ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/10/2024 - 16:49

បាក​លីវ៖

ទឹក​ប្រាក់​ប្រ​មាណ ៤៤ ពាន់​លាន​ដុង​អនុវត្ត "ឆ្នាំ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់" 

​ជូន​អំ​ណោយ ប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ

គណៈ​កម្ម​ការ​រៀប​ចំ “ឆ្នាំ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” ជូន​ប័ណ្ណ​សរ​សើរ​របស់គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ដល់​សមូ​ហភាព បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា។

​​ ប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌​និង​អំ​ណោយ​ដល់​គ្រួ​សារ​បង​គឹម​ហ្វាង​សើុង។

តាម​ប្រ​សាសន៍​លោក ផាង​ថាញ​យ្វី ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ​អនុវត្ត​ចលនា “ឆ្នាំ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” គណៈ​ចង្អុល​ការ​ខេត្ត បាន​ចលនា​អង្គ​ការ​ឯក​ជន អា​ជីវ​កម្ម សប្បុ​រស​ជន ប្រ​ជា​ជន​រួម​វិភាគ​ទាន អនុ​វត្ត​ការ​កសាង​សំ​ណង់ និង​ចំ​ណែក​ការ​ងារ​លើ​គ្រប់​វិស័យ គិត​ជា​ថវិ​កាសរុប​ប្រ​មាណ ៤៤ ពាន់​លាន​ដុង។ ក្នុង​នោះ មាន ១៤៥ ស្ថា​ប័ន អង្គ​ភាព បាន​ចុះ​ឈ្មោះ​កសាង​សំ​ណង់ និង​ចំ​ណែក​ការ​ងារ​មាន ២៦៦ កន្លែង ដូច៖ កសាង​ដង​ផ្លូវ ស្ពាន​ជន​បទ ទំ​នប់ ជីក​ស្តារ​ប្រ​ឡាយ​ធារា​សាស្ត្រ វិនិយោគ​ប្រ​ព័ន្ធ​ទឹក​ស្អាត​ប្រើ​ប្រាស់ សាង​សង់​ផ្ទះ ជូន​អំ​ណោយ​ដល់​គ្រួសារ​គោល​ន​យោ​បាយ គ្រួសារ​ក្រី​ក្រ ជូន​កង់​និង​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ ៘ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ដ៏​ធំ​ក្នុង​ការ​អនុវត្ត​ភាគ​កម្រិត ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ; ធ្វើ​ឱ្យ​ផ្លាស់​ថ្មី​មុខ​មាត់​តំបន់​ជន​បទ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ត្រូវ​បាន​វិនិ​យោគ​ល្អ​ប្រ​សើរ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​កើន​ឡើង តាម​ដង​ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​តុប​តែង​លម្អ តាម​ដង​ផ្លូវ​ខ្នាត​គំរូ​ត្រូវ​បាន​កសាង៘ ជួយ​ឱ្យ​ភូមិ​ភាគ​សម្រេច​បាន​ឆាប់​រហ័ស​ទិស​ដៅ​ដែល​បាន​កំណត់៕

 គណៈ​កម្ម​ការ​សប្បុ​រស​ធម៌​ពុទ្ធ​សាសនា​ក្រុង​បាក​លីវ បាន​សហ​ការ​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ភឿក​ឡុង ខេត្ត​បាក​លីវ រៀប​ចំ​ពិធី​សម្ពោធ​ស្ពាន​ជន​បទ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភឿក​ឡុង។

សំ​ណង់​ស្ពាន​បាន​សាង​សង់​តាម​រចនា​សម្ព័ន្ធ​បេតុង ឆ្លង​កាត់​ប្រ​ឡាយ​លុង​ដៀ​យឿ ភូមិភឿក​និញ ដោយ​មាន​បណ្ដោយ ១៩ ម៉ែត្រ និង​ទទឹង ២ ម៉ែត្រ សរុប​ថវិកា​ជាង ៩០ លាន​ដុង​អា​ស្រ័យ​សប្បុ​រស​ជន​រួម​វិភាគ​ទាន។ ឆ្លង​តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិ​ផល​បាន​ងាយ​ស្រួល។

ស្រប​ឱកាស​នេះ​ដែរ គណៈ​កម្ម​ការ​សប្បុ​រស​ធម៌​ពុទ្ធ​សាសនា​ក្រុង​បាក​លីវ នៅ​ទាំង​ប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌ ២ ខ្នង ដល់​គ្រួសារ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​អំពី​លំ​នៅ​ឋាន; រៀប​ចំ​ល្វែង​លក់​សម្លៀក​បំ​ពាក់​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ; ជូន​អំ​ណោយ ២០០ ចំ​ណែក​ដល់​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង និង​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ឃុំ៕

                   យ្វី​អាញ់ - លីសៀ - ថាច់​ធី

ចែករំលែកអត្ថបទ