ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/10/2024 - 16:16

អប់រំ​បំ​ណិន​ជីវិត​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​ត្រា​វិញ

គណៈ​កម្ម​ការ​កិច្ច​ការ​ភាគ​ខាង​ត្បួង - មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នារី​វៀត​ណាម សហ​ការ​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត​ត្រា​វិញ ទើប​រៀប​ចំ​កិច្ច​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​បំ​ណិន​ជីវិត​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​សា​លា​អនុវិទ្យា​ល័យ- វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ថ្កូវ (ខេត្ត​ត្រា​វិញ)។

សិស្សា​នុសិស្ស​ជា​ច្រើន​ចូល​រួម​ក្នុង​ឱកាស​អប់រំ​លើក​កម្ពស់​បំ​ណិន​ជីវិត។

ចូល​រួម​ក្នុង​ឱកាស​ឃោស​នា​ផ្សព្វ​ផ្សាយ​ប្អូនៗ​ទទួល​បាន​ការ​អប់រំ​លើក​កម្ពស់​ចំ​ណេះ​ដឹង បំ​ណិន​ជីវិត​ដល់​ប្អូនៗ ជាង​នេះ​ទៅ​ទៀត ដើម្បី​មាន​ភាព​ជឿ​ជាក់​ជម្នះ​ការ​ប្រ​កាន់​ផ្នត់​គំនិត​យេន​ឌ័រ; បង្ការ​ទប់​ស្កាត់​ការ​រំ​លោភ រៀប​ការ​មិន​ទាន់​គ្រប់​អាយុ  ជួញ​ដូរ​មនុស្ស បង្ការ​ទប់​ស្កាត់​ការ​លង់​ទឹក​ជា​ដើម។  នេះ​គឺ​ជា​ខ្លឹម​សារ​ប្រ​កប​ដោយ​ភាព​ជាក់​ស្ដែង សម​ស្រប​និង​ចាំ​បាច់​សម្រាប់​កុមារ​លើ​ភូមិ​សាស្រ្ត​ស្រុក​និយាយ​រួម និង​កុមារ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ត្រូវ​បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ផ្ដល់​សច្ចា​នុមតិ រួម​មាន ១០ គម្រោង។ ក្នុង​នោះ សមា​គម​សហ​ព័ន្ធ​នារី​វៀត​ណាម ត្រូវ​បាន​ប្រ​គល់​ឱ្យ​ទទួល​រ៉ាប់​រង​លើ​គម្រោង​ទី ៨ “ការ​អនុវត្ត​សម​ភាព​យេន​ឌ័រ​និង​ដោះ​ស្រាយ​នូវ​បញ្ហា​ចាំ​បាច់​ចំ​ពោះ​ស្រ្តី​និង​កុមារ”។ គម្រោង​ត្រូវ​បាន​អនុវត្ត​ចំ​ពោះ​ខេត្ត ក្រុង​ចំនួន ៥១ ក្នុង​ទូទាំង​ប្រ​ទេស ក្នុង​នោះខេត្ត​ត្រា​វិញ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ចំ​នួន ១០ នៅ​តំ​បន់​ភាគ​ខាង​ត្បួង​អនុវត្ត​គម្រោង។ មុខ​សញ្ញា​របស់​គម្រោង គឺ​ស្រ្តី​និង​កុមារ​នៅ​តាម​ឃុំ ភូមិ​លំ​បាក​ខ្លាំង​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ជា​មួយ​ទិស​ដៅ៖ លើក​កម្ពស់​ការ​យល់​ដឹង ផ្លាស់​ប្ដូរ​ផ្នត់​គំ​និត យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពីជីវ​ភាព​សម្ភារៈ ស្មារតី​ការ​ពារ​ថែ​ទាំ​សុខ​ភាព​ស្រ្តី​និង​កុមារ អនុវត្ត​ទិស​ដៅ សម​ភាព​យេន​ឌ័រ។ កម្ម​វិធី​រួម​ចំ​ណែក​ជួយ​ដល់​ស្រ្តី​ជន​ជាតិ​ភាគ​តិច ប្អូនៗ​សិស្សា​នុសិស្ស សកម្ម​ក្នុង​ការ​ប្ដូរ​ការ​គិត ការ​ប្រ​ព្រឹត្ត ពង្រីក​សក្ដា​នុភាព ឧត្តម​ភាព​ដើម្បី​ឈាន​ឡើង​ម្ចាស់​ការ​ក្នុង​ជីវ​ភាព និង​កសាង​គ្រួសារ​សុភ​មង្គល៕

  ប្រ​ភពៈ កា​សែត​ច្បាប់​វៀត​ណាម- ពេជ្រ​សឿន ​​  

ចែករំលែកអត្ថបទ