12/09/2026 - 15:18

ដាំ​ក្រូច​ពោធិ៍​សាត់​ ទទួល​បាន​ផល​ច្រើន​និង​តម្លៃ​ល្អ​ 

ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​នៃ​ក្រូច​ពោធិ៍​សាត់​ បង​ ថា​ច់វង្ស​ នៅ​ភូមិ​តា​ម៉ង ឃុំ​តា​ឱន​ ខេត្ត​វិញ​ឡុង​ បាន​សម្រេច​ចិត្ត​យ៉ាង​ បង្វែរ​ផ្ទៃ​ដី​ផលិត​របស់​គ្រួ​សារ​មក​ដាំ​ក្រូច​ពោធិ៍​សាត់​។ អា​ស្រ័យ​ថែ​ទាំ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ ចម្កាក្រូច​របស់​បង​កំ​ពុង​លូត​លាស់​ ផ្តល់​ទិន្ន​ផល​ល្អ​ បច្ចុប្បន្ន​តម្លៃ​ក្រូច​មាន​ស្ថិរ​ភាព​បង្គួរ​ រក​បាន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។

បង​ ថា​ច់វង្ស​ រីក​រាយ​នៅ​ក្បែរ​ចម្កាក្រូច​ពោធិ៍​សាត់​ផ្លែ​ទន់​មែក​។

បង​ ថា​ច់វង្ស​ បាន​ឱ្យ​ដឹង​ កាល​ពី​មុន​ គ្រួ​សា​របង​បាន​វិនិយោគ​លើ​ដី​ស្រែ​ប្រ​មា​ណ​ ១០.០០០ ម៉ែ​ត្រកា​រ៉េ​ ដើម្បី​ដាំ​ក្រូច​ពោធិ៍​សាត់​។ ប៉ុន្មាន​ឆ្នាំ​មុន​ៗ តម្លៃ​ក្រូច​មាន​ពេល​ធ្លាក់​ចុះ​ទាប​ ឈ្មួញ​ប្រ​មូល​ទិញ​មិន​លំ​នឹង​ ហេ​តុ​នោះ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​បាន​ខ្ពស់​។ ឆ្នាំ​នេះ​ ក្រូច​បាន​ផល​ផង​ និង​តម្លៃ​លក់​ក៏​មាន​ស្ថិរ​ភាព​បង្គួរ​ផង​ ម៉្លោះ​ហើយ​អ្នក​ដាំ​ក្រូច​មាន​ភាព​រីក​រាយ​ណាស់​ ។ យោង​តាម​លោក​ វង្ស​ មធ្យម​ក្រូច​ ១ កុង​ អាច​ទទួល​បាន​ទិន្ន​ផល​ប្រ​មា​ណ​ពី​ ៦ - ៧ តោន​; ក្នុង​លក្ខ​ណៈដើម​លូត​លាស់​ ល្អ​ អនុ​វត្ត​បច្ចេក​ទេស​ថែ​ទាំ​ត្រឹម​ត្រូវ​ ទិន្ន​ផល​អាច​សម្រេច​បាន​ប្រ​មា​ណ​ ១៣ តោន​/១.០០០ ម៉ែ​ត្រកា​រ៉េ​។ បច្ចុប្បន្ន​ ចម្កាក្រូច​របស់​គ្រួ​សា​រលោក​កំ​ពុង​ផ្តល់​ផ្លែ​ ត្រៀម​ប្រ​មូល​ផល​។ ប្រ​សិន​បើ​តម្លៃ​ក្រូច​បន្ត​រក្សា​បាន​ដូច​បច្ចុប្បន្ន​ រដូវ​ក្រូច​នេះ​អាច​ផ្តល់​ប្រាក់​ចំ​ណូល​បង្គួរ​ដល់​គ្រួ​សារ​។

ដោយ​សង្កេត​ឃើញ​ថា​ដាំ​ក្រូច​ពោធិ៍​សាត់​ស្រប​ទៅ​នឹង​លក្ខ​ណៈផលិត​ និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ បង​ ថា​ច់វង្ស​ បាន​បន្ត​វិនិយោគ​ពង្រីក​ផ្ទៃ​ដី​បន្ថែម​ប្រ​មា​ណ​ ២.០០០ ម៉ែ​ត្រកា​រ៉េ​ បង្កើន​ផ្ទៃ​ដី​ដាំ​ក្រូច​របស់​គ្រួ​សារ​កើន​ឡើង​ ១២.០០០ ម៉ែ​ត្រកា​រ៉េ​។ បង​ ថា​ច់វង្ស​ បាន​ឱ្យ​ដឹង​ ដាំ​ក្រូច​ទាម​ទារ​ដើម​ទុន​វិនិយោគ​ដំ​បូង​ច្រើន​បង្គួរ​ អ្នក​ដាំ​ត្រូវ​តាម​ដាន​ចម្កាជាប់​ជា​ប្រ​ចាំ​ ថែ​ទាំ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ ទើប​ទទួល​បាន​ទិន្ន​ផល​និង​គុណ​ភាព​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ ប្រ​សិន​បើ​ថែ​ទាំ​បាន​ល្អ​ ក្រូច​អាច​ប្រ​មូល​ផល​ក្នុង​រយៈ​ពេល​ចាប់​ពី​ ៦ ឆ្នាំ​ឡើង​ទៅ​ អា​ស្រ័យ​ទៅ​លើ​លក្ខ​ណៈថែ​ទាំ​។

បង​ ថា​ច់វង្ស​ កំ​ពុង​ស្រោច​ទឹក​ចម្កាក្រូច​ដោយ​ម៉ាស៊ីន​បូម​ទឹក​។

យោង​តាម​បង​ ថា​ច់វង្ស​ ក្នុង​ដំ​ណើរ​ការ​ថែ​ទាំ​ក្រូច​ ខ្ញុំ​ប្រើ​ប្រាស់​ជី​សរី​រា​ង្គជា​សំ​ខាន់​ដើម្បី​កែ​លម្អ​ រក្សា​ដី​ឱ្យ​រសោះ​ ផុស​ ព្រម​ទាំង​គួប​ផ្សំ​ជា​មួយ​ជី​គី​មី​ដើម្បី​ផ្តល់​សារ​ធា​តុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ជួយ​ឱ្យ​ដើម​លូត​លាស់​ល្អ​។ ក្រៅ​ពី​នេះ​ ការ​ធា​នា​ប្រ​ភព​ទឹក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ជា​ពិ​សេស​ក្នុង​រដូវ​ប្រាំង​ ដើម្បី​ធា​នា​ឱ្យ​ដើម​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​លូត​លាស់​ និង​ចិញ្ចឹម​ផ្លែ​។ ចំ​ពោះ​សត្វ​ល្អិត​ និង​ជំងឺ​ គឺ​ជំងឺ​រលួយ​គល់​ដើម​ និង​រលួយ​ឬ​ស គឺ​ជា​ជំងឺ​មួយ​ក្នុង​ចំ​ណោម​ជំងឺ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​ពេល​ដែល​ដើម​មាន​ជំងឺ​ធ្ងន់​អា​ចប​ណ្តា​លឱ្យ​ងាប់​ដើម​។ ហេ​តុ​នេះ​ គ្រួ​សារ​ត្រូវ​ពិ​និត្យ​ចម្កាជា​ប្រ​ចាំ​ រក​ឃើញ​ឱ្យ​បាន​រហ័ស​ដើម្បី​មាន​វិធាន​ការ​ថែ​ទាំ​ និង​ការ​ពារ​ព្យា​បាល​ឱ្យ​បាន​សម​ស្រប​។

មិន​ត្រឹម​តែ​គ្រួ​សា​រលោក​ ថា​ច់វង្ស​ នោះ​ទេ​ ប្រ​ជា​ជន​ជា​ច្រើន​នៅ​ភូមិ​តា​ឱន​ ក៏​កំ​ពុង​ដាំ​ដំ​ណាំ​ក្រូច​ពោធិ៍​សាត់​នេះ​ដែរ​ និង​ចាត់​ទុក​ដំ​ណាំ​នេះ​ជា​ដំ​ណាំ​មុខ​ព្រួញ​របស់​ភូមិ​ភាគ​។ លោក​ ថា​ច់ង៉ុក​ លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​តា​ឱន​ បាន​ឱ្យ​ដឹង​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ តម្លៃ​ក្រូច​មាន​ពេល​ធ្លាក់​ចុះ​ទាប​ ឈ្មួញ​ទិញ​ក្នុង​តម្លៃ​មិន​ខ្ពស់​ ធ្វើ​ឱ្យ​កសិ​ករ​ជួប​ការ​លំ​បាក​ ប្រ​សិទ្ធ​ភាព​ផលិត​មិន​ដូច​ការ​រំ​ពឹង​ទុក​។ ពេល​ថ្មី​ៗនេះ​ តម្លៃ​ក្រូច​បាន​កើន​ឡើង​ និង​មាន​ស្ថិរ​ភាព​ជាង​មុន​ ខណៈ​ដែល​ចម្កាជា​ច្រើន​ទទួល​បាន​ទិន្ន​ផល​សម​រម្យ​ ធ្វើ​ឱ្យ​កសិ​ករ​មាន​ការ​រំភើប​រីក​រាយ​។

ក៏​តាម​លោក​ ថា​ច់ ង៉ុក​ ការ​ដែល​កសិ​ករ​ហ៊ាន​ផ្លាស់​ប្តូរ​ប្រ​ភេទ​ដំ​ណាំ​ ជ្រើស​រើស​ប្រ​ភេទ​ដំ​ណាំ​ដែល​សម​ស្រប​នឹង​លក្ខ​ណះ​ដី​ធ្លី​ និង​មា​នទី​ផ្សារ​ប្រើ​ប្រាស់​គឺ​ជា​ទិស​ដៅ​មួយ​គួរ​លើក​ទឹក​ចិត្ត​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ ដើម្បី​ការ​ផលិត​មា​នភា​ពលំ​នឹង​ ប្រ​ជា​ជន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេក​ទេស​ថែ​ទាំ​ ការ​គ្រប់​គ្រង​ជំងឺ​ ការ​ប្រើ​ប្រាស់​ជី​សម​ហេ​តុ​ផល​ និង​តាម​ដា​នទី​ផ្សារ​ ដើម្បី​គ្រប់​គ្រង​ពេល​វេលា​ប្រ​មូល​ផល​ និង​ប្រើ​ប្រាស់​ផលិត​ផល​។ ជា​មួយ​នឹង​ផ្ទៃ​ដី​ ១២.០០០ ម៉ែ​ត្រកា​រ៉េ​ ក្រូច​ពោធិ៍​សាត់​កំ​ពុង​ផ្តល់​ផ្លែ​ ប្រ​សិន​បើ​បន្ត​រក្សា​បាន​ទិន្ន​ផល​ និង​តម្លៃ​លក់​អំ​ណោយ​ផល​ ទម្រង់​របស់​លោក​ ថា​ច់ វង្ស​ រំ​ពឹង​ថា​នឹង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​។

ទីទុយ​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ