27/03/2026 - 19:07

តម្លៃ​ខ្ទឹម​ក្រ​ហម​មិន​លំ​នឹង កសិ​ករ​ព្រួយ​បា​រម្ភ​គ្មាន​ប្រាក់​ចំ​ណេញ 

ប្រ​ឈម​មុខ​នឹង​ស្ថាន​ភាព​លំ​បាក​នៃ​ការ​ចំ​ណាយ​ខ្ពស់ តម្លៃ​ទី​ផ្សា​ចុះ​ថោក រដូវ​ខ្ទឹម​ក្រ​ហម​ឆ្នាំ ២០២៦ នៅ​វិញ​ចូវ ធ្វើ​ឱ្យ​កសិ​ករ​ជា​ច្រើន​ធ្លាក់​ក្នុង​ស្ថាន​ភាព ចំ​ណូល​មិន​គ្រប់​ចំ​ណាយ ហាក់​ដូច​គ្មាន​ប្រាក់​ចំ​ណេញ។

មា​មីង​កសិ​ករ​នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ កំ​ពុង​ម​មា​ញឹក​ក្នុង​អំ​ឡុង​ថ្ងៃ​ចុង​រដូវ​ខ្ទឹម​ក្រ​ហម​ឆ្នាំ ២០២៦។ ថ្មី​ដ្បិត​តែ​ដូច្នោះ ក្តី​រីក​រាយ​ប្រ​មូល​ផល​មិន​ទាន់​ពេញ​លេញ​នៅ​ពេល​ដែល​ប្រាក់​ចំ​ណាយ​វិនិ​យោគ​ខ្ពស់​ ប៉ុន្តែ​តម្លៃ​លក់​មិន​លំ​នឹង ជា​ហេតុ​ឱ្យ​ប្រាក់​ចំ​ណេញ​ទាប​និង​ជួប​លំ​បាក​ខ្លាំង។

តាម​ការ​ចែក​រំលែក​របស់​លោក ត្រេវ​យិន នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ ឆ្នាំនេះ​ទិន្ន​ផល​ខ្ទឹម​ក្រ​ហម​ថយ​ចុះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ។ លើ​ផ្ទៃ​ដី​ទំ​ហំ ​៥​ ហិក​តា គ្រួ​សារ​របស់​គាត់​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​បាន​ប្រ​មាណ ៨ តោន​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​ពី​មុន​គឺ ១០ - ១២ តោន។ មិន​ត្រឹម​តែ​មិន​បាន​ផល បច្ចុ​ប្បន្ន តម្លៃ​ខ្ទឹម​ក្រ​ហម​ក៏​ចុះ​ទាប តម្លៃ​ចុះ​ឡើង​ចន្លោះ​ពី ១០.​០០០ - ១៥​.០០០ ដុង​/គីឡូ​ក្រាម។ "ក្នុង​តម្លៃ​នេះ ប្រ​សិន​បើ​លក់​ឥ​ឡូវ​មិន​អាច​ស្រង់​ទុន​វិនិ​យោគ​ដំ​បូង​ឡើយ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្ដុក​ទុក រង់​ចាំ​តម្លៃ​ឡើង​ថ្លៃ​ទើប​លក់ ទោះ​បី​ជា​វា​មាន​ហា​និ​ភ័យ​ក៏​ដោយ ក៏​ទ្រាំ​ដែរ" លោក ត្រេវ​យិន ឱ្យ​ដឹង​ដូច្នេះ ។

ឃ្លាំង​ស្តុក​ខ្ទឹម​ក្រ​ហម​របស់​លោក ត្រេវ​យិន  តំ​បន់​កា​ឡាំង​អា​បៀង
សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ។

តាម​ទិន្ន​ន័យ​ពី​កា​រិយា​ល័យ​សេដ្ឋ​កិច្ច ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​ទី​ក្រុង​នៃ​សង្កាត់​វិញ​ចូវ ឆ្នាំ​នេះ​​ផ្ទៃ​ដី​ដាំ​ខ្ទឹម​ក្រ​ហម​ក្នុង​សង្កាត់​វិញ​ចូវ​សរុប ២.៦៨០ ហិក​តា ក្នុង​នោះ​ប្រ​មាណ ១.៩៨០ ហិក​តា បច្ចុប្បន្ន​ប្រ​មូល​ផល​ប្រ​មាណ ១.៩៨០ ហិក​តា ទិន្ន​ផល​ជា​មធ្យម ១៧ តោន/​ហិក​តា។

លោក​ថាច់​ង៉ុក​ថែម កសិ​ករ​ដាំ​ខ្ទឹម​ក្រ​ហម​នៅ​តំ​បន់​កា​ឡាំង​អា​បៀង​ សង្កាត់​វិញ​ចូវ បាន​ឱ្យ​ដឹង៖ ការ​ចំ​ណាយ​វិនិ​យោគ​ដាំ​ខ្ទឹម​ក្រ​ហម​ក្នុង​មួយ​ហិក​តា​ពី​ ១៥ - ២០ លាន​ដុង​ចំ​ពោះ​គ្រួ​សារ​មាន​ពូជ​ស្រាប់ ចំ​ណែក​ឯគ្រួ​សារ​ទិញ​ពូជ​គឺ​ពី​ ២៥ - ៣០ លាន​ដុង។ ដោយ​សារ​តែ​តម្លៃ​ពូជ​ខ្ទឹម​ក្រ​ហម​ក្នុង​រដូវ​កើន​ខ្ពស់​ពី ១០០​,០០០ - ១៦០​,០០០ ដុង​/គី​ឡូ​ក្រាម ម៉្លោះ​ហើយ​ការ​ចំ​ណាយ​វិនិ​យោគ​របស់​គ្រួ​សារ​ជា​ច្រើន​ក៏​បាន​កើន​ឡើង។ មិន​ទាន់​គិត​តម្លៃ​សម្ភារៈ​កសិ​កម្ម​កើន​ឡើង​ក្នុង​រដូ​វដាំ។ លោក ថែម ឱ្យ​ដឹង​បន្ថែម៖  "បច្ចុប្បន្ន គ្រួ​សារ​ខ្ញុំ​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​សម្រេច​រួច​រាល់​បាន​ប្រ​មាណ ៣ តោន ខ្ទឹម​ទំ​និញ ប៉ុន្តែ​ខ្ញុំ​ស្ដុក​ទុក ព្រោះ​លក់​ពេល​នេះ​នឹង​គ្មាន​ចំ​ណេញ​ទេ"។

រដូវ​ខ្ទឹម​ក្រ​ហម​ឆ្នាំ ២០២៦ គឺ​ជា​ឆ្នាំ​មួយ​ពោរ​ពេញ​ដោយ​ការ​លំ​បាក ព្រោះ​ចំ​ណាយ​វិនិ​យោគ​ខ្ពស់ តម្លៃ​មិន​លំ​នឹង។ សង្ឃឹម​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ តម្លៃ​ទី​ផ្សារ​នឹង​មាន​ភាព​ប្រ​សើរ​ឡើង​ដើម្បី​កម្លាំ​g​ពល​កម្ម​របស់​កសិ​ករ​នៅ​វិញ​ចូវ​អាច​ទទួល​ផល​សម​រម្យ​ក្នុង​ពេល​ឆាប់ៗ ជំ​នួស​ឱ្យ​ការ​ព្រួយ​បា​រម្ភ​ក្រោយ​ពី​ប្រ​មូល​ផល​រដូវ​នី​មួយៗ៕

ថា​ញហ៊ុង-ទីទុយ

ចែករំលែកអត្ថបទ