15/09/2026 - 05:44

ទម្រង់​ដាំ​ក្រូច​វល្លិ​ក្នុង​រោង​សំ​ណាញ់​ 

ផ្តើម​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នាំ​មក​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់ គ្រួ​សារ​ប្រ​ជា​ជន​ខ្មែរ​មួយ​ចំ​នួន​នៅ​ភូមិ​បឹង ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង បាន​ប្តូរ​មក​ដាំ​ក្រូច​វល្លិ​ក្នុង​រោង​សំ​ណាញ់ ដោយ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ។ ទម្រង់​នេះ​ដំ​បូង បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជា​បណ្តើរៗ ពិ​សេស​នៅ​ពេល​ដែល​ផលិត​ផល​បាន​អា​ជីវ​កម្ម​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ផលិត និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល។

បង​ស្រី​ង្វៀង​ធី​ង៉ុក​ង៉ា នៅ​ថែ​ទាំ​ដំ​ណាំ​ក្រូច​វល្លិ​ក្នុង​រោង​សំ​ណាញ់​ត្រៀម​ប្រ​មូល​ផល។

បង​ស្រី​ង្វៀង​ធី​ង៉ុក​ង៉ា នៅ​ភូមិ​បឹង បាន​ឱ្យ​ដឹង កាល​ពី​មុន គ្រួ​សា​របង​ភាគ​ច្រើន​ដាំ​ដំ​ណាំ​រួម​ផ្សំ ដូច​ជា ម្ទេស ស្ពៃ​មើម និង​បន្លែ ប៉ុន្តែ​ច្រក​ចេញ​មិន​លំ​នឹង ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​ខ្ពស់។ ចាប់​ពី​បាន​ឧបត្ថម្ភ​សង់​រោង​សំ​ណាញ់ ពូជ​ក្រូច​វល្លិ​ព្រមទាំង​មាន​អា​ជីវ​កម្ម​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ផលិត​ផល​ក្នុង​តម្លៃ ១៤.០០០ ដុង​/គី​ឡូ​ក្រាម គ្រួ​សា​របង​ស្រី​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ផលិត។ តាម​បង​ស្រី​ង៉ា ការ​ដាំ​ក្រូច​វល្លិ​នៅ​ក្នុង​រោង​សំ​ណាញ់​ជួយ​ឱ្យ​ក្រូច​វល្លិលូត​លាស់​បាន​ល្អ កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ពី​អា​កាស​ធាតុ និង​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ។ ក៏​បាន​ឧបត្ថម្ភ​សង់​រោង​សំ​ណាញ់​ដូច​គ្នា​ដែរ បង​ស្រី តា​ធី​ង៉ុក​ប៊ិច នៅ​ភូមិ​មឹង បាន​ប្តូរ​មក​ដាំ​ក្រូច​វល្លិ​ផង​ដែរ។ បង​ស្រី​ប៊ិច បាន​ឱ្យ​ដឹង ចាប់​តាំង​ពី​មាន​រោង​សំ​ណាញ់​មក គ្រួ​សារ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ផលិត​ ដោយ​សារ​ដំ​ណាំ បាន​ការ​ពារ​ល្អ។ គ្រួ​សារ​បង​ស្រី​ថែម​ទាំង​បាន​អនុ​វត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​បាញ់​ផ្សែង​ក្រូច ដើម្បី​ផ្គត់​ផ្គង់​ទឹក​ឱ្យ​សម​ស្រប​ដល់​ដំ​ណាំ រួម​ចំ​ណែក​កាត់​បន្ថយ​កម្លាំង​ពល​កម្ម​ថែ​ទាំ និង​ចំ​ណាយ​លើ​ការ​ផលិត។ រោង​សំ​ណាញ់​មាន​ផ្ទៃ​ដី​ប្រ​មាណ ១.០០០ ម៉ែត្រ​កា​រ៉េ ថវិកា​វិនិ​យោគ​ប្រ​មាណ ១០០ លាន​ដុង អា​ស្រ័យ​រដ្ឋ​ជួយ​ឧបត្ថម្ភ។ បច្ចុប្បន្ន ចម្ការ​ក្រូច​វល្លិ​របស់​បង​ស្រី​ប៊ិច កំ​ពុង​លូត​លាស់​បាន​ល្អ​និង​ជិត​ដល់​ប្រ​មូល​ផល។

តាម​ប្រ​សាសន៍​លោក​គឹម​មិញ​ឌឿន លេខា​សាខា​បក្ស និង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​បឹង បាន​ឱ្យ​ដឹង នា​ពេល​កន្លង ឃុំ​តឹប​ស៊ើង បាន​ឧបត្ថម្ភ​រោង​សំ​ណាញ់​ដែល​មាន​តម្លៃ ១០០ លាន​ដុង ក្នុង​ផ្ទៃ​ដី ១.០០០ ម៉ែត្រ​កា​រ៉េ ជូន​ដល់​ប្រ​ជា​ជន ដើម្បី​ប្តូរ​វិធី​សាស្ត្រ​ផលិត​ជា​បណ្តើរៗ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច។ ដោយ​ឡែក​នៅ​ភូមិ​បឹង បច្ចុប្បន្ន មាន ២ គ្រួ​សារ ទទួល​បាន​ការ​ឧបត្ថម្ភ​រោង​សំ​ណាញ់​សម្រាប់​ដាំ​ក្រូច​វល្លិ។ ទម្រង់​ដាំ​ក្រូច​វល្លិ​នៅ​ក្នុង​រោង​សំ​ណាញ់ ជំ​ហាន​ដំ​បូង​ឃើញ​ថា​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ទិស​ដៅ​បង្វែរ​មុខ​ដំ​ណាំ​បាន​សម​ស្រប បង្កើន​ប្រាក់​ចំ​ណូល និង​កាត់​បន្ថយ​ហា​និភ័យ​ក្នុង​ការ​ផលិត។ ការ​បាន​រដ្ឋ​ឧបត្ថម្ភ​រោង​សំ​ណាញ់ ពូជ​ដំ​ណាំ ព្រម​ទាំង​អា​ជីវ​កម្ម​ចង​សម្ព័ន្ធ​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​កសិ​ផល បង្ក​លក្ខណៈ​ឱ្យ​កសិ​ករ​ហាន​វិនិ​យោគ​អភិវឌ្ឍ​ការ​ផលិត​តាម​ទិស​ដៅ​សុវត្ថិ​ភាព ស្ថិរ​ភាព និង​ចីរ​ភាព​ជា​បណ្តើរៗ៕

                                        ទីទុយ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ