មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/09/2024 - 09:14

ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំបន់​ជន​រួម​ជាតិ​ខ្មែរ

ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា កម្ម​វិធី) រួម​ចំ​ណែក​អភិវឌ្ឍ​លើ​គ្រប់​វិស័យនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

 ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថាញ់​ទ្រី ​ត្រូវ​បាន​វិនិយោគ​
កសាងយ៉ាងសមរម្យ។

យោង​តាម​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​ថាញ់​ទ្រី ការ​អនុវត្ត​កម្ម​វិធី​ដំ​ណាក់​កាល២០២១ - ២០២៥ ស្រុក​ទទួល​បាន​ការ​បែង​ចែក​ប្រ​ភព​ទុន​ជិត ៦០ ពាន់​លាន​ដុង។ តាម​រយៈ​នោះ ឧបត្ថម្ភ​ដី​សង់​ផ្ទះ និង​សាង​សង់​ផ្ទះ​ជូន ៣៣៧ គ្រួ​សារ ផ្លាស់​ប្តូរ​មុខ​របរ​ដល់ ៤៧២ គ្រួ​សារ ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ប្រ​ជា​ជន​ដែល​រស់​នៅ​រាយ​ប៉ាយ​ចំ​នួន ២៨៨ គ្រួ​សារ។ ទន្ទឹម​នឹង​នោះ វិនិយោគ​កសាង​ថ្មី ជួល​ជុល ថែ​ទាំ​សំ​ណង់​គមនា​គមន៍​ជន​បទ​ចំ​នួន ៣៧ សំ​ណង់ នៅ​ឃុំ ភូមិ​លំ​បាក​ខ្លាំង; កសាង​ទម្រង់​ឧបត្ថម្ភ ពិ​ពិធ​កម្ម​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត; រៀប​ចំ​បើក​វគ្គ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច ។ល។ ឆ្លង​តាម​រយៈ​នោះ ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។

សា​លា​រៀន​បាន​វិនិ​យោគ​កសាង​រឹង​មាំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រៀន​សូត្រ​ដល់​កូន​ចៅ​មា​មីង ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ធ្វឹង​ទឹក ស្រុក​ថាញ់​ទ្រី។

លោក ថាច់​ចៀង នៅ​ភូមិ​ទ្រុង​ញ៉ឹក ឃុំ​ឡឹម​តឹង ឱ្យ​ដឹង៖ “បច្ចុប្បន្ន ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​តភ្ជាប់​ភូមិ ឃុំ​និង​ភូមិ​ភាគ​ជិត​ខាង; ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​វិនិយោគ​កសាង​សម្រេច​រួច​រាល់​ជួយ​មាមីង​ខ្មែរ​ផលិត​ស្រូវ​បាន​មួយ​ឆ្នាំ ៣ រដូវ អន្ទង​អគ្គិសនី​និង​តភ្ជាប់​ប្រ​ព័ន្ធ​ទឹក​ស្អាត​ដល់​ផ្ទះ។ល។ ដូច្នេះ​មា​មីង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ក​បង្កើន​ផល ដោះ​ដូរ​ទំ​និញ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព។ ពិសេស កម្ម​វិធី​នៅ​ទាំង​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ឱ្យ​បុល​ទុន​ធ្វើ​ការ​រក​ស៊ី ជំ​នួយ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ។ល។ ដល់​មាមីង​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ហេតុ​នេះ គ្រួ​សារ​អ្នក​ណា​ក៏​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី ទើប​ជីវ​ភាព​កាន់​តែ​រីក​ចម្រើន តំ​បន់​ជន​បទ​អភិវឌ្ឍន៍​លឿន​មិន​ខុស​អ្វី​នឹង​ទី​ក្រុង​ឡើយ”។ ចំ​ណែកលោក​ថាច់​តឹម នៅ​ឃុំ​ធ្វឹង​ទឹក ឱ្យ​ដឹង៖ “កម្ម​វិធី​ វិនិយោគ​បាន​ធ្វើ​ឱ្យ​តំបន់​ជន​បទ​ជន​រួម​ជាតិ​ខ្មែរ មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ បច្ចុប្បន្ន លេច​ធ្លោ​បំ​ផុត​គឺ​សា​លា​រៀន​ត្រូវ​បាន​សាង​សង់​មាន​ភាព​សម​រម្យ​សម្រេច​បទ​ដ្ឋាន ម៉្លោះ​ហើយ កូន​ចៅ​មា​មីង​ខ្មែរ​បាន​ទៅ​រៀន​សូត្រ ដូច្នេះ​កម្រិត​ប្រ​ជា​បញ្ញា​ត្រូវ​បាន​កើន​ឡើង; ឃុំ​ជា​សារ​វន្ត​បំ​បាត់​ផ្ទះ​ស្លឹក; បេតិក​ភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស; ផ្លូវ​ជន​បទ​ភូមិ​តភ្ជាប់​ឃុំ ស្រុក​រាប​រលូន ព្រម​ទាំង​បាន​រដ្ឋ​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​បុន​ទុន​អា​ទិភាព​សម្រាប់​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម ទើម​តំ​បន់​ជន​បទ​ធ្វឹង​ទឹក បច្ចុប្បន្ន មាន​អា​ជីវ​កម្ម​ឯក​ជន​លក់​សម្ភារៈ​កសិកម្ម សម្ភារៈ សាង​សង់ គ្រឿង​តុប​តែង​លម្អ​ផ្ទះ។ល។ ដែល​ធ្វើ​ម្ចាស់​អា​ជីវ​កម្ម​ជា​ជន​ជាតិ​ខ្មែរ”។

តាម​ប្រ​សាសន៍​លោក លីវ​ទ្រិញ​ហ្វី ប្រ​ធាន​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​ថាញ់​ទ្រី កម្ម​វិធី​ផ្សព្វ​ផ្សាយ​លើ​ភូមិ​សាស្ត្រ​ស្រុក​បាន​បង្ក​ភាព​រីក​ចម្រើន​យ៉ាង​ច្បាស់​ក្នុង​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​តាម​ទិស​ដៅ​វិជ្ជ​មាន។ អា​ស្រ័យ​ហេតុ​នោះ អត្រា​គ្រួ​សារ​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​របស់​ស្រុក កាត់​បន្ថយ​មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ​ជាង ២% នៅ ២០២៤ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ទូទាំង​ស្រុក​ថយ​ចុះ​នៅ​ត្រឹម ៣,៨%៕                           

    យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ