មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2024 - 17:00

របរ​ធ្វើ​ការ​នៅ​ "លំ​ហអា​កាស​"

ត្នោត​ជា​ប្រ​ភេទ​រុក្ខ​ជាតិ​មាន​ខ្លឹម​ ខ្ពស់​រាប់​សិប​ម៉ែ​ត្រ ផ្លែ​ចង្កោម​ជា​ស្មែង ពេល​នៅ​ខ្ចី​ផ្លែ​មាន​ពណ៌​បៃ​តង​ខ្ចី​ លុះ​ពេល​ទុំ​មាន​ពណ៌​ស្វាយ​ក្រ​មៅ​ ទឹក​ផ្អែម​ ក្រអូប​។​ រដូវ​ត្នោត​ទុំ​ គឺចាប់​ពី​ខែ​មិគ​សិរ​ដល់​ខែ​ពិសាខ។​ ខណៈ​នោះ​ ប្រ​ជា​ជន​នៅ​តំ​បន់​បៃ​ណូយ​ ខេត្ត​អាង​យ៉ាង​ តែង​មមា​ញឹក​ជា​មួយ​នឹង​ការ​ងារ​ “រក​ស៊ី​ចិញ្ចឹម​ជីវិត​នៅ​លើ​លំ​ហអា​កាស”។​

  រូប​ជា​ឧទាហរណ៍។​

បង ង្វៀង​វ៉ាន់​តឹន នៅ​អនុសង្កាត់​ភូញ៉ឹក សង្កាត់​អាង​ភូ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ ប្រ​កប​របរ​ឡើង​ដើម​ត្នោត​ដើម្បី​យក​ “ទឹក​ត្នោត”។​ ជា​របរ​ដែល​មនុស្ស​គ្រប់​រូប​ តែង​ប្រៀប​ធៀប​ថា​ “ហូប​បាយ​នៅ​ដី​ ធ្វើ​ការ​នៅ​លើ​អា​កាស”។​ ពេល​ឡើង​ដល់​ចុង​ត្នោត​ បង​តឹន យក​កាំ​បិត​កាត់​ទទឹង​ផ្នែក​ខាង​ចុង​ទង​ផ្កា​ត្នោត​ រួច​យក​បំ​ពង់​ទៅ​ត្រង។​ បន្ទាប់​ពី​នោះ​ គាត់​ងាក​ទៅ​កាត់​ទង​ផ្កា​និង​ត្រង​ទឹក​ត្នោត​ពី​ទង​ ផ្កា​ផ្សេង​ទៀត​មិន​យូរ​ប៉ុន្មាន​បំ​ពង់​នោះ​ក៏​ពេញ​ដោយ​ទឹក។​ យក​ទឹក​ដើម​នេះ​រួច​ គាត់​ក៏​ឆ្លង​ទៅ​ដើម​មួយ​ទៀត។​

ពេល​យក​ទឹក​ត្នោត​រួច​រាល់​ បង​តឹន ក៏​បាន​ចង​ជា​ចង្កោម​ភ្ជាប់​នឹង​ចង្កេះ​ ក៏​រួតរះ​ចុះ​មក​ដី​វិញ។​ ក្នុង​អំ​ឡុង​ពេល​ឡើង​នោះ​ បង​តឹន មិន​មាន​ប្រើ​ឧបករណ៍​ការ​ពារ​អ្វី​ទេ។​ បង​តឹន រ៉ាយ​រ៉ាប់​៖ “របរ​ឡើង​ដើម​ត្នោត​លំ​បាក​ណាស់។​ តាំង​ពី​ព្រ​លឹម​ដល់​ព្រ​លប់​គឺតោង​នៅ​លើ​ដើម​ត្នោត។ល។​ អស់​ពី​ដើម​មួយ​ឆ្លង​ទៅ​ដើម​មួយ​ទៀត។​ ជីវិត​ខ្ញុំ​ផ្សារ​ភ្ជាប់​នឹង​ដើម​ត្នោត​ ខ្ញុំ​ធំ​ដឹង​ក្តី​ឡើង​ដោយ​សារ​ដើម​ត្នោត​ ហើយ​ឥឡូវ​នេះ​ដើម​ត្នោត​ក៏​ជា​ប្រ​ភព​ចិញ្ចឹម​ជីវិត​ដ៏​សំ​ខាន់​របស់​គ្រួ​សារ​ខ្ញុំ​ដែរ។​ ទោះ​បី​លំ​បាក​នឿយ​ហត់​ និង​គ្រោះ​ថ្នា​ក់​ក៏​ដោយ​ ប៉ុន្តែ​តាម​ប្រ​សាសន៍​របស់​ប្រ​ជា​ជន​ របរ​ឡើង​ដើម​ត្នោត​យក​ទឹក​ត្នោត​ ផ្តល់​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព។​ ដោយ​សារ​ដើម​ត្នោត​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង​ កូន​ៗ​ទាំង​២​នាក់​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ”។​

នៅ​វាល​ស្រែ​ក្បែរ​នេះ​ មាន​បុរស​ម្នាក់​ឈ្មោះ​ ង្វៀង​វ៉ាន់​ដាង (អា​យុ​ ៦០ ឆ្នាំ​) កំ​ពុង​សស្រាក់​សស្រាំ​ចុះ​ពី​ដើម​ត្នោត។​ ដៃ​កាន់​បំ​ពង់​ទឹក​ត្នោត​ ៤ ទៅ​ ៥ បំ​ពង់​ ដោយ​មាន​ទឹក​ត្នោត​ផ្អែម​ ក្រអូប​ បញ្ចេញ​ទឹក​មុខ​ញញឹម៖ “នេះ​ជា​ទឹក​ត្នោត​យក​ពី​ដើម​ញី​ វា​ផ្អែម​ឆ្ងាញ់​ ហើយ​មាន​ស្ករ​ច្រើន​ណាស់”។​ លោក​ដាង ប្រ​កប​របរ​ឡើង​ដើម​ត្នោត​ ៤៤ ឆ្នាំ​ហើយ។​

តាម​ប្រ​សាសន៍​លោក​ដាង ដោយ​សារ​មាន​ដើម​ត្នោត​ ទើប​ជីវ​ភាព​គ្រួ​សារ​ស្ថិរ​ភាព​ និង​ធូរ​ធារ​ឡើង។​ របរ​ឡើង​ដើម​ត្នោត​មិន​គ្រាន់​តែ​ជា​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ​ វា​បាន​ជ្រាប​ចូល​ក្នុង​សាច់​ឈាម​ទៅ​ហើយ​ ហេតុ​នោះ​ ទោះ​បី​ជាគាត់​មាន​វ័យ​ចំ​ណាស់​ក៏​ដោយ​ ប៉ុន្តែ​ក្នុង​រដូវ​ត្នោត​ គាត់​ឡើង​ដើម​ត្នោត​ក្នុង​មួយ​ថ្ងៃ​បីដង​ ដើម្បី​យក​ទឹក​ត្នោត។​ ពេល​ថ្ងៃ​ត្រង់​ នៅ​វាល​ត្នោត​ដ៏​ធំ​ល្វឹង​ល្វើយ​ ពួក​បុរសៗ​តែង​មមា​ញឹក​ជា​មួយ​នឹង​នឹង​ការ​ងារ​រក​ស៊ី​ចិញ្ចឹម​ជីវិត បាន​បង្កើត​ទៅ​ជា​រូប​ភាព​ដ៏​ពិសេស​មួយ​នៅ​តំ​បន់​បៃ​ណូយ៕​

យោង៖ កាសែត​អាង​យ៉ាង​ - ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ