ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/09/2026 - 05:38

ផ្តុំ​កម្លាំង​អនុ​វត្ត​ភារ​កិច្ច ខិត​ខំ​កំ​ណើន​តួ​លេខ ២ ខ្ទង់​ 

  ​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​វី​តឹង លោក​ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ធ្វើ​ការ​ជា​មួយ​សង្កាត់​៖ វី​ថាញ វី​តឹង ឡុង​មី ឡុង​ប៊ិញ និង​ឃុំ​វី​ថាញ ១ អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​ភារ​កិច្ច​ដល់​ខែ កញ្ញា ឆ្នាំ ២០២៦។

លោក​ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ក្នុង​ឱ​កាស​ជួប​ធ្វើ​ការ។  ​ 

ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​រាយ​ការណ៍​លទ្ធ​ផល​ការ​ងារ។

ក្នុង​អំ​ឡុង ៩ ខែ​កន្លង គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ សង្កាត់​ទាំង ៥ នេះ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ​អនុ​វត្ត​ព្រម​ៗគ្នា ការងា​រក​សាង​បក្ស និង​ដំ​ណើរ​ការ​ដោយ​រលូន​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។ លើ​វិស័យ​សេដ្ឋ​កិច្ច​-សង្គម ភូមិ​ភាគ​នា​នា​បាន​អនុ​វត្ត​នូវ​វិធាន​ការ​ជា​ច្រើន ច្បាម​ជាប់​ទិស​ដៅ​កំ​ណើន​តួ​លេខ ២ ខ្ទង់។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី ការ​ងារ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​រដ្ឋ​នៅ​អង្គ​ភាព​មួយ​ចំ​នួន​នៅ​តែ​មិន​ទាន់​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ។

ក្នុង​ឱ​កាស​ជួប​ធ្វើ​ការ លោក​ដុង​វុាំង​ថាញ សំ​ណូម​ពរ​អង្គ​ភាព​នា​នា​ប្រ​ញឹក​ដាក់​ចេញ​វិធាន​ការ​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​គម្រោង​និង​សំ​ណង់​នា​នា; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផ្តល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ បង្ក​កម្លាំង​ជំ​រុញ​ទាក់​ទាញ​វិនិ​យោគ​ឯក​ជន។ ទន្ទឹម​នឹង​នោះ ជំ​រុញ​អភិ​វឌ្ឍ​វិស័យ​ឧស្សា​ហកម្ម កសិ​កម្ម ពា​ណិជ្ជ​កម្ម សេ​វា​កម្ម និង​ទេស​ចរណ៍; បង្កើន​វិធាន​ការ​ប្រ​មូល​ចំ​ណូល​ថវិ​កា​។ ទន្ទឹម​នឹង​នោះ ក្រើន​រំលឹក​ដល់​ឃុំ សង្កាត់​នា​នា​បន្ត​ជំ​រុញ​ផ្លាស់ ប្តូរ​ឌីជី​ថល វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្សារ​ភ្ជាប់​នឹង​ការ​កែ​ទម្រង់​រដ្ឋ​បាល​; អនុ​វត្ត​បច្ចេក​វិទ្យា​ទៅ​ក្នុង​ការ​ផលិត លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ឌីជី​ថល។ អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​ការ​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ បង្កើត​កំ​ណត់​ត្រា​សុខ​ភាព​អេឡិច​ត្រូ​និកទូ​ទាំង​ប្រ​ជា​ជន; ឌីជី​ថល​កម្ម​ឯក​សារ​បក្ខ​ជន; យក​ចិត្ត​ទុក​ដាក់​ពង្រីក​បក្ខ​ជន រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​រឹង​មាំ៕

                                ហ្វាង​ង៉ីម - វិមាន​

ចែករំលែកអត្ថបទ