មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/08/2024 - 10:22

វិធី​រៀន​របស់​បេក្ខ​ជន​លំ​ដាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​ ឡេហ្វិញ​កាក​តឿង

ក្នុង​ចំ​ណោម​បេក្ខ​ជន​ជាង​១៤.០០០​នាក់ ដែល​ប្រ​ឡង​ជម្រើស​ចូល​រៀន​ថ្នាក់​ទី​១០ កម្រិត​វិទ្យា​ល័យ​ ឆ្នាំ​សិក្សា​ ២០២៤​-២០២៥ (សម័យ​ប្រ​ឡង​) ប្អូន​ឡេ​ហ្វិញ​កា​តឿង អតីត​សិស្ស​អនុវិទ្យា​ល័យ​លឿង​ថេ​វិញ​ ទទួល​បាន​៤៨,៨៥​ពិន្ទុ​ ក្លាយ​ជា​បេក្ខ​ជន​ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​នៃ​តំ​បន់​ដីតី​ដូ។​

កាក​តឿង (ខាង​ឆ្វេង​) និង​មិត្ត​ភ័ក្តិ​។​ រូប​៖ B.NG

ក្នុង​អំ​ឡុង​ពាក់​កណ្តាល​ខែ​មិថុនា​ ឆ្នាំ​២០២៤ ក្តី​រីក​រាយ​បាន​មក​ជា​មួយ​ប្អូន​​ឡេ​ហ្វិញ​កាក​តឿង ពេល​ប្អូន​ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​ក្នុង​សម័យ​ប្រ​ឡង​ ទទួល​បាន​៤៨,៨៥​ពិន្ទុ។​ ក្នុង​នោះ​ វិញ្ញា​សា​អក្សរ​សាស្រ្ត​៩,៥ពិន្ទុ​ គណិត​វិទ្យា​៩,៥ពិន្ទុ​ (មុខ​វិជ្ជា​ទាំង​២​នេះ​គុណ​២) ភាសា​អង់​គ្លេស​៩,៨៥​ពិន្ទុ​ និង​ពិន្ទុ​អា​ទិភាព​ជន​ជាតិ​ចិន​១​ពិន្ទុ​ទៀត។​ គោល​បំ​ណង​របស់​ប្អូន​ គឺវិ​ទ្យា​ល័យ​ចូវ​វ៉ាន់​លីម។​ ប្អូន​ឡេ​ហ្វិញ​កាក​តឿង ឱ្យ​ដឹង៖ “ប្អូន​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​ ពី​ព្រោះ​ទទួល​បាន​ពិន្ទុ​ខ្ពស់។​ ម្យ៉ាង​ទៀត​ គឺមិន​ធ្វើ​ឱ្យ​លោក​គ្រូ​អ្នក​គ្រូ​និង​ឪ​ពុក​ម្ដាយ​ខក​ចិត្ត”។​

តាម​ប្រ​សាសន៍​អ្នក​គ្រូ​ហូធី​ពឿង គ្រូ​បន្ទុក​ថ្នាក់​ ទី ៩A១៤ អនុវិទ្យា​ល័យ​លឿង​ថេវិញ​ ឱ្យ​ដឹង៖ ប្អូន​កាក​តឿង ជា​សិស្ស​ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ; មាន​ស្មារតី​គោ​រព​វិន័យ​យ៉ាង​ល្អ។​ ក្នុង​ដំ​ណើរ​ការ​សិក្សា​ ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់​ចែក​រំលែក និង​ជួយ​មិត្ត​ភ័ក្តិ។​ “ខ្ញុំ​សង្ឃឹម​ថា​ ប្អូន​នឹង​បន្ត​រក្សា​ស្នា​ដៃ​ក្នុង​ឆ្នាំ​សិក្សា​វិទ្យា​ល័យ​ ដើម្បី​អនុវត្ត​នូវ​ក្តី​ស្រមៃ​របស់​ខ្លួន។​ ទន្ទឹម​នឹង​នោះ​ ប្អូន​ក៏​ជា​គំ​រូ​លេច​ធ្លោ​ដល់​សិស្ស​អនុវិទ្យា​ល័យ​លឿង​ថេ​វិញ​ យក​តម្រាប់​តាម​ផង​ដែរ​” អ្នក​គ្រូ​ហូធី​ពឿង បាន​ឱ្យ​ដឹង​ដូច្នេះ។​

កាក​តឿង (ខាង​ឆ្វេង​) និង​មិត្ត​ភ័ក្តិ​។​ រូប​៖ B.NG

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​មួយ​ដែល​មាន​ឪ​ពុក​ម្តាយ​ជាបុគ្កលិក​រដ្ឋ តាំង​ពី​តូច កាក​តឿង​បាន​ទទួល​យក​នូវ​ភាព​សណ្តាប់​ធ្នាប់​ ស្មារតី​សង្វាត​រៀន​សូត្រ​របស់​គ្រួ​សារ​ ក៏​ដូច​ជា​ការ​ស្រ​ឡាញ់​និង​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រៀន​សូត្រ​របស់​ឪ​ពុក​ម្តាយ។​ កាក​តឿង មាន​ស្មារតី​ស្វ័យ​សិក្សា​ខ្ពស់​ និង​តែង​យល់​ថា​ ការ​រៀន​សូត្រ​គឺ​ជា​ច្រក​ទ្វារ​តែ​មួយ​គត់​ ដើម្បី​អភិវឌ្ឍន៍​និង​ជោគ​ជ័យ។​

ចែក​រំលែក​អំ​ពី​បទ​ពិសោធន៍​នៃ​ការ​រៀន​ ប្អូន​ឡេហិញ​កាក​តឿង ឱ្យ​ដឹង៖ ក្រៅ​ពី​ការ​រៀន​ក្នុង​សៀវ​ភៅ​សិក្សា​ ប្អូន​នៅ​ទាំង​គួប​ផ្សំ​នឹង​ការ​ស្វែង​យល់​បន្ថែម​នៅ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និង​ដោះ​ដូរ​ជា​មួយ​មិត្ត​ភ័ក្តិ​ លោក​គ្រូ​អ្នក​គ្រូ​ទៀត​ផង។​ ជា​សំ​ខាន់​ គឺ​ប្អូន​បែង​ចែក​ពេល​វេលា​សម​ស្រប​រវាង​ការ​សិក្សា​ ការ​សម្រាក​និង​កម្សាន្ត​សប្បាយ។​ តួយ៉ាង​ដូច​វិញ្ញា​សា​គណិត​វិទ្យា​ ប្អូន​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​មេរៀន​និង​រៀន​ចាំ​រូប​មន្ត; រួច​ហាត់​ធ្វើ​លំ​ហាត់​ដើម្បី​លត់​ដំ​បំ​ណិន​ផង​និង​ឱ្យ​ចង​ចាំ​បាន​យូរ​ផង​; ទន្ទឹម​នឹង​នោះ​ ស្វែង​រក​ប្រ​ធាន​វិញ្ញា​សា​ប្រ​ឡង​តាម​អ៊ីន​ធឺ​ណិត​ប​ន្ថែម។​ “ចំ​ពោះ​វិញ្ញា​សាអក្សរ​សាស្រ្ត​ ជា​ដំ​បូង​ប្អូន​ត្រូវ​រៀន​ពីរ​ចនា​សម្ព័ន្ធ​នៃ​អត្ថ​បទ​ និង​របៀប​សរ​សេរ​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​យោង​ទៅ​លើ​អត្ថ​បទ​ល្អ​” ប្អូន​កាក​តឿង បាន​បង្ហើប​ឱ្យ​ដឹង​ដូច្នេះ​។​ តាម​សម្ដី​បង​ស្រី​ ហ្វិញ​ហ្វា​ហឿង​ ម្តាយ​របស់​ឡេ​ហ្វិញ​កាក​តឿង តាំង​ពី​មុន​មក​គ្រួ​សារ​តែង​ខិត​ខំ​បង្ក​ឱ្យ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ មិន​ដាក់​សម្ពាធ​ឱ្យ​កូន។​ សម្រេច​បាន​លទ្ធ​ផល​នេះ​ គ្រួ​សារ​ត្រេក​អរ​និង​រំភើប​ចិត្ត​ខ្លាំង​ ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​កូន​ក្នុង​រយៈ​ពេល​កន្លង។​

ក្នុង​អំ​ឡុង​ពេល​ ៤ ឆ្នាំ​សិក្សា​នៅ​អនុវិទ្យា​ល័យ​ កាក​តឿង​តែង​រៀន​ពូកែ​គ្រប់​មុខ​វិជ្ជា។​ ពិន្ទុ​មធ្យម​ភាគ​រាល់​មុខ​វិជ្ជា​សម្រេច​បាន​ជាង​៩,៥​ពិន្ទុ។​ ត្រៀម​ចូល​រៀន​កម្រិត​វិទ្យា​ល័យ​ កាក​តឿង​កាន់​​តែខិត​ខំ​សិក្សា​ ដើម្បី​សម្រេច​នូវ​ក្តី​ស្រ​មៃ​និង​បំ​ណង​ប្រាថ្នា​ទៅ​អនា​គត។​ កាក​តឿង ឱ្យ​ដឹង៖ “ក្តី​ស្រ​មៃ​របស់​ប្អូន​ ចង់​ធ្វើ​ជា​វេជ្ជ​បណ្ឌិត។​ ក្នុង​អំ​ឡុង​ពេល​៣​ឆ្នាំ​សិក្សា​នៅ​កម្រិត​វិទ្យា​ល័យ​ខាង​មុខ​នេះ​ ប្អូន​នឹង​ខិត​ខំ​លត់ដំ​ឱ្យ​បាន​ល្អ​គ្រប់​មុខ​វិជ្ជា។​ ពិ​សេស​ គឺវិញ្ញា​សា​គណិត​វិទ្យា​ គីមី​វិទ្យា​ ជីវ​វិទ្យា​ ដើម្បី​អនុវត្ត​នូវ​ទិស​ដៅ​របស់​ខ្លួន​”៕

​             ងឹង - វិមាន​

ចែករំលែកអត្ថបទ