅ​ទីប្រ​ជុំ​ជន​ចូវ​ថាញ់
ស្រុក​ចូវ​ថាញ់។

កំ​ពុង​ថែ​ទាំ​ចម្ការ​ដូង​របស់​គ្រួ​សារ លោក​គៀង​មិញ នៅ​ភូមិ​ដៃ​ទាន ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ បាន​ឱ្យ​ដឹង៖ “ដោយ​ឃើញ​ដូង​ទុំ​កំ​ពុង​មាន​តម្លៃ​ខ្ពស់ គ្រួ​សារ​ខ្ញុំ​បាន​បង្វែរ​ដី​ស្រែ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព ៥ កុង​ងាក​មក​ដាំ​ដូង​វិញ។ ដូង​ដែល​ខ្ញុំ​ជ្រើស​រើស​ដាំ​គឺ​ពូជ​ដូង​មាន​គុណ​ភាព សាច់​ដូង​សម្រេច​បទ​ដ្ឋាន​នីហ​រ័ណ។ ក្នុង​មួយ​ខែ​ខ្ញុំ​ដាក់​ជី​និង​បាញ់​ថ្នាំ​បង្ការ​សត្វ​ល្អិត​ម្តង។ ឥឡូវ​ដូង​ខ្ញុំ មាន​អា​យុកាល ៣ ឆ្នាំ ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន ដែល​ផ្នែក​ជំ​នាញ​ផ្តល់​អនុ​សាសន៍​ទើប​ចម្ការ​ដូង​ខ្ញុំ​លូត​លាស់​ល្អ សង្ឃឹម​ថា​នឹង​ផ្តល់​ទិន្ន​ផល​ខ្ពស់“។

លោក ត្រឹង​ទ្រឿង​យ៉ាង នា​យក​មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន​ខេត្ត​ត្រាវិញ បាន​មាន​ប្រ​សាសន៍៖ “តម្លៃ​ដូង​ទុំ​កើន​ឡើង​ដូច​សព្វ​ថ្ងៃ គឺ​ដោយ​សារ​តែ​ទី​ផ្សារ​ពិ​ភព​លោក​ប្រើ​ប្រាស់​ច្រើន។ ទី​ផ្សារ​ប្រ​មូល​ទិញ​របស់​ប្រ​ទេស​ចិន ថៃ និង​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង តម្រូវ​ការ​ទិញ​ដូង​ទុំ​នៅ​ទន្លេ​ហាម​លួង (បេន​ត្រែ) របស់​ឈ្មួញ​កណ្តាល​កំ​ពុង​មាន​ការ​កើន​ឡើង។ ចំ​ពោះ​មុខ​ស្ថាន​ភាព​និង​ទី​ផ្សារ​ប្រើ​ប្រាស់​ដូច​សព្វ​ថ្ងៃ​បាន​ធ្វើ​ឱ្យ​តម្លៃ​ផ្លែ​ដូង​កើន​ឡើង​សា​ជា​ថ្មី ខេត្ត​ត្រា​វិញ​បាន​កសាង​ផែន​ការ​អភិវឌ្ឍន៍​ដំ​ណាំ​ដូង កំ​ណត់​ឡើង​វិញ​តួ​នា​ទី និង​សក្ដា​នុពល​នៃ​ដំ​ណាំ​ដូង​ក្នុង​រចនា​សម្ព័ន្ធ​ផលិត​កម្ម​របស់​ខេត្ត រៀប​ចំ​ផែន​ការ​តំ​បន់​ធ្វើ​ស្រែ កំ​ណត់​តំ​បន់​ជំ​នាញ​ដាំ ប្រ​ពល​វប្ប​កម្ម ដាំ​ដូង​ចម្រុះ​តាម​ទិស​ដៅ​សរី​រាង្គ... កសាង​ទម្រង់​បង្វែរ​ពូជ​ដូង​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ពូជ​ដូង​ផ្តល់​ទិន្ន​ផល​ខ្ពស់ គុណ​ភាព​ខ្ពស់។ ភ្នាក់​ងារ​ឯក​ទេស​បង្កើន​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស កែ​លម្អ​ចម្ការ​ដូង ផ្តល់​ដំ​បូន្មាន និង​ជំ​នួយ​កសិ​ករ​ក្នុង​ការ​ដាំ​ចម្ការ​ដូង​ថ្មី ជ្រើស​រើស​ពូជ​ដូង​សម​ស្រប​នឹង​ភូមិ​ភាគ សម្រេច​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់។ ទន្ទឹម​នឹង​នោះ ចង​សម្ព័ន្ធ​ជា​មួយ​នឹង​អា​ជីវ​ករ​ក្នុង​និង​ក្រៅ​ខេត្ត ដើម្បី​ប្រើ​ប្រាស់​ដូង​ផ្លែ និង​ផលិត​ផល​នានា​ពី​ដើម​ដូង សំ​ដៅ​បង្កើន​ប្រ​សិទ្ធ​ភាព​ដំ​ណាំ​ដូង ជៀស​វាង​ស្ថាន​ភាព​តម្លៃ​ដូង​មិន​ស្ថិរ​ភាព ចុះ​ឡើង​ខុស​ប្រ​ក្រ​តី ដូច​កាល​ពី​ពេល​កន្លង​ហើយ៕

 សើុង​ម៉ា​ល័យ

ចែករំលែកអត្ថបទ