បុន្មានឆ្នាំកន្លងបក្សនិងរដ្ឋតែងយកចិត្តទុកដាក់គិតគូរដល់ជីវភាពមាមីងជនជាតិភាគតិចដោយកម្មវិធី គោលនយោបាយជាក់ស្តែងជាច្រើន។ ក្នុងនោះប្រភពទុនឥណទានគោលនយោបាយបានក្លាយជា “ទីបង្អែក”សំខាន់ជួយជនរួមជាតិខ្មែរលើភូមិឋានឃុំកើ-ដ ទីក្រុងកឹងធើមានលក្ខណ:បន្ថែមអភិវឧ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រនិង លើកកម្ពស់ជីវភាព។
ផ្លាស់ថ្មីគំនិត ផ្លាស់ថ្មីជីវភាព
នៅភូមិធើយស្វឹង ឃុំកើ-ដ មីងយ័ញធីសឿង មានអ្នកដឹងស្គាល់ជាច្រើន គាត់ជាគំរូឆ្លងកាត់លំបាកឈានឡើងពីប្រភពទុនបុលអាទិភាព។ ជាគ្រួសារក្រ ឆ្នាំ២០២០ គ្រួសារមីងបានរដ្ឋឧបត្ថម្ភសង់ផ្ទះ និងបង្កលក្ខណៈឱ្យបុលទុនគោលនយោបាយសង្គមដើម្បីអភិវឧ្ឍសេដ្ឋកិច្ច។ ដោយការព្យាយាមពលកម្មនិងប្រើទុនចំគោលដៅ ដល់ឆ្នាំ២០២១គ្រួសារមីងចាកផុតក្រ។ ឆ្នាំ២០២២មីងសឿងបន្តបុល៥០លានដុងពីកម្មវិធីឱ្យបុលសម្រាប់គ្រួសារទើបចាកផុតក្រ ដើម្បីវិនិយោគចិញ្ចឹមជ្រូក ផលិតស្រូវនិងដាំដំណាំ។ ពេលបណ្តាទម្រង់នេះមិនទាន់នាំមកប្រសិទ្ធភាពដូចបំណង មីងក៏បង្វែរមកចិញ្ចឹមកង្កែបក្នុងខ្វែងជាមួយផ្ទៃដីជិត១០០មែត្រការេ។

ពូលីវវាំងកាង នៅភូមិធើយស្វឹង ឃុំកើ-ដ ឧទ្ទេសនាមពីទម្រង់ចិញ្ចឹមអន្ទង់គ្មានភក់ជាមួយកម្មាភិបាលសមាគមសហព័ន្ធនារីឃុំ។
ប្រការគួរឱ្យស្ងើចសរសើររបស់ស្ត្រីខ្មែររូបនេះ គឺស្មារតីម្ចាស់ការ ហ៊ានគិត ហ៊ានធ្វើ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នៅពាក់កណ្តាលឆ្នាំ ២០២៥ ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើប្រភពកូនពូជពីខាងក្រៅដែលមានតម្លៃខ្ពស់ គាត់បានស្វែងយល់ រៀនសូត្របច្ចេកទេសបង្កាត់ពូជកង្កែបដោយខ្លួនឯង ហើយបានអនុវត្តយ៉ាងជោគជ័យ។ ផ្តើមពីពងកង្កែបចំនួន ៥ គីឡូក្រាម ជាមួយដើមទុនប្រហែល ១ លានដុង គ្រួសារគាត់អាចប្រមូលផលកង្កែបសាច់បានជាង ២ តោនក្នុងមួយលើក ចំណេញបានប្រហែល ៤០ លានដុង ក្រោយពីទូទាត់ចំណាយរួច។ នាពេលខាងមុខ គាត់មានគម្រោងជីកស្រះចិញ្ចឹមត្រីអណ្តែង ត្រីកំភ្លាញ នៅក្រោមខ្វែងកង្កែប ដើម្បីទាញយកប្រយោជន៍ពីចំណីដែលនៅសេសសល់ បង្កើនប្រសិទ្ធភាពក្នុងការផលិត និងបង្កើនចំណូលលើផ្ទៃទឹកដដែល។
នៅភូមិធើយស្វឹង ផងដែរ លោកលីវវ៉ាំងកាង គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលហ៊ានផ្លាស់ប្តូររបរចិញ្ចឹមជីវិតដើម្បីបង្កើនចំណូល។ កាលពីមុន គ្រួសារលោកផលិតស្រូវជាចម្បង។ នៅពេលឃើញប្រសិទ្ធភាពពីដើមស្រូវមិនស្ថិតស្ថេរ លោកក៏សម្រេចចិត្តស្វែងរកទិសដៅផលិតថ្មីដែលសមស្របជាង។ នៅចុងឆ្នាំ ២០២៤ លោកបានចាប់ផ្តើមសាកល្បងទម្រង់ចិញ្ចឹមអន្ទង់គ្មានភក់ ក្នុងទ្រង់ទ្រាយ ៥.០០០ ក្បាល លើផ្ទៃដី ១២ ម៉ែត្រការេ។ ក្រោយរយៈពេលចិញ្ចឹមជិត ៩ ខែ អន្ទង់ល្បះដំបូងបាននាំមកនូវប្រាក់ចំណេញប្រហែល ១៨ លានដុង។ លទ្ធផលនេះបានជួយឱ្យលោកកាន់តែមានទំនុកចិត្តលើទម្រង់នេះ ផ្តើមពីនោះលោកបានសម្រេចចិត្តខ្ចីប្រាក់ចំនួន ៥០ លានដុង ពីធនាគារគោលនយោបាយសង្គម តាមកម្មវិធីដោះស្រាយការងារធ្វើ ដើម្បីពង្រីកការផលិត។
បច្ចុប្បន្ន លោកកាង កំពុងចិញ្ចឹមអន្ទង់ប្រហែល ៤២.០០០ ក្បាល លើផ្ទៃដីប្រហែល ៥០ ម៉ែត្រការ៉េ ដោយបែងចែកជា ៥ អាង និងចែកចេញជាច្រើនល្បះតាមដំណាក់កាលធំធាត់នីមួយៗ។ របៀបចិញ្ចឹមនេះជួយឱ្យលោកមានភាពងាយស្រួលក្នុងការថែទាំ បែងចែកចំណាយសមស្រប និងម្ចាស់ការក្នុងការត្រៀមប្រភពទំនិញសម្រាប់ល្បះលក់ចេញបន្តបន្ទាប់។ ប្រសិនបើអន្ទង់ធំធាត់ល្អ ទទួលបានទម្ងន់តាមផែនការ ទម្រង់នេះបានរំពឹងថានឹងនាំមកនូវប្រភពចំណូលគួរឱ្យកត់សម្គាល់សម្រាប់គ្រួសារគាត់នាពេលខាងមុខ។ ក្រៅពីចិញ្ចឹមអន្ទង់ គ្រួសារលោកនៅតែរក្សាផ្ទៃដីជិត ២.០០០ ម៉ែត្រការ៉េ ដាំដូង ធុរេន និងត្របែក ដើម្បីមានចំណូលបន្ថែម។
គោលនយោបាយលោតផ្លោះ ដើមទុនមានប្រសិទ្ធភាព
តាមលោកស្រី ង្វៀងធីហាំង អនុប្រធានសមាគមនារីឃុំកើ-ដ ទូទាំងឃុំបច្ចុប្បន្នមានជាង ៣.៨០០ គ្រួសារបុលទុនឥណទានគោលនយោបាយ ជាមួយប្រាក់បំណុលសរុបជាង ២០៥ ពាន់លានដុង។ ដោយឡែក មាមីងជនជាតិខ្មែរមាន ៧៥៣ គ្រួសារជាប់បំណុលជិត ២៦ ពាន់លានដុង។ ប្រភពទុនអាទិភាពបានជួយគ្រួសារជាច្រើនហ៊ានវិនិយោគអភិវឌ្ឍក្នុងការផលិត ឈានឡើងបន្ថយភាពក្រីក្រ បង្កការងារធ្វើ និងកែលម្អលក្ខណៈសិក្សារបស់កូនចៅជនរួមជាតិ។
ដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានប្រភពទុនអាទិភាព ជាពិសេសមាមីងជនជាតិភាគតិច ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមកើ-ដ បានម្ចាស់ការត្រួតពិនិត្យ កែលម្អនីតិវិធីផ្តល់កម្ចីតាមទិសដៅសាមញ្ញ ច្បាស់លាស់ ងាយស្រួលអនុវត្ត។ ចាប់ពីដំណាក់កាលពិភាក្សាវាយតម្លៃ រៀបចំសំណុំឯកសារ ការបើកប្រាក់កម្ចី រហូតដល់ការប្រមូលការប្រាក់ និងប្រមូលបំណុល សុទ្ធតែត្រូវបានរៀបចំឡើងនៅតាមតំបន់តាំងទីលំនៅ ជួយឱ្យមាមីងកាត់បន្ថយពេលវេលាធ្វើដំណើរ និងងាយស្រួលក្នុងដំណើរការប្រតិបត្តិការ។ ក្នុងដំណើរការបំពេញបែបបទ អង្គការនយោបាយ-សង្គមដែលទទួលការផ្ទេរសិទ្ធិ រួមជាមួយក្រុមសន្សំសំចៃ និងបុលប្រាក់ បានណែនាំ និងជួយមាមីងដោយផ្ទាល់ក្នុងការសរសេរពាក្យសុំ និងត្រៀមសំណុំឯកសារ។ នីតិវិធីផ្តល់កម្ចីក៏បានអនុវត្តលើមូលដ្ឋាននៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារគោលនយោបាយសង្គម រដ្ឋអំណាចមូលដ្ឋាន និងអង្គការនយោបាយ-សង្គមទទួលការផ្ទេរសិទ្ធិ។ ក្រៅពីនោះ ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមកើ-ដ នៅតែបន្តធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋាន ដើម្បីដឹកនាំអង្គការនយោបាយ-សង្គមសហការជិតស្និទ្ធក្នុងការដាក់ពង្រាយកម្មវិធីឥណទានគោលនយោបាយ ផ្សារភ្ជាប់ជាមួយការឃោសនា ណែនាំមាមីងពីរបៀបប្រើប្រាស់ដើមទុនឱ្យមានប្រសិទ្ធភាព។
លោកដោមិញដឹក នាយកការិយាល័យធនាគារគោលនយោបាយសង្គមកើ-ដ បានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការយល់ដឹងរបស់មាមីងជនជាតិភាគតិចអំពីឥណទានគោលនយោបាយមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មាមីងហ៊ានខ្ចីទុនដើម្បីវិនិយោគ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ មានស្មារតីសងការប្រាក់ និងសងប្រាក់ដើមត្រឹមត្រូវតាមកំណត់ ស្គាល់ពីការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងដាក់ពង្រាយទម្រងរកស៊ីថ្មីៗជាច្រើន។
គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ សរុបប្រាក់បំណុលដែលឱ្យខ្ខីចំពោះមាមីងជនជាតិភាគតិចលើភូមិឋានសម្រេចជិត ៤៤,៩ ពាន់លានដុង កើនឡើង ១៣,២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អត្រាបំណុលហួសកំណត់ស្ថិតក្នុងកម្រិតត្រឹមតែ ០,១៧% ប៉ុណ្ណោះ។ ពីប្រភពទុនឥណទានគោលនយោបាយ គ្រួសារមាមីងជនជាតិភាគតិចជាច្រើនលើភូមិឋានឃុំកើ-ដ បានកសាងនូវទម្រង់រកស៊ីសមស្រប ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាក់ស្តែងដូចជាគ្រួសារលោក យឿងហីវងៀ លោកស្រី លីវង៉ុកសឿង នៅភូមិធើយទ្រឿង ១ លោកដាវមិញហាយ លោកស្រី លីវធីម៉ីហ្វាង លោកដាវជុង នៅភូមិធើយទ្រឿង ២ អភិវឌ្ឍទម្រង់ចិញ្ចឹមជ្រូកបន្តពូជផ្តល់ចំណូលស្ថិរភាព គ្រួសារលោកស្រី ដាវថៀង នៅភូមិធើយទ្រើង ១ ហ៊ានផ្លាស់ប្តូរមកដាំដំណាំរួមផ្សំ គ្រួសារលោកស្រី យ័ញធីសាង នៅភូមិធើយស្វឹង ឈានឡើងដោយសារទម្រង់ចិញ្ចឹមអន្ទង់គ្មានភក់ គ្រួសារលោកស្រី ថាច់ធីគីមង៉ុក នៅភូមិធើយទ្រឿង ១ អភិវឌ្ឍទម្រង់លក់ដូរគ្រឿងទេស...។
ទាំងអស់នេះគឺជាសក្ខីភាពយ៉ាងច្បាស់ក្រឡែតចំពោះប្រសិទ្ធភាពនៃប្រភពទុនឥណទានគោលនយោបាយ ដែលជួយឱ្យគ្រួសារជាច្រើនហ៊ានវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
គៀងក្វុក ចន្ថា