យុវវ័យនគរបាលខេត្តបាកលីវ បានអនុវត្តមានប្រសិទ្ធភាពគម្រោង “រួមជាមួយប្អូនទៅសាលា” ចលនាមានភាពសុះសាយ រួមចំណែកគិតគូរនិងឧបត្ថម្ភប្អូនៗសិស្សានុសិស្សក្រីក្រ សង្វាតរៀនសូត្របានទៅរៀន។
ជូនអំណោយដល់សិស្សក្នុងឱកាសដើមឆ្នាំសិក្សាថ្មី។
អស់រយៈពេល៦ឆ្នាំអនុវត្តគម្រោង “រួមជាមួយប្អូនទៅសាលា” គណៈយុវជនរួមជាមួយមូលដ្ឋានសម្ព័ន្ធយុវជននគរបាលខេត្តបាកលីវ បានទទួលគាំពារនិងឧបត្ថម្ភប្អូនៗសិស្សានុសិស្ស២១នាក់ ដោយទឹកប្រាក់ប្រមាណ២៩០ លានដុង។ ក្រៅពីនេះ ក្នុងចំណោមប្អូនៗដែលទទួលអាហារូបករណ៍នោះ មានប្អូនម្នាក់បានទទួលបញ្ជីប្រិតសំចៃមួយ មានទឹកប្រាក់២០០ លានដុង។ ទន្ទឹមនឹងនោះ យុវវ័យនគរបាលខេត្តបាកលីវ ថែមទាំងរៀបចំសកម្មភាពជាច្រើន គិតគូរដល់កុមារ ដូច៖ កសាងសួនកម្សាន្តកុមារ ១កន្លែង ជូនអាហារូបករណ៍៥០ចំណែកដល់កុមារសង្វាតរៀនសូត្រ ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៥០ មួកសុវត្ថិភាពសម្រេចស្តង់ដារ២៧៦ដល់សិស្សានុសិស្ស គិតជាតម្លៃទឹកប្រាក់ប្រមាណ២០០លានដុង។ ម្យ៉ាងទៀត រៀបចំសកម្មភាពឧបត្ថម្ភសិស្សដែលមានជីវភាពខ្វះខាតនាឱកាសឆ្នាំសិក្សាថ្មី ដូច៖ “ល្វែងផ្សារណាត់ សូន្យដុង”; មូលនិធិ “ជ្រូកដី ២.០០០ - ជំរុញដំណើរប្អូនទៅសាលា” ជាដើម។
សាខាសម្ព័ន្ធយុវជនប៉ូលិសសើុបអង្កេត ប្រគល់ផ្ទះដល់គ្រួសារប្អូនង្វៀងមិញរ៉ីល។
សាខាសម្ព័ន្ធយុវជនប៉ុលិសសើុបអង្កេត នគរបាលខេត្តបាកលីវ គឺជាគំរូក្នុងការផ្សព្វផ្សាយអនុវត្តល្អនូវគម្រោងនេះ។ មកទល់ពេលនេះ សាខាសម្ព័ន្ធយុវជនបានទទួលគាំពារប្អូនៗសិស្សានុសិស្សក្រីក្រ សង្វាតរៀនសូត្រ៦នាក់លើភូមិសាស្ត្រខេត្ត។ ប្អូនង្វៀងមិញរ៉ីល អាយុ១២ឆ្នាំ នៅឃុំវិញហ៊ឹងA ស្រុកវិញឡើយ មានជីវភាពលំបាកខ្លាំងត្រូវបានសាខាសម្ព័ន្ធយុវជនទទួលគាំពារ។ ប្អូនរ៉ីល ឱ្យដឹង៖ “រយៈពេលជាង៤ឆ្នាំមកនេះ ដោយសារបានពូៗនគរបាលជួយឧបត្ថម្ភ ទើបប្អូនមានសម្លៀកបំពាក់ សម្ពៀត ប៊ិច សៀវភៅ និងទ្រនាប់ជើងថ្មីសម្រាប់ទៅរៀន។ ក្រៅពីនេះ ពូៗថែមទាំងឱ្យអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងផ្ដល់ជូនអង្ករ មី ៘ ម្ល៉ោះហើយប្អូនសន្យានឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានល្អ ដើម្បីសម្រេចបានស្នាដៃខ្ពស់”។ ដោយយល់ច្បាស់ពីជីវភាពក្រលំបាករបស់គ្រួសារប្អូនរ៉ីល រៀងរាល់ខែ សាខាសម្ព័ន្ធយុវជនប៉ុលិសសើុបអង្កេតមកសួរសុខទុក្ខ ជូនអាហារូបករណ៍តម្លៃ ៥០០.០០០ដុង/ខែ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ព្រមទាំងសិក្ខូបករណ៍៘ ដើម្បីជួយប្អូនទៅសាលា។ ព្រមជាមួយនោះ សាខាសម្ព័ន្ធយុវជននៅទាំងចលនាសប្បុរសជនសាងសង់ផ្ទះមេត្តាធម៌ដល់គ្រួសារប្អូនរ៉ីល គិតជាទឹកប្រាក់៧០លានដុង។
អនុសេនីយ៍ឯកបម្រុង ត្រឿងធីហាញ់ង៉ូន ប្រធានគណៈយុវជននគរបាលខេត្តបាកលីវ ឱ្យដឹង៖ “គម្រោង “រួមជាមួយប្អូនទៅសាលា” បានជំរុញទឹកចិត្តជួយប្អូនៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាតបានទាន់ពេល។ រយៈពេលខាងមុខ គណៈយុវជនបន្តផ្សព្វផ្សាយគម្រោងឱ្យកាន់តែស៊ីជម្រៅក្នុងទូទាំងកងកម្លាំងនគរបាលខេត្ត សំដៅឧបត្ថម្ភសិស្សក្រីក្រ សង្វាតរៀនសូត្រឱ្យបានទាន់ពេល ដើម្បីប្អូនៗបន្តទៅសាលា មានអនាគតភ្លឺស្វាង។ ឆ្លងតាមរយៈនោះ ពង្រីកប្រវេណីជួយគ្នាទៅវិញទៅមករួមចំណែកអនុវត្តល្អទិសស្លោកសកម្មភាព “មិនទុកប្អូនណាម្នាក់នៅក្រោយគេឡើយ”៕
យ្វីអាញ- លីសៀ