03/03/2025 - 15:05

អនុវត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​នៅ​មូល​ដ្ឋាន 

រយៈ​ពេល​កន្លង កង​ជួរ​កម្មា​ភិបាល​ពេទ្យ​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តាយ​វ៉ាន់ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង តែង​បង្កើន​ការ​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំ​ងឺ។

 

ប្រ​ជា​ជន​យក​កូន​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តាយ​វ៉ាន់ ដើម្បី​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ។

ជា​ឃុំ​លំ​បាក​ខ្លាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តាយ​វ៉ាន់ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​មូល​ដ្ឋាន​ថ្មី​ធំ​ទូ​លាយ ស្អាត​បាត។ ដំ​ណាក់​សុខា​ភិបាល​មាន​បរិក្ខារ​ពេទ្យ​និង​បន្ទប់​ឯក​ទេស​គ្រប់​គ្រាន់ តាម​ការ​កំ​ណត់​របស់​ក្រ​សួង​សុខា​ភិ​បាល។ បុគ្គ​លិក​ពេទ្យ​មាន​គ្រប់​ចំ​នួន​និង​បាន​បណ្ដុះ​បណ្ដាល​លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ រួម​ចំ​ណែក​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន។ គ្រូ​ពេទ្យ ង្វៀង​ថាញ់​ឡឹប ប្រ​ធាន​ស្ដី​ទី​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តាយ​វ៉ាន់ ឱ្យ​ដឹង៖ “បច្ចុប្បន្ន ប្រ​ជា​ជន​មក​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជា​មធ្យម រៀង​រាល់​ខែ​ដំ​ណាក់​សុខា​ភិបាល​ទទួល​ពិនិត្យ​ជំងឺ​និង​ផ្ដល់​ថ្នាំ​ជូន​ប្រ​ជា​ជន​ជាង ៦០០ លើក​នាក់”។

គ្រូ​ពេទ្យ​នៃ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តាយ​វ៉ាន់ ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន។

អ្នក​មីង​លី​ធី​កឹង នៅ​ភូមិ​តាយ​កុង មក​ពិនិត្យ​ជំ​ងឺ ឱ្យ​ដឹង៖ “ខ្ញុំ​មាន​ជំងឺ​លើស​ឈាម ហើយ​រៀង​រាល់​ខែ​តែង​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល ដើម្បី​យក​ថ្នាំ​ផឹក​តាម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល។ គ្រូ​ពេទ្យ​នៅ​ទី​នេះ តែង​យក​ចិត្ត​ទុក​ដាក់ រួស​រាយ​រាក់​ទាក់​នឹង​អ្នក​ជំងឺ​ណាស់ ណែ​នាំ​ពី​របៀប​ផឹក​ថ្នាំ សម្រាក​សម្រាន្ត​យ៉ាង​ត្រឹម​ត្រូវទើប​សុខ​ភាព​ខ្ញុំ​បាន​លំ​នឹង។ កាន់​តែ​រីក​រាយ​គឺ​ដំ​ណាក់​សុខា​ភិបាល​មាន​ថ្នាំ​ពេទ្យ​គ្រប់​គ្រាន់ ការ​ពិ​និត្យ​ជំងឺ​និង​ផ្ដល់​ថ្នាំ​ក៏​ឆាប់ ម្ល៉ោះ​ហើយ​មិន​បាច់​ឡើង​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ដែល​នៅ​ឆ្ងាយ​និង​ខាត​ពេល​វេលា​នោះ​ទេ”។ ចំ​ណែក​អ្នក​មីង ទ្រីវ​ធី​សឿង នៅ​ភូមិ​ចាក់ទទឹង ឱ្យ​ដឹង៖ “រៀង​រាល់​ខែ ខ្ញុំ​តែង​ឌុប​ចៅ​មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ និង​យក​ថ្នាំ​ផឹក​តាម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល។ គ្រូ​ពេទ្យ​នៅ​ទី​នេះ​តែង​ខ្នះ​ខ្នែង​ពិ​និត្យ​ជំ​ងឺ ផ្ដល់​ថ្នាំ​និង​ពិ​គ្រោះ​យោ​បល់ ណែ​នាំ​ហ្មត់​ចត់​អំ​ពី​ពេល​វេលា​ផឹក​ថ្នាំ។ ដ្បិត​អី ចៅ​ខ្ញុំ​កើត​ជំ​ងឺ​ប្រ​កាច់ ម្ល៉ោះ​ហើយ តែង​បាន​គ្រូ​ពេទ្យ​ណែ​នាំ​ពី​បំ​ណិន​គ្រប់​គ្រង​ចៅ​ពេល​ជំងឺ​រើ​ម្ដងៗ”។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​តាយ​វ៉ាន់ នៅ​ទាំង​អនុវត្ត​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ផែន​ការ​នៃ​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិ​បាល។ ជាក់​ស្ដែង កុមារ​មាន​អា​យុ​ពី​៦-៣៦​ខែ បាន​ផឹក​វីតា​ម៉ីន A ទាំង ១០០%; អត្រា​ស្រ្តី​ពរ​ផ្ទៃ​បាន​ពិ​និត្យ​គភ៌​តាម​ពេល​កំ​ណត់ និង​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ តេ​តា​ណូស​គ្រប់​ដូស​ទាំង ១០០% ; កុ​មារ​អា​យុ​ក្រោម ១ ឆ្នាំ​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​បើក​ទូ​លាយ​តាម​សេចក្ដី​កំ​ណត់​របស់​ក្រ​សួង​សុខា​ភិបាល​ទាំង ១០០%។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុខា​ភិ​បាល​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​សហ​ការី​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​ផ្សេងៗ​ទៀត​ផង។ អា​ស្រ័យ​ហេតុ​នោះ ប្រ​ជា​ជន​បាន​ម្ចាស់​ការ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល រួម​ចំ​ណែក​ជួយ​ឱ្យ​ភូមិ​ភាគ​គ្រប់​គ្រង​រោគ​ឆ្លង​រាល​ដាល​បាន​ល្អ។ ឆ្នាំ ២០២៤ ឃុំ​បាន​បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​បាន ២ លើក​និង​វិនិច្ឆ័យ​សម្បុក​រោគ​ទាំង ១០០% ដើម្បី​កុំ​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ជា​ទ្រង់​ទ្រាយ​ធំ៕

 យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ