មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/09/2026 - 05:37

លោ​កថា​ច់សំ​អឿន៖ គំ​រូ​គ្រូ​បង្រៀន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំ​ពោះ​បុព្វ​ហេ​តុ​អប់​រំ​ជន​ជាតិ​ខ្មែរ​ 

ជា​ច្រើន​ឆ្នាំ​សិក្សា​កន្លង​ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ចំ​ណុះ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លខេត្ត​វិញ​ឡុង​ កាន់​តែ​បញ្ជាក់​ច្បាស់​នូវ​ឋានៈ​របស់​ខ្លួន​ និង​បង្កើត​បាន​នូវ​ជំនឿ​ទុក​ចិត្ត​អំ​ពី​គុណ​ភាព​បង្រៀន​និង​រៀន​។ លទ្ធ​ផល​នេះ​គឺ​រាប់​បញ្ចូល​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់​កង​ជួរ​គ្រូ​បង្រៀន​ទាំង​មូល​ ក្នុង​នោះ​មាន​លោក​គ្រូ​ ថា​ច់សំ​អឿន ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​ដែល​ទទួល​បាន​ការ​ស្រ​ឡាញ់​រាប់​អាន​ពី​សិស្សា​នុសិស្ស​ និង​ការ​ទំនុក​ចិត្ត​ពី​ឪ​ពុក​ម្ដាយ​សិស្ស​។

លោក​គ្រូ​ ថា​ច់សំ​អឿន កំ​ពុង​ណែ​នាំ​ដល់​សម​ណ​សិស្ស​និង​សិស្ស​។

លោក​គ្រូ​ ឡឹម​សា​រ៉​ន ចាង​ហ្វាង​រង​សា​លា​ បាន​បញ្ជាក់​៖ “លោក​គ្រូ​ថា​ច់សំ​អឿន បាន​ចាត់​បញ្ជូន​មក​ទទួល​បន្ទុក​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​។ ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​ លោក​គ្រូ​តែង​មាន​សាមគ្គី​ភាព​យ៉ាង​ជិត​ស្និទ្ធ​ ព្រម​ទាំង​ជួយ​គាំ​ទ្រ​ដល់​ថ្នាក់​ដឹក​នាំ​សា​លា​យ៉ាង​អស់​ពី​ចិត្ត​ ពិ​សេស​គឺ​លើ​ការ​ងារ​ជំ​នាញ​។ លោក​គ្រូ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គរុកោសល្យ​ភា​សា​អង់គ្លេស​ ហេ​តុ​នេះ​ទាំង​ចំ​ណេះ​ដឹង​និង​វិធី​សាស្ត្រ​បង្រៀន​គឺ​ល្អិត​ល្អន់​ណាស់​។ លោក​គ្រូ​ថែម​ទាំង​បង្ក​បរិយាកាស​សិក្សា​ដ៏​ពុះ​ពោរ​ តែង​ដោះ​ដូរ​មុខ​ជំ​នាញ​និង​វិជ្ជា​ជី​វៈ​ជា​មួយ​គ្រូ​បង្រៀន​ដទៃ​ ជួយ​ឱ្យ​គុណ​ភាព​បង្រៀន​ភា​សា​អង់គ្លេស​ ក៏​ដូច​ជា​គុណ​ភាព​រួម​របស់​សា​លា​មាន​លំ​នឹង​ជា​និច្ច​ និង​តែង​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​ប្រ​គល់​ជូន​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​”។

តាំង​ពី​វ័យ​កុមារ​ភាព​ លោក​គ្រូ​ ថា​ច់សំ​អឿន មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ដោយ​ក្ដី​ស្រ​ឡាញ់​ និង​ចំ​ណូល​ចិត្ត​ផ្នែក​គរុកោសល្យ​។ ឆ្នាំ​១៩៩៣ លោក​គ្រូ​បាន​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ (ខេត្ត​សុក​ត្រាំង​) រួច​បន្ត​រៀន​សូ​ត្រ​លើក​កម្ពស់​កម្រិត​វិជ្ជា​ថ្នាក់​មហា​វិទ្យា​ល័យ​គរុកោសល្យ​ភា​សា​អង់គ្លេស​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ក្នុង​ឆ្នាំ​១៩៩៨។ ពេល​បញ្ចប់​ការ​សិក្សា​ លោក​គ្រូ​ក៏​បាន​ចាត់​ឱ្យ​ទៅ​បង្រៀន​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ឃុំ​ង៉ូឡាក​។ ក្នុង​បណ្តា​ឆ្នាំ​ដំ​បូង​នៃ​អា​ជីព​បង្រៀន​ លោក​គ្រូ​បាន​ជួប​ប្រ​ទះ​ការ​លំ​បាក​ជា​ច្រើន​ ដោយ​ហេ​តុ​ថា​សិស្សា​នុសិស្ស​ជា​កូន​ចៅ​ជន​ជាតិ​ខ្មែរ​មាន​កម្រិត​វប្ប​ធម៌​មិន​ស្មើ​គ្នា​។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ឧត្តម​គតិ​របស់​លោក​គ្រូ​នៅ​តែ​រឹង​មាំ​ជា​និច្ច​ នោះ​គឺ​គ្រប់​យ៉ាង​ដើម្បី​សិស្សា​នុសិស្ស​ជា​ទី​ស្រ​ឡាញ់​។ ក្នុង​គោល​បំ​ណង​ជួយ​សិស្សា​នុសិស្ស​ឱ្យ​រៀន​ពូ​កែ​ភា​សា​អង់គ្លេស​ លោក​គ្រូ​បាន​ពុះ​ពារ​រាល់​ការ​លំ​បាក​ដោយ​ផ្ទាល់​ខ្លួន​ កសាង​បាន​ជា​រូប​ភាព​គ្រូ​បង្រៀន​ដ៏​ឆ្នើម​ម្នាក់​។ លុះ​ដល់​ឆ្នាំ​២០១៤ លោក​គ្រូ​ក៏​បាន​ចាត់​ឱ្យ​មក​បង្រៀន​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​នៅ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ដែល​ជា​សា​លា​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជាង​ ៩៨%។

រាល់​ពេល​ចូល​បង្រៀន​ លោក​គ្រូ​តែង​ស្រាវ​ជ្រា​វក​សាង​វិធី​សាស្ត្រ​បង្រៀន​ឱ្យ​ស្រប​នឹង​លក្ខ​ខណ្ឌ​ជាក់​ស្តែង​របស់​សិស្ស​។ ពិ​សេស​ចំ​ពោះ​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​ លោក​គ្រូ​សំ​អឿន បាន​ចែក​រំលែក​៖ “ខ្ញុំ​តែង​តាំង​ចិត្ត​ជា​និច្ច​ថា​ ត្រូវ​ធ្វើ​ដូច​ម្តេចដើម្បី​បង្កើត​បាន​ម៉ោង​សិក្សា​ប្រ​កប​ដោយ​គុណ​ភាព​ ដែល​អាច​ទាក់​ទាញ​ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​ភាព​សកម្ម​ក្នុង​ការ​រៀន​សូ​ត្រ​របស់​សិស្ស​។ ផ្អែក​តាម​កម្រិត​យល់​ដឹង​របស់​សិស្ស​ម្នាក់​ៗ ខ្ញុំ​តែង​ស្រាវ​ជ្រាវ​ស្វែង​រក​ទម្រង់​បង្រៀន​ដែល​ស័ក្តិសម​ ដើម្បី​ឱ្យ​ម៉ោង​សិក្សា​កាន់​តែ​មាន​ភាព​រស់​រវើក​ និង​ពោរ​ពេញ​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ដែល​ជួយ​ឱ្យ​សិស្ស​រៀន​ឆាប់​ចេះ​និង​ចង​ចាំ​ខ្លឹម​សារ​បាន​យូរ​អង្វែង​”។

ម៉ោង​សិក្សា​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​ ដែល​បង្រៀន​ដោយ​លោក​គ្រូ​ ថា​ច់សំ​អឿន។​

សម​ណ​សិស្ស​ ស៊ើង​សុខ​ភី​រម្យ​ រៀន​ថ្នាក់​ទី​១០/A បាន​លើក​ឡើង​ពី​ចំ​ណាប់​អា​រម្មណ៍​៖ “អា​ស្រ័យ​វិធី​សាស្ត្រ​ពន្យល់​ដ៏​ងាយ​យល់​ ផ្សារ​ភ្ជាប់​ការ​សិក្សា​នឹង​ការ​អនុ​វត្ត​ជាក់​ស្តែង​របស់​លោក​គ្រូ​ ថា​ច់សំ​អឿន ទើប​ធ្វើ​ឱ្យ​អាត្មា​ភាព​កាន់​តែ​មាន​ចំ​ណូល​ចិត្ត​ចំ​ពោះ​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​ជា​លំ​ដាប់​។ ការ​បង្រៀន​របស់​លោក​គ្រូ​គឺ​មិន​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​សៀវ​ភៅ​ពុម្ព​ឡើយ​ គឺ​បាន​អនុ​វត្ត​បន្ថែម​នូវ​វិធាន​ការ​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​ឱ្យ​សម​ណ​សិស្ស​ និង​សិស្ស​ងាយ​យល់​ ព្រម​ទាំង​បង្រៀន​ទាំង​វេយ្យាករណ៍​ និង​ការ​បញ្ចេញ​សំឡេង​យ៉ាង​ច្បាស់​លាស់​។ មិន​ត្រឹម​តែ​បង្រៀន​មុខ​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ លោក​គ្រូ​ថែម​ទាំង​បង្រៀន​សិស្ស​ឱ្យ​មាន​របៀប​រៀប​រយ​ក្នុង​ការ​រស់​នៅ​ បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​គ្រួ​សា​រនិង​សង្គម​ទៀត​ផង​”។

មិន​ត្រឹម​តែ​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​វិជ្ជា​ជី​វៈ​ប៉ុណ្ណោះ​ទេ​ លោក​គ្រូ​ ថា​ច់សំ​អឿន ក៏​បាន​បំ​ពេញ​ល្អ​នូវ​តួ​នា​ទី​ជា​មិត្ត​រួម​ការ​ងារ​ដ៏​ឧស្សាហ​ព្យា​យាម​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​គាំ​ទ្រ​ដល់​មិត្ត​រួម​ការ​ងារ​ក្នុង​សា​លា​។ ការ​រួម​ចំ​ណែក​របស់​លោក​គ្រូ​ ចំ​ពោះ​បុព្វ​ហេ​តុ​អប់​រំ​និង​បណ្តុះ​បណ្តា​លសម​ណ​សិស្ស​ និង​សិស្ស​ជន​ជាតិ​ខ្មែរ​ គឺ​មាន​តម្លៃ​គួរ​ឱ្យ​គោរព​ជា​ទី​បំ​ផុត​ និង​ស័ក្តិសម​ជា​គំ​រូ​ដ៏​ល្អ​សម្រាប់​លោក​គ្រូ​អ្នក​គ្រូ​ដទៃ​ទៀត​យក​តម្រាប់​តាម​៕

ស៊ើង​ម៉ាល័យ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ