នាយកដ្ឋានពន្ធដារទីក្រុងកឹងធើ បានរៀបចំសន្និសីទស្ងើចសរសើរអ្នកបង់ពន្ធដែលបានអនុវត្តកាតព្វកិច្ចពន្ធបានល្អក្នុងឆ្នាំ ២០២៥។ លោក ត្រឹងក្វឹកវ៉ូវ អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។
ឆ្នាំ ២០២៥ ទីក្រុងកឹងធើ ប្រមូលចំណូលថវិការដ្ឋបាន ២៥.៨០៨ ពាន់លានដុង សម្រេចលើស ៧,៨% នៃគ្រោងថវិកាដែលក្រសួងហិរញ្ញវត្ថុប្រគល់ជូន និងកើនឡើង ៨,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ មានអ្នកបង់ពន្ធគំរូ ២៤៩ នាក់ដែលបានអនុវត្តបានល្អនូវគោលនយោបាយ និងច្បាប់ស្តីពីពន្ធដារ ឆ្នាំ ២០២៥ ត្រូវបានស្ងើចសរសើរ។ ក្នុងនោះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានជូនបណ្ណសរសើរដល់អ្នកបង់ពន្ធ ១០៥ នាក់; នាយកដ្ឋានពន្ធដារទីក្រុង ក៏ជូនលិខិតសរសើរដល់អ្នកបង់ពន្ធ ១៤៤ នាក់។

លោកត្រឹងក្វឹកវ៉ូវ អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនទីក្រុង ដល់អ្នកបង់ពន្ធដែលបានអនុវត្តកាតព្វកិច្ចពន្ធបានល្អក្នុងឆ្នាំ២០២៥។
ថ្លែងនៅក្នុងសន្និសីទ លោកត្រឹងក្វឹកវ៉ូវ បាននិងស្ងើចសរសើរដល់អ្នកបង់ពន្ធគំរូទាំង ២៤៩ នាក់ ដែលបានអនុវត្តកាតព្វកិច្ចពន្ធបានល្អ ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ លោកបានស្នើឱ្យសហគមន៍អាជីវកម្ម អាជីវកររួមជាមួយអ្នកបង់ពន្ធនៅក្នុងទីក្រុងកឹងធើ បន្តលើកកម្ពស់ស្មារតីម្ចាស់ការច្នៃប្រតិដ្ឋ ក្លាយជាកម្លាំងឈានមុខក្នុងការផ្លាស់ថ្មីការគ្រប់គ្រង ព្រមទាំងជំរុញការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស និងការផ្លាស់ប្ដូរឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។ សម្រាប់ផ្នែកពន្ធដារទីក្រុង លោកបានស្នើឱ្យបន្តកែលម្អរបៀបគ្រប់គ្រង ឆ្ពោះទៅរកការបម្រើប្រជាជននិងអាជីវកម្ម បង្កើតបរិយាកាសអាជីវកម្មអំណោយផល រក្សាប្រភពចំណូលប្រកបដោយចីរភាព ព្រមទាំងកសាងកងជួរបុគ្គលិកពន្ធដារមានវិជ្ជាជីវៈ មានវិន័យ មានការទទួលខុសត្រូវនិងយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច៕
ត្វៀកទិ្រញ - ពេជ្រសឿន