ចំពោះមុខស្ថានភាពព័ត៌មានមិនពិត ខ្លឹមសារមិនល្អ កំពុងកើតមាននិងរីករាលដាលលើបណ្តាញសង្គម កងកម្លាំងនគរបាលឃុំ សង្កាត់លើភូមិឋានទីក្រុងកឹងធើ បានបង្កើនការផ្សព្វផ្សាយ បង្ការទប់ស្កាត់និងចាត់វិធានការលើបទល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើបណ្តាញអ៊ិនធឺណិត ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីព័ត៌មានផ្លូវការ។

នគរបាលភូមិភាគផ្តល់អនុសាសន៍ដល់ប្រជាជនគប្បីបង្ហោះ ឬចែករំលែកតែព័ត៌មានដែលមានពិតនិងបានផ្ទៀងផ្ទាត់រួចរាល់។
ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បណ្តាញសង្គមបានក្លាយជាមធ្យោបាយដ៏ពេញនិយម ដែលជួយឱ្យប្រជាជនតភ្ជាប់ទំនាក់ទំនងនិងទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីភាពងាយស្រួលទាំង នោះ បណ្តាញសង្គមក៏មានហានិភ័យបង្កប់ជាច្រើនផងដែរ នៅពេលដែលអ្នកប្រើប្រាស់មួយចំនួនខ្វះការប្រុងប្រយ័ត្នក្នុងការទទួលចែករំលែក ឬបង្ហោះព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ ជួនកាលផ្សព្វផ្សាយអំពីខ្លឹមសារដែលមិនពិត បំភ្លៃ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់។
ចំពោះស្ថានភាពជាក់ស្តែងនោះ រយៈពេលថ្មីៗនេះ កងកម្លាំងនគរបាលឃុំ សង្កាត់នៅលើភូមិឋានទីក្រុងកឹងធើ បានពង្រឹងការក្តាប់ស្ថានការណ៍ ជំរុញការឃោសនា អប់រំ ក្រើនរំលឹក ទន្ទឹមនឹងនោះ បានប្រទះឃើញនិងដោះស្រាយទាន់ពេលចំពោះករណី ប្រើប្រាស់បណ្តាញសង្គមមិនទាន់បានត្រឹមត្រូវតាមបទប្បញ្ញត្តិ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់របស់ប្រជាជន កាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត ខ្លឹមសារមិនល្អ និងកសាងបរិស្ថានបណ្តាញអ៊ិនធឺណិតមានសុវត្ថិភាព និងល្អប្រសើរ។
ដោយកំណត់ច្បាស់ការផ្សព្វផ្សាយនិងបង្ការទប់ស្កាត់ ជាដំណោះស្រាយដ៏សំខាន់ នគរបាលឃុំឡុងភូ តែងចលនានិងណែនាំប្រជាជនឱ្យលើកកម្ពស់ការ យល់ដឹងពេលចូលរួមបណ្តាញសង្គមមិនត្រូវបង្ហោះ ឬចែករំលែកព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ព័ត៌ មានមិនពិតនិងបំភ្លៃ។ បងស្រីទ្រឿងមីជី នៅភូមិទី២ ឃុំឡុងភូ ឱ្យដឹង៖ “ក្រោយពីបានកម្លាំងនគរបាលអប់រំផ្សព្វផ្សាយមក ខ្ញុំមានការប្រុងប្រយ័ត្នជាងមុនពេលប្រើប្រាស់បណ្តាញសង្គម”។ ទន្ទឹមនឹងការងារឃោសនា អប់រំ កម្លាំងនគរបាលបណ្តាភូមិភាគ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីដែលបង្ហោះ និងចែករំលែកព័ត៌មានល្មើសច្បាប់លើបណ្តាញអ៊ិនធឺណិតផងដែរ។ លោកវរសេនីយ៍ទោ លឿងបាវ៉ូវ ប្រធាននគរបាលឃុំឡុងភូ បានឱ្យដឹង ការងារឃោសនានិងលើកកម្ពស់ការយល់ដឹងជូនប្រជាជន ត្រូវបានកម្លាំងនគរបាលឃុំយកចិត្តទុកដាក់ ព្រោះមានករណីល្មើសច្បាប់ជាច្រើនកើតចេញពីការ មិនទាន់យល់ដឹងបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃច្បាប់ ឬក៏មិនទាន់យល់អស់ពីផលប៉ះពាល់នៃការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម។ ចំពោះឃុំមីគ្វើយ កម្លាំងនគរបាលតែងធ្វើការផ្សព្វផ្សាយនិងអប់រំដល់ប្រជាជន ដើម្បីឱ្យប្រជាជនបានយល់ច្បាស់ និងមានការយល់ដឹងត្រឹមត្រូវនៅពេលប្រើប្រាស់បណ្តាញ សង្គម។ បងស៊ើងទាំង នៅមណ្ឌលវិញតៀង សង្កាត់មីគ្វើយ បានយល់ឃើញថា ការដែលនគរបាលធ្វើការផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំជួយឱ្យប្រជាជនកាន់តែយល់ច្បាស់អំពីទំនួលខុសត្រូវពេលប្រើប្រាស់បណ្តាញសង្គម។ តាមសម្ដីបង គ្រប់គ្នាត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចែករំលែកព័ត៌មាន ណាចេញពីប្រភពផ្លូវការ រួមចំណែកកសាងបរិស្ថានបណ្តាញអ៊ិនធឺណិតប្រកបដោយសុវត្ថិភាព។ លោក វរសេនីយ៍ឯកបម្រុង ស៊ើងមិញជៀង ប្រធាននគរបាលសង្កាត់មីគ្វើយ បានឱ្យដឹង កម្លាំងនគរបាលឃុំតែងម្ចាស់ការក្តាប់ស្ថានភាពនៅលើបណ្តាញអ៊ិនធឺណិត ព្រមទាំងរកឃើញទាន់ពេលនូវរាល់ទង្វើល្មើសច្បាប់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងចាត់ការតាមបទប្បញ្ញត្តិនៃច្បាប់។
នគរបាលបណ្តាភូមិភាគបានធ្វើការណែនាំដល់ប្រជាជនឱ្យបង្ហោះ និងចែករំលែកព័ត៌មានដែលមានប្រភពពិត និងបានផ្ទៀងផ្ទាត់រួចរាល់ មិនត្រូវបញ្ចេញមតិ ឬធ្វើអត្ថាធិប្បាយចំពោះខ្លឹមសារដែលមិនពិត បំភ្លៃការពិត និងល្មើសច្បាប់នោះឡើយ។ ភាពម្ចាស់ការរបស់កម្លាំងនគរបាលរួមជាមួយនឹងស្មារតីទទួលខុសត្រូវរបស់ប្រជាជន រួមចំណែកកសាងបរិស្ថានបណ្តាញអ៊ិនធឺណិតប្រកបដោយសុវត្ថិភាព ល្អប្រសើរនិងរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិឋានទីក្រុងកឹងធើ៕
ដាលីន