ធានារ៉ាប់រងសង្គមទីក្រុងកឹងធើ បានសហការជាមួយមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចាត់តាំងសន្និសីទផ្សព្វផ្សាយអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងណែនាំរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ជូនគ្រូឧទ្ទេសនិងនិស្សិត។

គ្រូឧទ្ទេស និងនិស្សិតយ៉ាងច្រើនកុះកររបស់មហាវិទ្យាល័យបច្ចេកទេស - បច្ចេកវិទ្យាកឹងធើ បានចូលរួមសន្និសីទផ្សព្វផ្សាយអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងណែនាំរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID។
អង្គសន្និសីទបានផ្សព្វផ្សាយស៊ីជម្រៅនូវគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្តីពីធានារ៉ាប់រងសង្គម ពិសេសគឺគោលនយោបាយធានារ៉ាប់រងសង្គមស្ម័គ្រចិត្តជូនកងជួរគ្រូឧទ្ទេស និងនិស្សិតរបស់សាលា។ ក្រៅពីនេះ តំណាងស្ថាប័នធានារ៉ាប់រងសង្គមទីក្រុង នៅទាំងសន្ទនាផ្ទាល់ជាមួយកងជួរគ្រូឧទ្ទេសនិងនិស្សិត ដើម្បីបកស្រាយអំពីការលំបាក ស្មុគស្មាញ សំដៅបង្កើនទំនុកចិត្តសម្រាប់អ្នកចូលរួមចំពោះគោលនយោបាយធានារ៉ាប់រងសង្គម។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយនិងណែនាំគ្រូឧទ្ទេស និងនិស្សិតរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ព្រមទាំងប្រើប្រាស់មុខងារផ្សេងៗ ទៀតដែលបានភ្ជាប់លើ VNeID។ សកម្មភាពនេះ ក៏សំដៅពង្រីកតួនាទីរបស់គ្រូឧទ្ទេស និងនិស្សិតក្នុងការផ្សព្វផ្សាយ ចលនាសាច់ញាតិដែលមិនទាន់បានចូលរួមធានារ៉ាប់រងសង្គម រួមចំណែកបើកទូលាយមុខសញ្ញាគ្របដណ្ដប់ធានារ៉ាប់រងសង្គម ធានាសន្តិសុខសង្គមប្រកបដោយចីរភាព។
ក្រៅពីខ្លឹមសារផ្សព្វផ្សាយ ធានារ៉ាប់រងសង្គមទីក្រុងនៅទាំងចាត់តាំង “ស្តង់ផ្សព្វផ្សាយ បកស្រាយនិងពិគ្រោះយោបល់គោលនយោបាយធានារ៉ាប់រងសុខាភិបាលសិស្ស និស្សិត” ជូននិស្សិតមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ សំដៅលើកកម្ពស់ការយល់ដឹងរបស់និស្សិត អាណាព្យាបាល ព្រមទាំងកម្មាភិបាល គ្រូបង្រៀន បុគ្គលិកនៅតាមគ្រឹះស្ថានអប់រំនានាអំពីតួនាទី អត្ថន័យ ផលប្រយោជន៍និងការទទួលខុសត្រូវពេលចូលរួមធានារ៉ាប់រងសុខាភិបាល។ តាមរយៈនោះ រួមចំណែកបង្កើនអត្រាសិស្ស និស្សិតចូលរួមធានារ៉ាប់រងសុខាភិបាល ឆ្ពោះទៅសម្រេចទិសដៅ ១០០% សិស្ស និស្សិតចូលរួមធានារ៉ាប់រងសុខាភិបាល ដើម្បីធានាសិទ្ធិទទួលបានការថែទាំ ការពារសុខភាព និងទទួលបានសេវាកម្មសុខាភិបាលបានល្អប្រសើរ៕
ចឹងហ៊ឹង - ថាច់ធី