ស្របក្នុងឱកាសបុណ្យសែនដូនតា និងមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចខេត្តបាកលីវ លើកទី៤ ឆ្នាំ២០២៤ គណៈជនជាតិនិងសាសនា បានកៀរគរអាជីវករ សប្បុរសជននានា ដំណើរការសាងសង់ផ្ទះមេត្តាធម៌ ៧ ខ្នង ជូនអំណោយ ១.០០០ ចំណែក អាហារូបករណ៍ ៦០ ចំណែក និងសៀវភៅសរសេរ ២០០ ក្បាលដល់ជនរួមជាតិខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រលើភូមិសាស្រ្តស្រុក ទីរួមខេត្ត ក្រុង។
ជូនអំណោយដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រលើភូមិសាស្រ្តក្រុងបាកលីវ។
ជូនអាហារូបករណ៍ដល់សិស្សានុសិស្សជនជាតិភាគតិចក្រីក្រ សង្វាតរៀនសូត្រ។
ឆ្លងតាមរយៈកម្មវិធី គម្រោងគោលនយោបាយសម្រាប់ជនរួមជាតិភាគតិច លេចធ្លោបំផុត គឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ខេត្តបាកលីវ បានសាងសង់ផ្ទះជាង ៤៧០ ខ្នង (៥០លានដុង/ខ្នង) ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ ៥៥៩ គ្រួសារ ផ្លាស់ប្ដូរមុខរបរជូនដល់គ្រួសារជនជាតិភាគតិចក្រីក្រ ៨២៣ គ្រួសារ ។ល។ ផ្ដើមពីនោះ ជនរួមជាតិភាគតិចពង្រីកល្អស្មារតីសាមគ្គីកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស និងអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ៕
លីធាន - ថាច់ធី