* ពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ ប្រព្រឹត្តឡើងចាប់ពីថ្ងៃ ១៤ រោច ខែភទ្របទដល់ ថ្ងៃ ១ កើត ខែអស្សុជ។
នៅទីលានវាលស្រែប្រណាំងគោវត្តរោទិ៍ (ឃុំអាងគឺ ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង) គណៈកម្មាធិការប្រជាជនឃុំអាងគឺ បានរៀបចំពិធីប្រណាំងគោនៅវត្តរោទិ៍ លើកទី X អំណរបុណ្យសែនដូនតា ឆ្នាំ២០២៤ របស់ជនរួមជាតិខ្មែរ។
សកម្មភាពបោលប្រណាំងយ៉ាងស្វិតស្វាញ អមដោយសំឡេងស្រែកហ៊ោ
អបអរសាទរពីទស្សនិកជន។
ពិធីប្រណាំងគោឆ្នាំនេះ បានទាក់ទាញម្ចាស់គោចូលរួមមាន ២៤ នឹម មកពីទីរួមខេត្តទិញបៀង និងស្រុកទ្រីតូង ប្រណាំងតាមរូបភាពជម្រុះដោយផ្ទាល់។ ក្នុងវគ្គប្រណាំងនីមួយៗ គោទាំង២នឹមត្រូវឆ្លងកាត់ជុំបង្ហូរនិងជុំព្រលែង ដោយមានទស្សនិកជនច្រើនកុះករមកពីគ្រប់ទិសទីក្នុងនិងក្រៅខេត្តអាងយ៉ាង ចូលរួមគាំទ្រដោយអស់ពីចិត្ត។
លទ្ធផលនៃការប្រកួត គោពាក់ស្លាកលេខ ២ របស់លោកចៅធី (ឃុំវ៉ាន់យ៉ាវ) ឈ្នះរង្វាន់ជើងឯកក្នុងពិធីប្រណាំងគោនៅវត្តរោទិ៍ លើកទី X គោពាក់ស្លាកលេខ ២២ របស់លោកង្វៀងង៉ុកតៀង (សង្កាត់អាងភូ) ឈ្នះរង្វាន់លេខ ២ គោពាក់ស្លាកលេខ ១៥ របស់លោកត្រឹងក្វឹកកៀក (សង្កាត់អាងភូ) ឈ្នះរង្វាន់លេខ៣។
* បុណ្យសែនដូនតា (ភ្ជុំបិណ្ឌ) គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដទៃទៀត ប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរ ត្រូវបានថែរក្សាតាំងពីយូរលង់មករបស់ជនរួមជាតិខ្មែរ។ ក្នុងអំឡុង ៣ ថ្ងៃបុណ្យសែនដូនតា ក្រៅពីការរៀបបាយស្ពកសែនដូនតានៅនឹងផ្ទះ ពិធីកិច្ចសំខាន់ៗត្រូវបានប្រារព្ធធ្វើនៅវត្តទាំងអស់។ វត្តគឺជាមូលដ្ឋានជំនឿសាសនា ដូច្នេះមាមីងយកចង្ហាន់មកវត្តវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលបុណ្យដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក និងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភព។
នៅថ្ងៃបុណ្យសែនដូនតា ជនរួមជាតិខ្មែរតែងរៀបចំបាយម្ហូបសែនដល់ជីដូនជីតា។
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរខេត្តអាងយ៉ាង តែងរៀបចំពិធីប្រណាំងគោបៃណូយ។ ពិធីប្រណាំងគោបៃណូយរបស់ជនរួមជតិខ្មែរនៅខេត្តអាងយ៉ាង គឺជាសកម្មភាពវប្បធម៌មួយដ៏លេចធ្លោនៅតំបន់តីណាមបូ។ ពិធីប្រណាំងគោនាំមកបរិយាកាសដ៏សប្បាយរីករាយដល់ទស្សនិកជនរាប់ពាន់នាក់ចូលរួមទស្សនា។ មិនត្រឹមតែបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរប៉ុណោះទេ ពិធីនេះនៅទាំងបង្កើតជាទីលានកម្សាន្តប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ទាក់ទាញភ្ញៀវទេសចរមកពីខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស។
ឆ្នាំ ២០១៦ ពិធីប្រណាំងគោបៃណូយ ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាមួយដ៏លេចធ្លោរបស់ខេត្តអាងយ៉ាង បានបង្កើតឡើងជាច្រើនឆ្នាំមកនេះ។ ពិធីប្រណាំងគោបៃណូយ មិនត្រឹមតែជាកេរដំណែលវប្បធម៌នៃស្រុកតំបន់ភ្នំជាប់ព្រំដែនប៉ុណ្ណោះទេ នេះក៏ជាទីលានកម្សាន្តទទួលផលវប្បធម៌និងស្វែងយល់ពីប្រពៃណីជនជាតិ។ ព្រឹត្តិការណ៍នេះ មានតម្លៃពិសេសក្នុងការតភ្ជាប់សហគមន៍ជនជាតិខ្មែរនិងសហគមន៍ជនជាតិដទៃ។ ពិធីប្រណាំងគោបៃណូយ ជាមោទនភាពរបស់ជនរួមជាតិខ្មែរនៅស្រុកតំបន់ភ្នំទ្រីតូងនិងទិញបៀងនិយាយដោយឡែក និងខេត្តអាងយ៉ាងនិយាយរួម៕
កាសែតកឹងធើភាសាខ្មែរ (អនុវត្ត)