គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងអង្គសន្និបាតសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាបនិងផ្សព្វផ្សាយសេចក្តីសម្រេច បទបញ្ជាមួយចំនួនរបស់ការិយាល័យនយោបាយដែលទើបបានដាក់ចេញ សម្រាប់បក្ខជន ដែលមិនទាន់បានចូលរួមអង្គសន្និបាតអនឡាញទូទាំងប្រទេស កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងហើយ។
.jpg)
ថ្នាក់ដឹកនាំទីក្រុង និងកម្មាភិបាល បក្ខជនចូលរួមអង្គសន្និបាតនៅសាលប្រជុំ A នៃគណៈកម្មាធិការបក្សទីក្រុង។
អង្គសន្និបាត បានចាត់តាំងឡើងតាមទម្រង់ផ្ទាល់នៅសាលប្រជុំ A នៃគណៈកម្មាធិការបក្សទីក្រុង ផ្គួបផ្សំនឹងតាមប្រព័ន្ធអនឡាញទៅកាន់ទីតាំងតភ្ជាប់នៃគណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សទីក្រុង សំដៅធានាកម្មាភិបាល និងបក្ខជនទាំងអស់ក្នុងបក្ខភាគទីក្រុង បានសិក្សាស្រាវជ្រាវរៀនសូត្រ បញ្ជ្រាបបានពេញលេញនូវសេចក្តីសម្រេច និងបទបញ្ជាមួយចំនួនរបស់ការិយាល័យនយោបាយ។
លោក ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង; លោក ឡេ កុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង; លោកស្រី ង្វៀង ធីង៉ុកដេប សមាជិកាគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានអញ្ជើញចូលរួម និងធ្វើរបាយការណ៍ប្រធានបទជំនាញ។
ចូលរួមអង្គសន្និបាតនៅសាលប្រជុំ A នៃគណៈកម្មាធិការបក្សទីក្រុង មានកម្មាភិបាល និងបក្ខជនចំណុះបក្ខភាគបណ្តាស្ថាប័នបក្សទីក្រុង បក្ខភាគក្រុមប្រឹក្សាប្រជាជនទីក្រុង បក្ខភាគគណៈកម្មាធិការប្រជាជនទីក្រុង បក្ខភាគរណសិរ្សមាតុភូមិ និងអង្គការមហាជននានាក្នុងទីក្រុង។
កម្មាភិបាល និងបក្ខជនទីក្រុង បានស្តាប់បណ្តាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង ធ្វើរបាយការណ៍លើប្រធានបទ៖ “បណ្តាខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីយុទ្ធសាស្ត្រការងារសតិអារម្មណ៍ក្នុងបរិការណ៍ថ្មី”; ប្រធានបទ “បណ្តាខ្លឹមសារសំខាន់ៗ និងស្នូលនៃបទបញ្ជារបស់ការិយាល័យនយោបាយ ស្តីពីការជំរុញការរៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ វិធីសាស្ត្រ និងឥរិយាបថហូជីមិញ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី”; ប្រធានបទប្រចាំអាណត្តិ “បណ្តាខ្លឹមសារមូលដ្ឋានស្តីពីការរៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ វិធីសាស្ត្រ និងឥរិយាបថហូជីមិញ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ”; ប្រធានបទ “បណ្តាខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការលើកកម្ពស់ភាពជាគំរូ ស្មារតីផ្លាស់ថ្មី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់កងជួរកម្មាភិបាល និងបក្ខជនក្នុងយុគសម័យថ្មី”; ប្រធានបទ “បណ្តាខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍតំបន់ និងចាត់តាំងលំហអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី”; ប្រធានបទ “បណ្តាខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិវៀតណាមនៅបរទេស”; និងប្រធានបទ “បណ្តាខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍទេសចរណ៍វៀតណាមឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញក្នុងយុគសម័យថ្មី”។

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ធ្វើជាអធីបតីក្នុងអង្គសន្និបាត។
ថ្លែងចង្អុលការក្នុងអង្គសន្និបាត លោក ត្រឹងវ៉ាំងហ្វៀង បានបញ្ជាក់៖ កម្មាភិបាល និងបក្ខជនម្នាក់ៗត្រូវកំណត់ថា ការសិក្សាស្រាវជ្រាវ និងរៀនសូត្រសេចក្តីសម្រេចបទបញ្ជា គឺជាភារកិច្ចនយោបាយដ៏សំខាន់; ត្រូវគោរពតាមពេលវេលា និងបទបញ្ជាផ្ទៃក្នុងនៃអង្គសន្និបាតឱ្យបានម៉ឺងម៉ាត់; យកចិត្តទុកដាក់ក្រេបជញ្ជក់យកនូវបណ្តាទស្សនៈដឹកនាំ គោលដៅ ភារកិច្ចសំខាន់ៗ ចំណុចថ្មីៗ និងទំនាក់ទំនងរវាងឯកសារនានា។ ដំណើរការរៀនសូត្រត្រូវផ្សារភ្ជាប់ជាមួយតួនាទី និងភារកិច្ចដែលបានប្រគល់ជូន ដើម្បីយល់ច្បាស់ពីតម្រូវការដែលបានដាក់ចេញចំពោះស្ថាប័ន អង្គភាព និងខ្លួនឯង; ជម្នះស្ថានភាពរៀនឱ្យតែមានយល់រួមៗ ខ្វះការភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង។ កម្មាភិបាល បក្ខជន អ្នករដ្ឋការ និងបុគ្គលិកម្នាក់ៗត្រូវភ្ជាប់ការរៀនសូត្រនិងអនុវត្តតាមអ៊ំ ជាមួយការហ្វឹកហាត់គុណសម្បត្តិ ការលើកកម្ពស់ សមត្ថភាព និងផ្លាស់ថ្មីវិធីសាស្ត្រធ្វើការ; លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងអស់ពីចិត្តបម្រើប្រជាជន។
អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង បានស្នើបន្ទាប់ក្រោយពីអង្គសន្និបាតនេះ បណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស ស្ថាប័ន និងអង្គភាពនានា ត្រូវពិនិត្យ និងធ្វើឱ្យជាក់ស្តែងនូវខ្លឹមសារដែលបានបញ្ជ្រាបធ្វើឱ្យទៅជាកម្មវិធី ផែនការ និងភារកិច្ចស្របតាមតួនាទី និងលក្ខណៈជាក់ស្តែង; ផ្សារភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់។ បណ្តាកម្មវិធី និងផែនការត្រូវច្បាមគោលដៅ តម្រូវការនៃសេចក្តីសម្រេច និងបទបញ្ជានីមួយៗ ព្រមទាំងធានាបាននូវការឯកភាព និងព្រមៗគ្នាក្នុងការចាត់តាំងអនុវត្ត។ បណ្តាគណៈកម្មាធិការបក្ស និងអ្នកដឹកនាំត្រូវតាមដានការអនុវត្តចាប់តាំងពីដំបូង ដើម្បីដោះស្រាយការលំបាកឱ្យបានទាន់ពេល កែតម្រូវនូវការខ្វះខាតក្នុងការចាត់តាំងអនុវត្ត និងជម្នះស្ថានភាពអនុវត្តយឺតយ៉ាវ៕
អាញ់យុង-វ៉ាន់តឹន