នៅរសៀលថ្ងៃទី ៩ ខែកញ្ញា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងវគ្គហ្វឹកហ្វឺនអំពីបទបញ្ជា និងកសាងកងកម្លាំងមានរបៀបរៀបរយ ឆ្នាំ ២០២៦ មានអ្នកតំណាងចូលរួម ៩២ នាក់ ដែលជាកម្មាភិបាលបញ្ជាការនៃការិយាល័យ គណៈ និងអង្គភាពនានាចំណុះកងទ័ពការពារព្រំដែនទីក្រុង។

ទិដ្ឋភាពវគ្គហ្វឹកហ្វឺន។
ខ្លឹមសារហ្វឹកហ្វឺនប្រមូលផ្តុំឯកភាព បំប៉ន និងលើកកម្ពស់កម្រិតវិជ្ជាជូនកម្មាភិបាលអំពីពិធីកិច្ច អាកប្បកិរិយាយោធា របៀបសួរ និងកាយវិការគំនាប់ គំនាប់រាយការណ៍ ប្រគល់និងទទួលរង្វាន់ និងសេចក្តីកំណត់ថ្មីមួយចំនួន ឯកភាពអំពីបទបញ្ជា និងពិធីកិច្ចក្នុងយោធា។ ទន្ទឹមនឹងនោះ កម្មាភិបាលដែលចូលរួមវគ្គហ្វឹកហ្វឺន បានផ្សព្វផ្សាយនូវឯកសារអំពីកសាងកងកម្លាំងមានរបៀបរៀបរយក្នុងកងទ័ពការពារព្រំដែន; ឯកភាពការគ្រប់គ្រង ចាត់ចែងប្រព័ន្ធផ្លាកសញ្ញា បដា ខ្សែធ្នើរ រៀបមានសណ្តាប់ធ្នាប់ផ្ទៃក្នុងនៅស្ថាប័ន និងអង្គភាព; សេចក្តីកំណត់ ណែនាំអំពីកសាង គ្រប់គ្រង និងរៀបចំប្រព័ន្ធស្ថាប័នវប្បធម៌ កសាងមានរបៀបរៀបរយក្នុងការងារភស្តុភារ និងបច្ចេកទេស។
តាមរយៈវគ្គហ្វឹកហ្វឺន ដើម្បីរួមចំណែកលើកកម្ពស់កម្រិតវិជ្ជា និងស្មារតីគោរពបទបញ្ជា ពិធីកិច្ច អាកប្បករិយាយោធា បង្កការឯកភាពក្នុងការចាត់តាំង គ្រប់គ្រង និងរក្សាសណ្តាប់ធ្នាប់មានរបៀបរៀបរយនៅតាមស្ថាប័ន អង្គភាព។ ឆ្លងតាមរយៈនោះ កសាងកងទ័ពការពារព្រំដែនទីក្រុងកឹងធើរឹងមាំគ្រប់ជ្រុងជ្រោយ "គំរូ និងឆ្នើម" ឆ្លើយតបនឹងតម្រូវការភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ និងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕
យ្វីអាញ - វិមាន