មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/10/2024 - 16:18

អ្នក​រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ក្នុង​ភូមិ​ស្រុក​

រយៈ​ពេល​ជាង ១៣ ឆ្នាំ​កន្លង លោក​យ័ញ​ឡឹប - អ្នក​មាន​ប្រ​ជា​ប្រិយនៅ​ភូមិ​វិញ​ឡុក ឃុំ​វិញ​ភូដុង ស្រុក​ភឿក​ឡុង ខេត្ត​បាក​លីវ តែង​ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួមទម្រង់ “ក្រុម​វង្ស​ត្រ​កូល​ស្វ័យ​គ្រប់​គ្រង​អំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ ទម្រង់​នេះ បាន​រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក​និង​រក្សា​ខ្ជាប់​កិត្តិ​នាម​ភូមិ​វប្បធម៌។

លោក​យ័ញ​ឡឹប​ ( ខាង​ឆ្វេង​) រួម​ជា​មួយ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​កង​កម្លាំង​
នគរបាលដោះដូរការងារក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។

ឆ្នាំ ២០១១ លោក​យ័ញ​ឡឹប​ រួម​ជា​មួយ​ព្រះ​ឧបជ្ឈាយ៍ លី​សា​មុត ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្វែង​ដង្ហិត បង្កើត​ទម្រង់​ “វង្ស​ត្រ​កូល​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” និង​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ចូល​រួម​ផង​ដែរ។​ ឆ្លង​តាម​រយៈ​នោះ​ លោក​យ័ញ​ឡឹប​ រួម​ជា​មួយ​កង​កម្លាំង​នគរ​បាល​សហការ​នឹង​ព្រះ​ចៅ​អធិការ​វត្ត​ ចលនា​មា​មីង​ខ្មែរ​ចូល​រួម​ថ្នាក់​ផ្សព្វ​ផ្សាយ​ច្បាប់​ ដើម្បី​មាមីង​យល់​ច្បាស់​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ភាគ​តិច។​ លោក​យ័ញ​ឡឹប​ ឱ្យ​ដឹង​៖ “បង្កើត​ “ក្រុម​វង្ស​ត្រ​កូល​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ខ្ញុំ​សង្ឃឹម​ថា​នឹង​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ខ្មែរ​អនុវត្ត​ល្អ​ច្បាប់​របស់​រដ្ឋ​ ដើម្បី​រួម​គ្នា​ព្រួត​ដៃ​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក។​ ឆ្លង​តាម​រយៈ​ទម្រង់​នេះ​ យើង​ខ្ញុំ​ចលនា​មាមីង​ខ្មែរ​រួម​គ្នា​ធ្វើ​អំ​ពើ​ល្អ​ មាន​ប្រ​យោជន៍​ដល់​សង្គម។​ គ្រួ​សារ​ដែល​មាន​ទំ​នាស់​វិវាទ​ គឺខ្ញុំ​ចុះ​ទៅ​សម្រប​សម្រួល។​ គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ យើង​ខ្ញុំ​ជួយ​ជា​កម្លាំង​កាយ​ជួយ​ជា​សម្ភារៈ​ដើម្បី​ឧបត្ថម្ភ​រួម​គ្នា​ឈាន​ឡើង”។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដើម្បី​ពង្រីក​តួនា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​លោក​ យ័ញ​ឡឹប​ ថែម​ទាំង​សម្រប​សម្រួល​ជោគ​ជ័យ​ជា​ច្រើន​ករណី​ទំ​នាស់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​នៅ​តំ​បន់​ជន​បទ​ផង​ដែរ។​ ជា​មួយ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក​ យ័ញ​ឡឹប​ មក​ទល់​ពេល​នេះ​ភូមិ​វិញ​ឡុក​ រក្សា​បាន​កិត្តិ​នាម​ភូមិ​វប្បធម៌​ជិត​ ២០ ឆ្នាំ។​

លោក​យ័ញ​ឡឹប​ ( ឈរ​ទី៣ពី​ខាង​ស្ដាំ​) ទទួល​លិខិត​សរ​សើរ​របស់​នគរ​បាល​
ខេត្ត​បាក​លីវ​ អំ​ពី​ការ​ខ្នះ​ខ្នែង​ក្នុង​ការ​កសាង​និង​ពង្រីក​ “ក្រុម​វង្ស​ត្រ​កូល​ស្វ័យ
​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់”។​

ផ្តើម​ពី​ “ក្រុម​វង្ស​ត្រ​កូល​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់” ដំ​បូង​មក​ទល់​ពេល​នេះ​ ភូមិ​វិញ​ឡុក​មាន​ ៧ ក្រុម​ ដោយ​មាន​សមាជិក​ ៧៤៦ នាក់ ទម្រង់​កំ​ពុង​ត្រូវ​បាន​ពង្រីក​បើក​ទូលាយ​នៅ​តាម​ភូមិ​ស្រុក​ជា​ច្រើន​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ហើយ​ត្រូវ​បាន​ក្រ​សួង​នគរ​បាល​ទទួល​ស្គាល់​ បើក​ពង្រីក​ទូទាំង​ប្រ​ទេស។​ វរសេនីយ៍​ឯក​ ឡេ​ថាញ​ហ៊ុង នា​យក​រង​នគរ​បាល​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង៖ “ជា​មួយ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក​យ័ញ​ឡឹប​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​ភូមិ​ ស្រុក​វិញ​ឡុក​ មាន​ការ​វិវឌ្ឍន៍​ជា​ប្រ​ត្យក្ស មាមីង​ខ្មែរ​ស្ងប់​អា​រម្មណ៍​អភិវឌ្ឍ​ផលិកម្ម​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ឈាន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ម្យ៉ាង​ទៀត​ លោក​យ័ញ​ឡឹប​ ថែម​ទាំង​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ខ្វែង​ដង្ហិត តែង​សហ​ការ​នឹង​កង​កម្លាំង​នគរ​បាល​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ខ្មែរ​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​និង​សេចក្ដី​កំ​ណត់​របស់​ភូមិ​ភាគ”៕​

                                  យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ