លោក យឿងតឹងហៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបដឹកនាំកិច្ចប្រជុំប្រគល់ភាគកម្រិតផែនការសេដ្ឋកិច្ច-សង្គម និងការវិនិយោគសាធារណៈ ឆ្នាំ២០២៥។
មន្ទីរហិរញ្ញវត្ថុក្រុងកឹងធើ ផ្សព្វផ្សាយប្រគល់គ្រោងគណនេយ្យថវិកាឆ្នាំ២០២៥។
ឆ្នាំ ២០២៤ ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ក្រុងសម្រេចបានលទ្ធផលជាវិជ្ជមាន ភាគកម្រិតសេដ្ឋកិច្ច-សង្គមជាចម្បងចំនួន១៤/១៧ ប៉ាន់ស្មានសម្រេចនិងសម្រេចលើសផែនការដាក់ចេញ។ ពិសេស ទំហំខឿនសេដ្ឋកិច្ចសម្រេចជាង ១៣៣.០០០ ពាន់លានដុង កើន ១១,៤% បើប្រៀបធៀបនឹងឆ្នាំ ២០២៣; GRDP មធ្យមភាគលើមនុស្សម្នាក់ សម្រេច ១០៥,០៧ លានដុង កើន ១០,៨%; ប្រមូលថវិការដ្ឋសម្រេចជាង ១២.៥៥៨ ពាន់លានដុង កើន១១,៦២%; សរុបតម្លៃនាំចេញទំនិញនិងសេវាកម្មសម្រេចជាង២,២ ពាន់លានដុល្លារ កើន៤,៩១% ។ល។ សរុបប្រាក់ចំណូលពីវិស័យទេសចរណ៍សម្រេច ៦.២២៦ ពាន់លានដុង កើន១៥%។
ក្នុងកិច្ចប្រជុំ មន្ទីរផែនការនិងវិនិយោគក្រុង បានប្រកាសជាសាធារណៈផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការវិនិយោគសាធារណៈរបស់ក្រុងឆ្នាំ២០២៥។ តាមរយៈនោះ ក្រុងបានដាក់ចេញទិសដៅឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ច (GRDP) សម្រេចទាបបំផុតចាប់ពី៩,៥% ឡើងទៅ; GRDP មធ្យមភាគលើមនុស្សម្នាក់សម្រេចទាបបំផុតចាប់ពី ១២០ លានដុងឡើងទៅ។ សរុបទុនវិនិយោគសម្រាប់ការអភិវឌ្ឍទូទាំងសង្គម តាមការគ្រោងទុក កើនឡើងពី២៣-២៩% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ គណៈកម្មាធិការប្រជាជនក្រុង ក៏បានប្រគល់ខ្លឹមសារលម្អិតនៃផែនការទុនវិនិយោគសាធារណៈសម្រាប់ឆ្នាំ២០២៥ សរុបដើមទុន ៩.៩៥០,៦ ពាន់លានដុង ដល់អង្គភាពចំនួន ១៨ ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោង។ អនុវត្តន៍ជោគជ័យផែនការឆ្នាំ ២០២៥ រួមចំណែកក្នុងការអនុវត្តសម្រេចលទ្ធផលខ្ពស់បំផុតនៃភាគកម្រិតផែនការសេដ្ឋកិច្ច- សង្គម ដំណាក់កាល ២០២១-២០២៥ គណៈកម្មាធិការប្រជាជនក្រុង បានធ្វើឱ្យទៅជាភាពជាក់ស្តែងក្រុមដំណោះស្រាយសំខាន់ៗចំនួន ១២ ហើយផ្សព្វផ្សាយដល់គ្រប់មន្ទីរ គណៈ ផ្នែក ខ័ណ្ឌ ស្រុក ដើម្បីផ្តុំកម្លាំងអនុវត្តចាប់តាំងពីដើមឆ្នាំនេះទៅ។
មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ លោកយឿងតឹងហៀង គូសបញ្ជាក់៖ ក្នុងស្ថានភាពនៅជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន លាយឡំជាមួយភាពងាយស្រួល និងឱកាសថ្មីៗ ដូច្នេះ ក្រុងត្រូវតែពន្លឿន ប្តូរផ្តាច់ដើម្បីអនុវត្តឱ្យបានសម្រេចរួចរាល់ភាគកម្រិត ភារកិច្ចផែនការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម រយៈកាល៥ឆ្នាំ ដំណាក់កាល ២០២១- ២០២៥ សម្រេចបានលទ្ធផលខ្ពស់បំផុតឈានដល់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣០។ ជាមួយនឹងស្មារតីពង្រីកចំណេះដឹង សាមគ្គី ច្នៃប្រតិដ្ឋនិងប្តេជ្ញាចិត្តផ្លាស់ថ្មីរបៀបឥរិយាបថធ្វើការ គណៈកម្មាធិការប្រជាជនក្រុង រំពឹងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ចង្អុលការពីគណៈកម្មាធិការបក្សក្រុង ការរួមដំណើរ ឧបត្ថម្ភនិងត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជននានាក្នុងក្រុង ការឯកភាពក្នុងប្រជាជន និងសហគមន៍អាជីវកម្ម ការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពពីគ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បីរួមជាមួយគណៈកម្មាធិការប្រជាជនក្រុង អនុវត្តជោគជ័យទិសដៅ ភារកិច្ចឆ្នាំ ២០២៥ ដាក់ចេញ៕
មិញហ្វៀង-មុនី