ជាលេខាសាខាបក្សភូមិរ៉ាច់សេន ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង បងសើុងអ៊ុយ តែងយកចិត្តទុកដាក់ចំពោះការងារនិងអស់ពីចិត្តពីថ្លើមជួយអ្នកដែលមានស្ថានភាពលំបាក ដូច្នេះគាត់តែងបានប្រជាជនជំនឿទុកចិត្ត និងគោរពស្រឡាញ់។
បងសើុងអ៊ុយ។
ក្នុងនាមជាលេខាសាខាបក្ស បងសើុងអ៊ុយ យល់ច្បាស់ពីស្ថានភាពគ្រួសារប្រជាជន ដូច្នេះ បងតែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អជានិច្ច។ ពិសេស គាត់យល់ពីបំណងប្រាថ្នារបស់ប្រជាជន ម៉្លោះហើយពេលមានកម្មវិធី គម្រោង ឬគោលនយោបាយវិនិយោគសម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រីក្រ គឺគាត់ស្នើសុំផ្ដល់អាទិភាព វិនិយោគដល់ភូមិភ្លាម។ ទន្ទឹមនឹងនោះ បែងចែកការងារជាក់ស្ដែងដល់បក្ខជនគ្រប់រូប ដែលជាអង្គការមហាជនត្រួតពិនិត្យ ដើម្បីជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព លំនឹងជីវភាព។ បងសើុងអ៊ុយ ឱ្យដឹង៖ “ភូមិនេះមានគ្រួសារខ្មែរជាង ៩០% ហើយជាភូមិក្របំផុតក្នុងឃុំ ដូច្នេះគ្រប់យ៉ាងដែលមានប្រយោជន៍ដល់ប្រជាជនគឺខ្ញុំធ្វើ។ រាល់ការងារពិនិត្យជ្រើសរើសឧបត្ថម្ភ តែងអនុវត្តជាសាធារណៈទើបមាមីងដឹងច្បាស់។ ផ្ដើមពីនោះ មាមីងខ្នះខ្នែងដាំដំណាំ ចិញ្ចឹមសត្វ និងលក់ដូរ ជាលក្ខណៈគ្រួសារ។ល។ មានប្រាក់ចំណូលលំនឹងជីវភាព”។
មាមីងខ្មែរនៅភូមិរ៉ាច់សេន រួមដៃគ្នាកសាងផ្លូវជនបទបៃតងជ្រះ ស្អាត។
ជាមួយនឹងការគិតគូរដោយអស់ពីយកចិត្តពីថ្លើមរបស់បងសើុងអ៊ុយ គ្រួសារក្រីក្រនិងប្រកៀកបន្ទាត់ក្រីក្រ សុទ្ធតែបានបង្ខិតជិតគោលនយោបាយស្ទើរតែទាំងអស់ ដូចជា៖ ឧបត្ថម្ភបុលទុន ផ្ទះកូនពូជ ពូជដំណាំ សត្វចិញ្ចឹម និងឧបករណ៍ពលកម្មផលិត។ល។ លើសពីនេះ បងសើុងអ៊ុយ ថែមទាំងរួមជាមួយនឹងបក្ខជនក្នុងសាខាបក្ស ចលនាសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម។ ជាមួយនឹងការអស់ពីចិត្តពីថ្លើមនោះ បងសើុងអ៊ុយ បានប្រជាជនជំនឿទុកចិត្ត និងគោរពស្រឡាញ់។ អ្នកមីងលីធីឡក ឱ្យដឹង៖ “អាស្រ័យពូសើុងអ៊ុយ ទើបខ្ញុំបានរដ្ឋសង់ផ្ទះសមរម្យជូនមួយខ្នង ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ រៀងរាល់ខែ ពូសើុងអ៊ុយ នៅទាំងយកអង្ករ មី ស្ករ ប៊ីចេង។ល។ របស់សប្បុរសជនយកមកជូនដល់ផ្ទះ។ អាស្រ័យហេតុនោះ មនុស្សចាស់គ្មានទីពឹងដូចជាខ្ញុំមានផ្ទះនៅ មានបាយហូប សម្លៀកបំពាក់ សគុណទាំងនេះ ខ្ញុំចងចាំជានិច្ច”។
បងសើុងអ៊ុយ រួមជាមួយនឹងបក្ខជន ចលនាប្រជាជនចូលរួមកសាងជនបទថ្មី សកម្មពលកម្ម ផលិតជ្រើសរើសទម្រង់ផលិតសមស្របដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ; បង្កលក្ខណសម្បត្តិដល់កូនចៅជនរួមជាតិខ្មែររៀនវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ដើម្បីរកចំណូលលំនឹងជីវភាព។ បងស្រីតូធីគឹមហឿង ឱ្យដឹង៖ “ពូសើុងអ៊ុយ បានជួយគ្រួសារខ្ញុំច្រើនណាស់ ដូច៖ បុលទុនដើម្បីដាំដំណាំ បញ្ជូនកូនប្រុសខ្ញុំទៅរៀនរបរ ឧទ្ទេសនាមការងារធ្វើនៅក្រុមហ៊ុន ម៉្លោះហើយមានប្រាក់ចំណូលលំនឹង។ អាស្រ័យហេតុនេះ រយៈពេល៣ឆ្នាំមកនេះ ជីវភាពគ្រួសារខ្ញុំបានឈានឡើងគ្រាន់បើ”។
ដោយការចូលរួមចំណែកយ៉ាងសកម្មរបស់បងសើុងអ៊ុយ ផ្ដើមពីភូមិក្រីក្របំផុតរបស់ឃុំ បច្ចុប្បន្ន ភូមិរ៉ាច់សេន បានក្លាយជាភូមិដែលមានជាងគេ (ភូមិនៅមានគ្រួសារក្រីក្រត្រឹមតែ ០,៥% គឺជាគ្រួសារដែលគ្មានលទ្ធភាពពលកម្ម) របស់ឃុំ៕
យ៉ីអាញ់-ប្រែសម្រួល៖ ទីទុយ