ទន្ទឹមនឹងការងារគិតគូរពីជីវភាពជនរួមជាតិខ្មែរ គ្រប់ថ្នាក់ គ្រប់ផ្នែកនៅទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង បានផ្ដោតការយកចិត្តទុកដាក់ឧបត្ថម្ភដើមទុន បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងទំនាក់ទំនងការងារធ្វើ ដោយចាត់ទុកថា នេះជាវិធានការដោះស្រាយរឹងមាំ ជួយមាមីងចាកផុតពីភាពក្រីក្រដោយចីរភាព។
មានគ្រួសារជាច្រើនបានប្រើប្រាស់ដើមទុនមានប្រសិទ្ធភាពសម្រាប់ពង្រីកការផលិត។
រីករាយពេលឧទ្ទេសនាមជាមួយយើងខ្ញុំអំពីគោមួយនឹម ដែលរដ្ឋអំណាចភូមិភាគជំនួយទុនសម្រាប់ចិញ្ចឹម លោកពូចៅឆន់ នៅភូមិមុាំងរ៉ ឃុំវ៉ាន់យ៉ាវ មិនអាចលាកបាំងបាននូវក្ដីរំភើបរីករាយ។ គ្រួសារគាត់កំពុងចិញ្ចឹមគោមេ៣ក្បាល។ រៀងរាល់១៨ខែ គាត់លក់កូនគោមួយលើក ទើបសន្សែសន្សំបានប្រាក់លំនឹងសម្រាប់គ្រួសារ។ អស់រយៈពេលជាច្រើនឆ្នាំខិតខំប្រឹងប្រែង “ដើមទុន” ចិញ្ចឹមគោក៏នៅដដែល រីឯប្រភពសន្សំចេះតែកើនឡើង បានជាគាត់រីករាយយ៉ាងខ្លាំង។
ករណីរបស់លោកពូចៅឆន់ ជាគ្រួសារខ្មែរមួយក្នុងចំណោមគ្រួសារខ្មែរក្រីក្រនានានៅឃុំវ៉ាន់យ៉ាវ ត្រូវបានភូមិភាគជំនួយទុនផលិតកម្ម ដោយផ្អែកលើការអនុវត្តនូវគោលនយោបាយពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១ -២០៣០។ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវ៉ាន់យ៉ាវ ង្វៀងធីប៊ិចតៀង បានផ្ដល់ព័ត៌មាន៖ វ៉ាន់យ៉ាវជាឃុំមានជនរួមជាតិខ្មែររស់នៅ៧១,៩% ហើយជាឃុំមានលក្ខណសម្បត្តិសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង។ ដើម្បីជំនួយមាមីងចាកផុតពីភាពក្រីក្រដោយចីរភាព យើងខ្ញុំបានសហការជាមួយនឹងការិយាល័យទំនាក់ទំនងនៃធនាគារគោលនយោបាយសង្គមនៅទីរួមខេត្តទិញបៀង ផ្ដល់កម្ចីឥណទានជំនួយគ្រួសារផលិត ធ្វើអាជីវកម្មតំបន់លំបាកជាង១៣,១ពាន់លានដុង គ្រួសារចាកផុតពីភាពក្រីក្រជាង២,៩ពាន់លានដុង។ មានគ្រួសារជាច្រើនបានប្រើប្រាស់ដើមទុននេះយ៉ាងមានប្រសិទ្ធភាពសម្រាប់បើកទូលាយការផលិត លើកកម្ពស់ជីវភាព។ បច្ចុប្បន្ន ភូមិភាគកំពុងបន្តត្រួតពិនិត្យ អនុវត្តប្រភពទុនបុលតាមសេចក្ដីកំណត់សម្រាប់ជំនួយបន្ថែមដល់គ្រួសារខ្មែរជាច្រើនទៀតដែលមានតម្រូវការ”។
ទន្ទឹមនឹងឧបត្ថម្ភទុនបុល គណៈកម្មាធិការប្រជាជនឃុំវ៉ាន់យ៉ាវ នៅទាំងពង្រឹងការបង្កើតការងារធ្វើដល់ជនរួមជាតិខ្មែរទៀតផង។ “ដំណាក់កាល២០១៩-២០២៤ គណៈកម្មាធិការប្រជាជនឃុំបានឧទ្ទេសនាមការងារធ្វើដល់ពលករ១.៥០០នាក់ ទៅធ្វើការនៅក្រៅខេត្ត។ បច្ចុប្បន្ន ទូទាំងឃុំមានពលករ៣.៦៨៩នាក់បានធ្វើការងារនៅក្រៅខេត្ត ក្នុងនោះ មានជនរួមជាតិខ្មែរជាង២.៨០០នាក់ ពិសេស មានយុវជនខ្មែរ២នាក់ទៅពលកម្មនៅប្រទេសជប៉ុន” លោកស្រីង្វៀងធីប៊ិចតៀង បានផ្ដល់ព័ត៌មានដូច្នេះ។
មិនចំពោះតែឃុំវ៉ាន់យ៉ាវប៉ុណ្ណោះទេ ការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចទីរួមខេត្តទិញបៀង នៅទាំងសហការជាមួយនឹងភូមិភាគ ពង្រឹងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងទំនាក់ទំនងការងារធ្វើជូនជនរួមជាតិខ្មែរទៀតផង។ ប្រធានការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចទីរួមខេត្តទិញបៀង លីគឹមថ ឱ្យដឹង៖ “បច្ចុប្បន្ន យើងខ្ញុំសកម្មរៀបចំបណ្តុះបណ្ដាលវិជ្ជាជីវៈ ដោយផ្ដុំកម្លាំងបណ្ដុះបណ្ដាល ផ្នែកមុខរបរកសិកម្មនិងក្រៅកសិកម្មនៅភូមិភាគ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបានឧបត្ថម្ភថវិកាចាប់ពី២ដល់៣លានដុង/នាក់/វគ្គ ដើម្បីពួកគាត់លំនឹងចិត្ត រៀនយកនូវបំណិននិងមានឱកាសស្វែងរកបានការងារធ្វើ”៕
យោង៖កាសែតអាងយ៉ាង- ប្រែសម្រួល៖ ថាច់ធី