ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/09/2026 - 15:29

គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ សម្រេច​ខ្លឹម​សារ​សំ​ខាន់​ៗជា​ច្រើន​ 

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ ដើម្បី​អនុ​វត្ត​ខ្លឹម​សារ​នា​នា​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​។

លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ធ្វើ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​។

អ្នក​តំ​ណាង​ចូល​រូ​មកិច្ច​ប្រ​ជុំ​នៃ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​
ទីក្រុងកឹងធើ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ បាន​ផ្តល់​មតិ​លើ​ខ្លឹម​សារ​នា​នា​៖ លទ្ធ​ផល​ការ​ងារ​ ៨ ខែ​កន្លង​ និង​ទិស​ដៅ​ ភារ​កិច្ច​ខែ​កញ្ញា​ ឆ្នាំ​ ២០២៦; គម្រោង​រៀប​ចំ​ ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​គ្រប់​គ្រង​នៃ​ស្ថា​ប័ន​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​; បែង​ចែក​ភារ​កិច្ច​ប្រ​ចាំ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ អា​ណត្តិ​កាល​ ២០២៥-២០៣០ (កែ​សម្រួល​ និង​បំ​ពេញ​បន្ថែម​); ធ្វើ​ឱ្យ​សុក្រឹត​បុគ្គលិក​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​អា​ណត្តិ​កាល​ ២០២៥-២០៣០; និង​ពិ​និត្យ​បញ្ចូល​សមា​ជិក​បក្ស​។

ថ្លែង​មតិ​បញ្ជាក់​ និង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ ឯក​ភាព​នឹង​សេច​ក្តី​ព្រាង​លទ្ធ​ផល​ការ​ងារ​ ៨ ខែ​កន្លង​មក​ និង​ទិស​ដៅ​ ភារ​កិច្ច​ខែ​កញ្ញា​ ឆ្នាំ​ ២០២៦; ឯក​ភាព​លើ​ការ​បែង​ចែក​ភារ​កិច្ច​ប្រ​ចាំ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​; ឯក​ភាព​លើ​បុគ្គលិក​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​អា​ណត្តិ​កាល​ ២០២៥ - ២០៣០ និង​ឯក​ភាព​បញ្ចូល​មហា​ជន​ចូល​កង​ជួរ​បក្ស​ចំ​នួន​ ៥ រូប​ ព្រម​ទាំង​បញ្ចូល​ជា​បក្ខ​ជន​ពេញ​សិទ្ធិ​ជូន​ដល់​បក្ខ​ជន​ចំ​នួន​ ២ រូប​ ដោយ​បាន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្នើ​។

អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ សង្កត់​ធ្ងន់​៖ នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិ​ការ​បក្ស​នឹង​ចាត់​តាំង​បញ្ជ្រាប​ និង​អនុ​វត្ត​គោល​ការណ៍​ គោ​លន​យោ​បាយ​នា​នា​របស់​បក្ស​; អនុ​វត្ត​ល្អ​ការ​ងារ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លើ​គ្រប់​វិស័យ​; ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ឱ្យ​សុក្រឹត​ឡើង​វិញ​បណ្តា​គណៈ​ចង្អុល​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​; ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ការ​រៀប​ចំ​ផែន​ការ​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​ និង​មុខ​តំ​ណែង​ស្នូល​នា​នា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​។ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ធ្វើ​ល្អ​ការ​ងារ​នយោ​បាយ​ សតិ​អា​រម្មណ៍​ចំ​ពោះ​កម្មា​ភិបាល​ បក្ខ​ជន​; បន្ត​អនុ​វត្ត​ល្អ​នូវ​ផែន​ការ​ត្រួត​ពិ​និត្យ​ និង​ឃ្លាំ​មើល​ឆ្នាំ​ ២០២៦; អនុ​វត្ត​ល្អ​ការ​ងារ​វាយ​តម្លៃ​កម្មា​ភិបាល​។

លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្លែង​មតិ​បញ្ជាក់​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​។

ក្រោយ​កិច្ច​ប្រ​ជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ ធ្វើ​ជា​អធិប​តី​នៃ​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បាន​ផ្តល់​មតិ​អំ​ពី​គម្រោង​រៀប​ចំ​ ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​គ្រប់​គ្រង​នៃ​ស្ថា​ប័ន​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​។

តាម​រយៈ​នោះ​ គឺ​បាន​ឯក​ភាព​លើ​គម្រោង​រៀប​ចំ​ ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​គ្រប់​គ្រង​នៃ​ស្ថា​ប័ន​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​ ចាប់​ពី​ ៤ ស្ថា​ប័ន​ជំ​នាញ​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​ងារ​ នៅ​សល់​ត្រឹម​ ៣ ស្ថា​ប័ន​ជំ​នាញ​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​ងារ​។ ជាក់​ស្តែង​ គឺ​រួម​បញ្ចូល​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ជា​មួយ​នឹង​គណៈ​ឃោស​នា​អប់​រំ​ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទៅ​ជា​ “គណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​”; រក្សា​ទុក​ដដែល​នូវ​ស្ថា​ប័ន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​បក្ស​ និង​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​។

ស្ថា​ប័ន​ជំ​នាញ​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​ងារ​នីមួយៗ​ រៀប​ចំ​មិន​ឱ្យ​លើស​ពី​ ២ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​ជំ​នាញ​ (ប្រ​ហាក់​ប្រហែល​) និង​បុគ្គលិក​ជំ​នាញ​ការ​មួយ​ចំ​នួន​បម្រើ​ការ​ងារ​បក្ស​។ ក្រោយ​ការ​រៀប​ចំ​រួច​ នឹង​បន្ថយ​បាន​ថ្នាក់​អនុ​ប្រ​ធាន​នៃ​ស្ថា​ប័ន​នា​នា​។ ចាត់​តាំង​អនុ​វត្ត​ឱ្យ​សម្រេច​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​ ២០២៦។

គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បាន​ផ្តល់​មតិ​អំ​ពី​បុគ្គលិក​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​អា​ណត្តិ​កាល​ ២០២៥-២០៣០ ដោយ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្នើ​។

ថ្លែង​មតិ​ចង្អុល​ការ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ ស្នើ​ឱ្យ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ចង្អុល​ការប​ណ្តា​ស្ថា​ប័ន​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​ងារ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​ទប្បញ្ញត្តិ​ទាំង​ឡាយ​នៃ​ច្បាប់​ បទ​ប្បញ្ញត្តិ​របស់​បក្ស​អំ​ពី​ការក​សាង​គម្រោង​។ ទន្ទឹម​នឹង​នោះ​ ទាក់​ទង​ជា​មួយ​នឹង​គណៈ​ចាត់​តាំង​បក្ស​ក្រុង​ ដើម្បី​បាន​ការ​ណែ​នាំ​កសាង​គម្រោង​រៀប​ចំ​ ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​គ្រប់​គ្រង​នៃ​ស្ថា​ប័ន​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ ធា​នា​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​។

លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ (កណ្តា​ល) អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ជូន​សេច​ក្តី​សម្រេច​ផ្ទេរ​ប្រ​គល់​អង្គ​ការ​បក្ស​ និង​បក្ខ​ជន​ទៅ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​ទៅ​គណៈ​កម្មា​ធិ​ការ​បក្ស​រណ​សិរ្ស​មា​តុ​ភូមិ​ព្រម​ទាំង​អង្គ​ការ​មហា​ជន​នា​នា​នៃ​ទី​ក្រុង​កឹង​ធើ​។

ក្រោយ​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ ធ្វើ​ជា​អធិប​តី​នៃ​កិច្ច​ប្រ​ជុំ​ផ្ទេរ​ប្រ​គល់​អង្គ​ការ​បក្ស​ និង​បក្ខ​ជន​ ដល់​បក្ខ​ភាគ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ និង​បក្ខ​ភាគ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​នា​នា​នៃ​ទី​ក្រុង​។

លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ ប្រ​គល់​ជូន​សេច​ក្តី​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​ ប្រ​គល់​ជូន​អង្គ​ការ​បក្ស​ចំ​ណុះ​ចំ​នួន​ ៤ និង​សមា​ជិក​បក្ស​ចំ​នួន​ ៧៣ រូប​ ឱ្យ​ទៅ​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; ព្រម​ទាំង​ប្រ​គល់​ជូន​សេច​ក្តី​សម្រេច​ផ្ទេរ​ប្រ​គល់​អង្គ​ការ​បក្ស​ចំ​នួន​ ២៤ និង​បក្ខ​ជន​ចំ​នួន​ ៣៤៦ រូប​ ឱ្យ​ទៅ​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​រណ​សិរ្ស​មា​តុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​នា​នា​នៃ​ទី​ក្រុង​កឹង​ធើ​៕

អាញ​យុង​ - មេ​ងលី​

ចែករំលែកអត្ថបទ