តើគោលនយោបាយចំពោះសិស្សជនជាតិអន្តេវាសិកនិងសិស្សមហាវិទ្យាល័យបម្រុងនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងដូចម្តេច?

សិស្សជនជាតិអន្តេវាសិកដែលទទួលបានកិត្តិនាម “សិស្សឆ្នើម” ទទួលបានរង្វាន់ ៨០០.០០០ដុង/ម្នាក់; សិស្សដែលទទួលបានកិត្តិនាម “សិស្សពូកែ” ទទួលបានរង្វាន់ ៦០០.០០០ ដុង/ម្នាក់។ (រូប៖ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង)
ការិយាល័យពិគ្រោះច្បាប់នៃកាសែតពលកម្ម សូមឆ្លើយតបដូចតទៅ៖
យោងតាមកថាខណ្ឌទី ៣ មាត្រា ៦ នៃអនុក្រឹត្យ លេខ ៦៦/២០២៦/NĐ-CP កំណត់អំពីគោលនយោបាយសម្រាប់កុមារមត្តេយ្យ សិស្ស និស្សិត នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តំបន់វាលខ្សាច់ មាត់សមុទ្រ និងកោះ ក៏ដូចជាគ្រឹះស្ថានអប់រំដែលមានកុមារមត្តេយ្យ និងសិស្សដែលទទួលគោលនយោបាយ (មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦) បានកំណត់គោលនយោបាយចំពោះសិស្សជនជាតិអន្តេវាសិក និងសិស្សមហាវិទ្យាល័យបម្រុងដូចខាងក្រោម៖
ក) អាហារូបករណ៍គោលនយោបាយ៖ កំណត់នៅក្នុងមាត្រា ៩ នៃអនុក្រឹត្យលេខ ៨៤/ ២០២០/NĐ-CP ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល ដែលកំណត់លម្អិតអំពីមាត្រាមួយចំនួននៃច្បាប់អប់រំ។
ខ) ការស្ងើចសរសើរនិងជូនរង្វាន់៖ ក្នុងឆ្នាំសិក្សា សិស្សដែលទទួលបានកិត្តិនាម “សិស្សឆ្នើម” ទទួលបានរង្វាន់ ៨០០.០០០ ដុង/ម្នាក់; សិស្សដែលទទួលបានកិត្តិនាម “សិស្សពូកែ” ទទួលបានរង្វាន់ ៦០០.០០០ ដុង/ម្នាក់។
គ) ការផ្តល់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងសម្ភារៈសិក្សា៖
សិស្សជនជាតិអន្តេវាសិកនៅគ្រប់កម្រិតសិក្សា និងសិស្សមហាវិទ្យាល័យបម្រុង បានផ្តល់ជូនម្តង ជាវត្ថុមានដូចជា៖ ភួយ មុង និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗទៀត ជាមួយនឹងកម្រិតថវិកា ១.០៨០.០០០ ដុង/ម្នាក់។
រៀងរាល់ឆ្នាំសិក្សា សិស្សត្រូវបានផ្តល់ឯកសណ្ឋានចំនួន ០២ សម្រាប់និងសម្ភារៈសិក្សា រួមមាន៖ សៀវភៅសរសេរ ក្រដាស ប៊ិច និងឧបករណ៍សិក្សាផ្សេងៗទៀត ជាមួយនឹងកម្រិត ថវិកា ១.០៨០.០០០ ដុង/ម្នាក់។
ឃ) ការផ្តល់ប្រាក់ធ្វើដំណើរ៖ សិស្សជនជាតិអន្តេវាសិកត្រូវបានផ្តល់ប្រាក់ធ្វើដំណើរចំនួន ០២ លើក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម និងឱកាសឈប់សម្រាកវិស្សមកាល (ទាំងជើងទៅ និងជើងមក) តាមតម្លៃសំបុត្រធម្មតានៃមធ្យោបាយធ្វើដំណើរសាធារណៈ (ក្នុងករណីភូមិភាគគ្មានមធ្យោបាយធ្វើដំណើរសាធារណៈ នឹងត្រូវគិតតាមចម្ងាយផ្លូវ និងតម្លៃសំបុត្រធម្មតានៃមធ្យោបាយធ្វើដំណើរសាធារណៈនៅតំបន់ប្រហាក់ប្រហែលផ្សេងទៀតក្នុងខេត្ត)។ ចំពោះសិស្សមហាវិទ្យាល័យបម្រុង និងសិស្សជនជាតិអន្តេវាសិកឆ្នាំបញ្ចប់កម្រិតសិក្សា ត្រូវបានផ្តល់ប្រាក់ធ្វើដំណើរតែម្តងគត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម (ទាំងជើងទៅនិងជើងមក)។
ង) ការឧបត្ថម្ភអង្ករ៖ សិស្សម្នាក់ៗបានឧបត្ថម្ភអង្ករ ១៥ គីឡូក្រាមក្នុងមួយខែ និងទទួលបានមិនលើសពី ០៩ ខែ/ឆ្នាំសិក្សា។
ដូច្នេះ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ គោលនយោបាយចំពោះសិស្សជនជាតិអន្តេវាសិក និងសិស្សមហាវិទ្យាល័យបម្រុងនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ បានអនុវត្តទៅតាមបទប្បញ្ញត្តិខាងលើ៕
ប្រភព៖ laodong.vn - សុផន