មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/09/2024 - 16:11

អភិវឌ្ឍន៍​ផលិត​ផល​ OCOP

បច្ចុប្បន្ន​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ មាន​ផលិត​ផល​សម្រេច​ OCOP ចំ​នួន​ ៣១៨ ក្នុង​នោះ​ មាន​ផលិត​ផល​ចំ​នួន​២៦៦ សម្រេច​ផ្កាយ​៣; ផលិត​ផល​ចំ​នួន​ ៤២ សម្រេច​ផ្កាយ​៤; ផលិត​ផល​ចំ​នួន​៣ សម្រេច​ផ្កាយ​៥ និង​ផលិត​ផល​សក្តានុភាព​ចំ​នួន​ ៧ សម្រេច​ផ្កាយ​៥។​

សកម្ម​ភាព​វេច​នំអន្សមជ្រូក​គ្រួ​សារ​បង​ស្រី​ថាច់​ធីយី ។​

លោក​ឡេ​វ៉ាន់​ដុង​ អនុប្រ​ធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង៖ “ដើម្បី​ធានា​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​សម្រាប់​ប្រ​កួត​ប្រ​ជែង​ក្នុង​ប្រ​ទេស​និង​ការ​នាំ​ចេញ​ ខេត្ត​បាន​លើក​ទឹក​ចិត្ត​ដល់​សមូហ​ភាព​ បុគ្គល​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ កសាង​ឃុំ​ សង្កាត់​នីមួយ​ៗ​សម្រេច​បាន​ផលិត​ផល​ OCOP។​ ផលិត​ផល​ OCOP ត្រូវ​បាន​វាយ​តម្លៃ​និង​រៀប​ចំ​ណាត់​ថ្នាក់​របស់​អា​ជីវ​កម្ម​ សហ​ករណ៍មូល​ដ្ឋាន​ ផលិត​កម្ម​និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ តែង​យក​ចិត្ត​ទុក​ដាក់​ផលិត​ស្រប​តាម​ដំ​ណាក់​ការ​បទ​ដ្ឋាន​ ISO, VietGAP អនា​ម័យ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ; សម្រេច​បទ​ដ្ឋាន​ HACCP ចូល​ដំ​ណើរ​ការ​រុក​រ​កប្រ​ភព​ផលិត​ផល។​ ផលិត​ផល​ OCOP សំ​ខាន់​ៗ​របស់​ខេត្ត​ ត្រូវ​បាន​វាយ​តម្លៃ​សម្រេច​បទ​ដ្ឋាន​និង​បាន​អតិថិ​ជន​ចូល​ចិត្ត​ ដូច​ជា៖ នំ​អន្សម​ជ្រូក​របស់​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ថាច់​ធីយី ដូង​ខ្ទិះ​ហ្វា​តឹង​ ដូង​ខ្ទិះ​បាវ​ចូវ​; នំ​អន្សម​ជ្រូក​ង៉ូវ​ភុក ទឹក​ផ្កា​ដូង​ Organic Sokfarm នំ Vicosap ដូង​ខ្ទិះ​និង​ដំ​ឡូង​ជ្វា នំ Vicosap ដូង​ខ្ទិះ​និង​ល្ពៅ​ នំ Vicosap ដូង​ខ្ទិះ​និង​ចេក​និង​ទឹក​រ៉ែ​ធម្ម​ជាតិ​ សាវ​បៀង​ - STA RFIWA...”។​

និស្សិត​សា​កល​វិទ្យា​ល័យ​កឹង​ធើ មក​ទស្សនា​ហាង​វេច​នំអន្សម​ជ្រូក​ជីន​យី (ថាច់​ធីយី)
សម្រេច OCOP ផ្កាយ៣។

បង​ស្រី​ថាច់​ធីយី នៅ​ភូមិ​ហ្វា​ហាវ ឃុំ​ភឿក​ហាវ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “រៀង​រាល់​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​វេច​នំ​លក់​ពី​២០០​ដល់​ ៣០០ នំ ហើយ​នំ​អន្សម​ជ្រូក​នីមួយ​ៗ​មាន​ទម្ងន់​ពី​៧០០ ក្រាម​ ដល់​ ១,២ គីឡូ​ក្រាម។​ ថ្មី​ៗ​នេះ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​មក​ចលនា​កសាង​ផលិត​ផល​ OCOP សម្រាប់​នំ​អន្សម​ជ្រូក​របស់​គ្រួ​សារ​ខ្ញុំ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​បទ​តាម​ទិស​ដៅ​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ ដូច​ជា​ប្រ​ភព​ពល​កម្ម​ វប្ប​ធម៌​ភូមិ​ភាគ​ ភាព​ឆ្លាត​វៃ​និង​ច្នៃ​ប្រ​តិដ្ឋ។ល។​ របស់​ភូមិ​ភាគ​ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​ កសាង​ជន​បទ​ថ្មី​និង​ផលិត​ផល​មាន​ម៉ាក​យី​ហោ​ដោយ​ឡែក​របស់​ភូមិ​ភាគ​និង​តំ​បន់​នីមួយ​ៗ។​ បច្ចុប្បន្ន​ ផលិត​ផល​នំអន្ស​មជ្រូក​របស់​គ្រួ​សារ​ខ្ញុំ​សម្រេច​ផ្កាយ​៣ ទទួល​បាន​ការ​ពេ​ញ​និយម​របស់​អតិថិ​ជន​ ហើយ​បច្ចុប្បន្ន​ មូល​ដ្ឋាន​នេះ​ ដោះ​ស្រាយ​ការ​ងារ​ជូន​ពល​ករ​ប្រ​មាណ​ ១០ នាក់ មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​និង​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៣០០​.០០០ ដុង​ក្នុង​មួយ​ថ្ងៃ”។​

ខេត្ត​ត្រា​វិញ​ កំ​ពុង​បន្ត​ចលនា​សមូហ​ភាព​និង​បុគ្គល កសាង​ផលិត​ផល​ OCOP ដើម្បី​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ផ្សព្វ​ផ្សាយ​រូប​ភាព​ ពង្រីក​ទីផ្សារ​ប្រើ​ប្រាស់​ លើក​កម្ពស់​តម្លៃ​ផលិត​ផល។ល។​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ៕​

សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ